ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ គួន សុភាពប្រ​ធានការិ យាល័យ​គយច្រកអូរស្មាច់​និង បក្ខពួកឃុបឃិតជា​មួយឈ្មួញ​ នាំទំ​និញគេច​ពន្ធទំនិញបង់ពន្ធ មិនគ្រប់ជាច្រើន​ប្រភេទ​មកពីប្រ ទេសថៃយ៉ាងពេញបន្ទុក.!

 

50523411_1230219870435995_731857221738037248_n
ឧត្តមានជ័យៈនៅពេលថ្មីៗនេះការប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ កាលពី​រសៀល​ថ្ងៃទី ​២២ ខែមករា ឆ្នាំ​២០១៩ លោក ឈុនសុភមង្គលបានប្ដេជ្ញាអនុវត្តន៍​តាមបាវចនា២និងអភិក្រម៥ដែលជាយុទ្ធសាស្ត្រឈ្នះៗរបស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ដូច្នេះហើយ​ទើប​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យរំពឹងទុកថាលោកឈុនសុភមង្គលប្រធាន​សាខាគយ​និងរដ្ឋាករខេត្តឧត្ដរមានជ័យ មិន​ទុក​ឲ្យ​លោក គួ​ន សុភាពប្រធានការិយាល័យគយច្រកអូរស្មាច់និងបក្ខពួកឃុបឃិត​ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​នោះទេ​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ បានលើកឡើង​ទៀតថា មិនមែន​តែ​ច្រក​អូរ​ស្មាច់ មួយ​ប៉ុណ្ណោះ​ទេ​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុកគឺនៅច្រក​ជាំ ស្រុក​អន្លង់វែង និង​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពឹ​ល ក៏​មេ​គយ​ច្រក​ទាំង​២​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។
ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថារហូតមកដល់ពេលនេះលោកគួនសុភាពប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិន​គ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកឈុនសុភមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យដែលទើបចូលកាន់​តំណែងថ្មីជំនួសលោកយូហេងកាលពីរសៀលថ្ងៃទី២២ខែមករា ឆ្នាំ​២០១៩ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក គួ​ន សុភាព ខ្លះ​ផង​។ បើ​មិន​ដូច្នេះ​ទេ​លោក គួ​ន សុភាព ដែល​អាងមានខ្នងបង្អែករឹងមាំនៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួន​ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។
កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក គួ​នសុភាពត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ហើយ​នៅពេលដែល​លោក យូ ហេង កាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យបានការឃុ បឃិត​បើកដៃ​ឲ្យ​លោក គួ​ន សុភាព ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ឥឡូវនេះ​លោក យូ ហេង ត្រូវបាន​ទៅធ្វើជា​ប្រធាន​សាខាគយ​និងរដ្ឋាករខេត្តបាត់ដំបង ជំនួសលោកឈុនសុភមង្គលមកកាន់​តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យវិញដូច្នេះសង្ឃឹម ថា​លោក ឈុន សុភមង្គល មិន​បណ្ដោយ​ឲ្យ​លោក គួ​នសុភាព ប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនតទៅទៀតឡើយ។ ជាពិសេស​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ​មិនគួរ​ទុក​ឲ្យ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ធ្វើអ្វីៗដូចពេលកន្លងមកនោះទេព្រោះទង្វើរបស់លោក គួនសុភាពធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុង​ស្ថាប័នគយ​។ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រwww.enn-tv.comយើងមិនអាចសុំការពន្យល់បកស្រាយពី លោកគួន សុភាពប្រធានការិយាល័យគយច្រកអរស្មាច់បាននោះទេ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!