ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រជាពលរដ្ឋបានរងរបួសធ្ងន់ ស្រាលជាច្រើននាក់ក្រោយការ ផ្ទុះអាវុធពីក្រុមសមត្ថកិច្ចដោយ សារដីធ្លីខេត្តព្រះសីហនុ.!

 

F77FD48D-C7F0-41AE-B61E-A7E48DFB8169
ខេត្តព្រះសីហនុ៖បច្ចុប្បន្ននេះក្រុមពួកអ្នមានលុយនិងអ្នកមានអំណាច នៅក្នុងអាណាចក្រខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាព លួចប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋនិងឃុបឃិតគ្នាជាប្រព័ន្ធប្លន់យកដីភ្នំ  របស់រដ្ឋយ៉ាងអនាធិបតេយ្យជាទីបំផុតក្នុងនោះគេសង្កេតឃើញអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហាក់មិនខ្ចីយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ។សូមបញ្ជាក់ថាកន្លងមកសម្ដេចតេជោហ៊ុនសែនបានដាក់បទបញ្ជា ដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនិងអំពើពុករលួយដូច ជាការការបំផ្លាញ់ព្រៃឈើការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធជាដើមល។និងត្រូវនាំគ្នាដកខ្លួនចេញឲ្យឆ្ងាយជាបន្ទាន់បើមិនដូច្នេះទេភារកិច្ចនេះ និងប្រគល់ឲ្យតុលាការជាអ្នកចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ទោះបី ជាជននោះពាក់ផ្កាយឬពាក់លោកខែក៍ដោយ។
ជាក់ស្តែងករណីទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ នោះបានឈានដល់ការប្រើអំពើហិង្សាដាក់គ្នារវាងសមត្ថកិច្ចចម្រុះ ដែលចុះទៅអនុវត្តសាលដីកាតុលាការកំពូលនិងប្រជាពលរដ្ឋដែលពួក គាត់អះអាងថាជាអ្នកចាញ់ក្តីនិងជាជនរងគ្រោះដោយសារមេឈ្មួញស៊ីវ គង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនបានយកប័ណ្ណស្លាបមាន់ដែលគេនិរា ករណ៍ចោលយកទៅប្តឹងប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់គឺុមេឈ្មួញ ស៊ីវគង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនឈ្នះក្តីទាំង៣សាលាជម្រះក្តី។
ប្រជាពលរដ្ឋបានអះអាងថាពួកគាត់មករស់នៅលើដីនេះជាយូរឆ្នាំ ហើយក៏ជាដីរបស់ឧទ្យានជាតិដែលសម្តេចតេជោហ៊ុនសែនកាត់ឲ្យប្រ ជាពលរដ្ឋប៉ុន្តែពួកគាត់ចេះតែរស់នៅដោយមិនបានធ្វើប្លង់ឬប័ណ្ណកម្មសិទ្ធិ ដូចៗគ្នា និងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ-ឃុំ ដឹងឮ ។ ផ្ទុយទៅវិញក្រោយពីសម្តេចតេជោហ៊ុនសែនកាត់ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែមេឈ្មួញស៊ីវគង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនបានយកប័ណ្ណ ស្លាបមាន់ដែលពួកគាត់បាននាំគ្នារិះគន់ថាប័ណ្ណនោះត្រូវបាននិរាករណ៍ ហើយហេតុអីយកទៅដាក់ប្តឹងនៅតុលាការទាំង៣ថ្នាក់ឈ្នះប្រជាពលរដ្ឋ ហើយ ពួកគាត់ក្លាយជាជនរងគ្រោះទៅវិញ។
បើតាមរបាយការណ៍សមត្ថកិច្ចចម្រុះបានឲ្យដឹងថានៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ខែមករាឆ្នាំ២០១៩សមត្ថកិច្ចចម្រុះដឹកនាំដោយលោកផៃប៊ុន វណ្ណៈអភិបាលរងខេត្តព្រះសីហនុដែលមានយកកម្លាំងនគរបាលយោធា និងមន្រ្តីជំនាញសាលាខេត្តព្រះសីហនុរាប់រយនាក់ចុះអនុវត្តសាលដីកា លេខ៣៤៨«ឈចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧របស់តុលាការកំពូល ចូលជាស្ថាពរនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់គ្រាដែលភាគីប្រជា ពលរដ្ឋរាប់រយនាក់ជាអ្នកចាញ់ក្តីកើតទុក្ខមិនសុខចិត្តនឹងសាលដីកាតុ លាការកំពូលមួយនេះ។
