ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះ សីហនុបានប្រេីអាវុធស្វយ័ប្រវត្តិ បាញប្រហារលើប្រជាពលរដ្ន ស្លូតត្រង់បណ្តាលឲ្យរងរបួសធ្ងន់ ស្រាលច្រេីននាក់ក្នុងជម្លោះដីធ្លី.!

 

F77FD48D-C7F0-41AE-B61E-A7E48DFB8169
ខេត្តព្រះសីហនុជម្លោះដីធ្លីដ៍រាំរ៉ៃបានក្លាយទៅជាប្រើអំពើហិង្សា ប្រជាពលរដ្ឋស្លូតត្រង់និងកងកម្លាំងបានប្រេីអាវុធស្វយ័ប្រវត្តិ បាញប្រហារប្រជាពលរដ្នស្លូតត្រង់បណ្តាលឲ្យរងរបួសនិងចាប់ ខ្លួនជាច្រេីននាក់កម្លាំងចម្រុះខេត្តព្រះសីហនុបានប្រេីអាវុធស្វ័យ ប្រវត្តិបាញ់ប្រហារជីវិតប្រជាពលរដ្ឋស្លូតត្រង់បណ្តាលអោយរង របួស និងចាប់ខ្លួន​ ជាច្រើន នាក់​ ដេីម្បីយកដី ប្រគល់ អោយ លោកជំទាវ​ ហុង​ស៊ួននិងលោកឧកញ៉ាស៊ីវគង់ទ្រីវការប៉ះទង្គិច គ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋបណ្តាលឲ្យបងប្អូនប្រជាពល រដ្ឋជាច្រើននាក់រងរបួស់ក្នុងពេលអាជ្ញាធរចុះអនុវត្តសាដីការតុលា កាខេត្តព្រះសីហនុប្រគល់ ដី ឲ្យ លោកឧកញ៉ា ស៊ី វគង់ទ្រីវនិង លោកជំទាវហុងហ៊ួននៅចំណុចភូមិគគីរឃុំអូរត្រេះស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលប្រជាពលរដ្ឋអះអាងថាជាដីរបស់ពួកគាត់។ហេតុការណ៏បានកើតឡើងតាំងពី ព្រឹកថ្ងៃទី ២៣និង បន្តមក ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៩នៅមិនទាន់ចប់នៅឡើយទេ។
សូមបញ្ជាក់ថាបញ្ហាជម្លោះដីធ្លីដ៍រាំរ៉ៃនេះមានចំនួន៧១ហិកតា នៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលបាន អូសបន្លាយច្រើនឆ្នាំមកហើយនោះបានឈានដល់ការប្រើអំពើ ហិង្សាដាក់គ្នារវាងសមត្ថកិច្ចចម្រុះដែលចុះទៅអនុវត្តសាលដីកា តុលាការកំពូលនិងប្រជាពលរដ្ឋដែលពួកគាត់អះអាងថាជាអ្នក ចាញ់ក្តីនិងជាជាជនរងគ្រោះ ដោយសារ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះហុងហ៊ួនបានយកប័ណ្ណស្លាបមាន់ដែលគេនិរាក រណ៍ចោលយកទៅប្តឹងប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់គឺឧក ញ៉ាស៊ីវគង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនឈ្នះក្តីទាំង៣សាលាជម្រះក្តី។
ប្រជាពលរដ្ឋបានអះអាងថាពួកគាត់មករស់នៅលើដីនេះជាយូរ ឆ្នាំ មកហើយក៏ជាដីរបស់ ឧទ្យានជាតិ ដែលសម្តេចតេជោហ៊ុន សែនបានកាត់ឲ្យប្រជាពលរដ្ឋប៉ុន្តែពួកគាត់ចេះតែរស់នៅដោយ មិនបានធ្វើប្លង់ឬប័ណ្ណកម្មសិទ្ធិដូចៗគ្នានិងមានការទទួលស្គាល់ពី អាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ។ ផ្ទុយទៅវិញ ក្រោយពីសម្តេចតេជោ ហ៊ុនសែនកាត់ដីនោះឲ្យប្រជាពលរដ្ឋស្រាប់តែឧកញ៉ាស៊ីវគង់ទ្រីវ និងប្រពន្ធឈ្មោះហុងហ៊ួនបានយកប័ណ្ណស្លាបមាន់ដែលពួកគាត់រិះ គន់ថាប័ណ្ណនោះត្រូវបាននិរាករណ៍ហើយនោះហេតុអីយកទៅដាក់ ប្តឹងនៅតុលាការទាំង៣ថ្នាក់ឈ្នះប្រជាពលរដ្ឋហើយពួកគាត់ក្លាយ ជាជនរងគ្រោះទៅវិញ?