ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ប្រារព្ធពិធី អបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើត កងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ.!

 

fn-2019-01-23-18-58-25-15

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោចខែបុស្សឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកង ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ពិធីអបអរសាទរដែលនឹងធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជា ការដ្ឋានកងទ័ពជើងគោកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានាព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់ បណ្តាប្រទេសនានាផងដែរ។ក្រៅពីនោះនាយទាហានពលទាហានអមដោយយុទ្ធោបករណ៍ ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។
សូមបញ្ជាក់ថាបន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ក្រោមនយោ បាយឈ្នះឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់ គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោកក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ហើយក៏ បានកំណត់យកថ្ងៃទី២៤ខែមករាជាថ្ងៃកំណើតរបស់ខ្លួននិងប្រា រព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។
ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូងកងទ័ពជើង គោកមានអង្គភាពចំណុះច្រើនរហូតដល់១៨កងពលធំ,៥កងព លតូច និង ៤ វរសេនាធំ, ៤ វរសេនាតូចប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែរទម្រង់ដោយបានកែរសម្រួលអង្គភាពមកនៅត្រឹម ៨ កងពលតូច និង ១ វរសេនាធំ។
នៅក្នុងអំឡុងចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០១៦ក្រៅពីបង្រួមក្បា លអង្គភាពក៏មានការបង្កើតអង្គភាពថ្មីមួយចំនួនដូចជាកងឯកភា ពការពារព្រំដែនវរសេនាតូចព្រំដែនកងអនុសេនាធំស្រុកជាប់ព្រំដែន និងកែរសម្រួលតួនាទីភារកិច្ចប្តូរឈ្មោះដល់អង្គភាពនិងស្ថាប័នជំ នាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។
នៅឆ្នាំ២០១៨កងទ័ពជើងគោកមានស្ថាប័នអង្គភាពចំណុះផ្ទាល់ បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ ការិយាល័យ, ៥ បញ្ជាការដ្ឋានជំនាញ,១មជ្ឈមណ្ឌលនិងមានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោកក៏មានភារកិច្ចគ្រប់គ្រងនិងដឹកនាំបញ្ជា៦យោធ ភូមិភាគ, ២កងពលធំអន្តរាគមន៍,៥កងពលតូចអន្តរាគមន៍និង ៦កងពលតូច,២៤តំបន់ប្រតិបត្តិការសឹករងខេត្តក្រុង១វរសេនាធំ, ៦ សាលាពលទាហាន និង ៧ កងការពារព្រំដែន។
ឆ្លងកាត់ការបំពេញភារកិច្ចការពារ ជាតិសាសនាព្រះមហាក្សត្រ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានជួបនូវការប្រ ឈមជាប្រវត្តិសាស្ត្រជាច្រើនក្នុងពេលកន្លងមក។ បញ្ហាប្រឈមដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែងស ម្រាប់ភារកិច្ចការពារជាតិការពារបូរណៈភាពទឹកដីបានធ្វើឲ្យកងទ័ ពជើងគោកកាន់តែពង្រឹងបាននូវភាពម្ចាស់ការប្រកបដោយស្មារ តីស្នេហាជាតិជ្រាលជ្រៅមានឆន្ទៈមោះមុតក្នុងការរក្សាឲ្យបាននូវ សន្តិភាពនិងស្ថេរភាពនយាបាយនៅក្នុងប្រទេសនិងបន្តរក្សាចំណ ងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការណ៍និងការអភិវឌ្ឈន៍ ជាមួយបណ្តាប្រទេសជិតខាងល្អនិងជាមួយបណ្តារប្រទេសក្នុង តំបន់ និងនៅលើសកលលោក។
ក្នុងន័យនេះកងទ័ពជើងគោកដែលមានគ្រប់បណ្តារផ្នែកគ្រប់ថ្នាក់ អង្គភាពស្ថាប័ន គ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់តំបន់ ប្រតិបត្តិការសឹកខេត្តត្រូវបន្តខិតខំពង្រឹងប្រៀបការពារជាតិនៅតា មព្រំដែននិងនៅផ្ទៃក្នុងប្រទេសបន្តធ្វើការកែរទម្រង់កងទ័ពឲ្យមាន ទាំងបរិមាណនិងគុណភាពពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរ ជើងនិងជំនាញដោយធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំបញ្ជារវាងប ញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និង កម្លាំងជួរមុខ។
ឈានចូលមកដល់ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨គឺជាព្រឹត្តិការណ៍ប្រ វត្តិសាស្រ្តថ្មីមួយទៀតរបស់កងទ័ពជើងគោកក្នុងការចូលរួមអនុ វត្តិផែនការកែទម្រង់កងយោធពលខេមរភូមិន្ទដោយឧត្តមសេនីយ៍ ឯកហ៊ុនម៉ាណែតត្រូវបានព្រះមហាក្សត្រប្រមុខរាជរដ្ឋាភិបាលតែង តាំងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះក្រសួងការពារជាតិបានសម្រេចធ្វើការកែសម្រួល អង្គភាពចំនួន៦រួមមាន៖កងពលធំអន្តរាគមន៍លេខ២កងពលធំ អន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ១កងពលតូចថ្មើរ ជើងលេខ៧០កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១និង កងពលតូចដឹកជញ្ជូនលេខ៩០ដែលពីមុនស្ថិតនៅក្រោមការដឹក នាំបញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានផ្ទេរ ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
ឈានចូលមកដល់ដំណាក់កាលថ្មីនេះកងទ័ពជើងគោកត្រូវបាន បែងចែកភារកិច្ចនិងលើកកម្ពស់តួនាទីដឹកនាំបញ្ជាឲ្យកាន់តែមាន ប្រសិទ្ធភាពបន្តលើកកម្ពស់សមត្ថភាពយោធិនតាមរយះការបណ្តុះ បណ្តាលហ្វឹកហ្វឺនរៀនសូត្រនិងអប់រំដល់កងទ័ពឲ្យយល់ជ្រួតជ្រា បអំពីគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ច្បាប់លក្ខន្តិកៈនិងបទវិន័យទូទៅកងយោធពលខេមរភូមិន្ទពិសេស អប់រំលើកកម្ពស់មនសិការស្នេហាជាតិដល់កងទ័ពត្រៀមលក្ខណៈ នូវរាល់មធ្យោបាយសំភារៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះ មហន្តរាយផ្សេងៗ និងបន្តខិតខំចូលរួមចំណែកកសាងស្តារនិង អភិវឌ្ឍន៏ ប្រទេសជាតិទៅថ្ងៃអនាគត់ ៕

fn-2019-01-23-18-58-26-19

fn-2019-01-23-18-58-25-14

fn-2019-01-23-18-58-25-8

fn-2019-01-23-18-58-25-6

fn-2019-01-23-18-58-25-5

fn-2019-01-23-18-58-25-12

fn-2019-01-23-18-58-24-1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!