ដោយពួកគាត់អះអាងថាបានមករស់នៅលើដីនេះយូរឆ្នាំមកហើយ។នៅគ្រាដែលសមត្ថកិច្ចចម្រុះចុះទៅអនុវត្តសាលដីកាតុលាការកំពូលនេះ បានធ្វើឲ្យភាគីប្រជាពលរដ្ឋក្តៅក្រហាយនាំគ្នាដុតកង់ឡាននិងឈានដល់ ប្រើហិង្សាដោយគប់ព្រនង់ដុំឥដ្ឋដុំថ្មនិងដបសាំងសំដៅដាក់សមត្ថកិច្ចរ ហូតបែកកញ្ចក់ឡាន៣គ្រឿងប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចបានគ្រប់គ្រង ស្ថានភាពនេះដោយបានបាញ់គ្រាប់កាំភ្លើងពិតជាច្រើនគ្រាប់ទៀតផងមក លើប្រជាពលរដ្ឋស្លូតត្រង់។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាដោយសារស្ថានភាពមិនអំណោយ ផលសមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោងរហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលទើបសមត្ថកិច្ចសម្រេចចិត្តសម្រុកចូលម្តងទៀតធ្វើដោយមាន ការប្រទូស្តរ៉ាយគ្នាទៅវិញទៅមកហើយសមត្ថកិច្ចបានផ្ទុះអាវុធ(បាញ់ឡើង លើ)អស់ជាច្រើនគ្រាប់លាន់ដូចក្នុងសមរភូមិព្រមទាំងចាប់ប្រជាពលរដ្ឋ ជាច្រើននាក់ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងដោយវ៉ៃខ្នោះនិងចងស្លាប សេកប៉ុន្តែគេមិនដឹងថាអ្នកទាំងនោះត្រូវគេដោះលែងឬមួយយ៉ាងណានោះទេ។
ប្រភពសាក្សីបានឲ្យដឹងថាក្រោយពីប្រជាពលរដ្ឋដកថយអស់នៅរសៀល ថ្ងៃដដែលកម្លាំងចម្រុះនិងសមត្ថកិច្ចជំនាញបានចាប់ផ្តើមវាស់វែងកាយ ទំនប់ធ្វើជាព្រំដីលើដីទំនាស់នេះតាមប្លង់ដែលមានជូនទៅភាគីឈ្នះក្តី គឺលោកឆាយណារិនមានទីលំនៅភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ បន្ទាប់តុលាការកំពូលសម្រេចតម្កល់សាលដីការដ្ឋប្បវេណីរបស់សាលា ឧទ្ធរណ៍ចាត់ទុកជាបានការដែលគេដឹងថាជាតំណាងឲ្យមេឈ្មួញស៊ីវ គង់ទ្រីវនិងប្រពន្ធឈ្មោះហុងហ៊ួនហើយអ្នកមានទ្រព្យទាំងពីរនាក់ប្តី ប្រពន្ធនេះមិនហ៊ានចេញមុខក្រែងថ្នាក់លើដឹងពីព្រោះដីនេះប្រជាពល រដ្ឋអះអាងថាសម្តេចតេជោបានកាត់ពីឧទ្យានជាតិឲ្យប្រជាពលរដ្ឋហេតុអី យកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះប្រជាពលរដ្ឋហើយជាប័ណ្ណត្រូវបាន និរាករណ៍ហើយនោះ។
បញ្ហានេះអាចជាចំណុចក្តៅមួយខណៈប្រជាពលរដ្ឋរងគ្រោះបាត់បង់ដី លំនៅឋានហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះមកពីណាជំនាញផ្នែ កណាចេញប័ណ្ណឲ្យបើជាដីស្ថិតក្នុងដែនឧទ្យានជាតិពិសេសសម្តេច តេជោហ៊ុនសែនកាត់ឲ្យប្រជាពលរដ្ឋមិនមែនប្រគល់ឲ្យបុគ្គលស៊ីវគង់ ទ្រីវ និងប្រពន្ធឈ្មោះ ហុង ហ៊ួន ជាកម្មសិទ្ធិផ្តាច់មុខនោះទេ។ ពាក់ព័ន្ធបញ្ហាដីធ្លីខាងលើគេហទំព័រwww.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយមេឈ្មួញស៊ីវគង់ទ្រីវបាននោះទេ៕

D5942CF6-32A0-479B-9401-7CDDCF7EF119

A74DB732-D296-43D7-B77C-487EEBA7E96F

6E1F3FA4-B8E5-4AD1-B095-1168027C08E6

A8000E61-6734-44FA-935F-218DCD29F493

Filed in: សង្គម

Recent Posts

Bookmark and Promote!