បើតាមរបាយការណ៍សមត្ថកិច្ចចម្រុះបាន ឲ្យដឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៩សមត្ថ កិច្ចចម្រុះដឹកនាំដោយលោកផៃប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសី ហនុដែលមានយកកម្លាំងនគរបាលយោធានិងមន្រ្តីជំនាញសាលា ខេត្តព្រះសីហនុរាប់រយនាក់ចុះអនុវត្តសាលដីកាលេខ៣៤៨«ឈ >ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧របស់តុលាការកំពូលចូលជាស្ថាពរ នៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់គ្រាដែលភាគីប្រជាពលរដ្ឋរាប់ រយនាក់ជាអ្នកចាញ់ក្តីកើតទុក្ខមិនសុខចិត្តនឹងសាលដីកាតុលាការ កំពូលមួយនេះដោយពួកគាត់អះអាងថាបានមករស់នៅលើដីនេះ យូរឆ្នាំមកហើយនៅគ្រាដែលសមត្ថកិច្ចចម្រុះចុះទៅអនុវត្តសាល ដីកាតុលាការកំពូលនេះបានធ្វើឲ្យភាគីប្រជាពលរដ្ឋក្តៅក្រហាយ នាំគ្នាដុតកង់រថយន្តនិងឈានដល់ប្រើហិង្សាដោយចោលព្រនង់ ដុំឥដ្ឋដុំថ្មនិងដបសាំងសំដៅដាក់សមត្ថកិច្ចរហូតបែកកញ្ចក់រថយន្ត៣គ្រឿង។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចបានគ្រប់គ្រងស្ថានភាពនេះដោយការ ផ្ទុះអាវុធជាច្រើនគ្រាប់។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាដោយសារស្ថានភាពមិនអំ ណោយផលសមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោងរហូតដល់ម៉ោង ១០ព្រឹកថ្ងៃដដែលទើបសមត្ថកិច្ចសម្រេចចិត្តសម្រុកចូលម្តងទៀត ធ្វើឲ្យមានការប្រទូស្តរ៉ាយគ្នាទៅវិញទៅមកហើយសមត្ថកិច្ចបានផ្ទុះ អាវុធ(បាញ់ឡើងលើអស់ជាច្រើនគ្រាប់លាន់ដូចក្នុងសមរភូមិព្រម ទាំងចាប់ប្រជាពលរដ្ឋជាច្រើននាក់ដើម្បីបញ្ចៀសអំពើហិង្សាកើត ឡើងដោយវ៉ៃខ្នោះនិងចងស្លាបសេកប៉ុន្តែគេមិនដឹងថាអ្នកទាំងនោះ ត្រូវគេដោះលែងឬមួយយ៉ាងណាទេ។
សាក្សីបានឲ្យដឹងថាក្រោយពីប្រជាពលរដ្ឋដកថយអស់នៅរសៀល ថ្ងៃដដែលកម្លាំងចម្រុះនិងសមត្ថកិច្ចជំនាញបានចាប់ផ្តើមវាស់វែង កាយទំនប់ធ្វើជាព្រំដីលើដីទំនាស់នេះតាមប្លង់ដែលមានជូនទៅភាគី ឈ្នះក្តីគឺលោកឆាយណារិនមានទីលំនៅភូមិ១សង្កាត់លេខ៤ក្រុង ព្រះសីហនុបន្ទាប់តុលាការកំពូលសម្រេចតម្កល់សាលដីការដ្ឋប្ប វេណីរបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការដែលគេដឹងថាជាតំ ណាងឲ្យឧកញ៉ាស៊ីវគង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនហើយអ្នក មានទ្រព្យទាំងពីរនាក់ប្តីប្រពន្ធនេះមិនហ៊ានចេញមុខក្រែងថ្នាក់លើ ដឹងពីព្រោះដីនេះប្រជាពលរដ្ឋអះអាងថាសម្តេចតេជោបានកាត់ពី ឧទ្យានជាតិឲ្យប្រជាពលរដ្ឋហេតុអីយកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះ ប្រជាពលរដ្ឋ ហើយជាប័ណ្ណត្រូវបាននិរាករណ៍ហើយនោះ។
បញ្ហារឿងក្តីនេះអាចជាចំណុចក្តៅមួយខណៈប្រជាពលរដ្ឋរងគ្រោះ បាត់បង់ដីលំនៅឋានហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះមកពីណា ជំនាញផ្នែកណាចេញប័ណ្ណឲ្យបើជាដីស្ថិតក្នុងដែនឧទ្យានជាតិពិសេស សម្តេចតេជោហ៊ុនសែនកាត់ឲ្យប្រជាពលរដ្ឋមិនមែនប្រគល់ឲ្យបុគ្គល ឧកញ៉ាស៊ីវគង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនជាកម្មសិទ្ធិផ្តាច់មុខនោះទេ ។ពាក់ព័ន្ធជម្លោះដីធ្លីខាងលើគេហទំព័រwww.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយពីលោកឧញ៉ាសុីវគង់ទ្រីវ និងលោកជំទាវ ហុង ហ៊ួន បាននោះទេ៕

D5942CF6-32A0-479B-9401-7CDDCF7EF119

FB_IMG_1548557320011

FB_IMG_1548557315261

Filed in: សង្គម

Recent Posts

Bookmark and Promote!