ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អ្នកឧកញ៉ា គិត ម៉េងបើក ភ្លើងខៀវឲ្យលោក មុឹកសុផាន់ ណារ៉េត(ហៅជ័យ) សម្រុកដឹក ជញ្ជូនឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.!

 

FB_IMG_1545909313003
ស្ទឹងត្រែង៖សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរបានចាប់កក្រើកឡើងវិញយ៉ាង​គគ្រឹកគគ្រេងសារជាថ្មីទៀតហើយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញ​សេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច បន្តឈូសឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹកជញ្ជូន​ផលអនុផលព្រៃឈើដែលបានមកពីការឈូសឆាយកាលពីថ្ងៃទី​៣០​ខែសីហា​កន្លងទៅ​។​ថ្មីៗនេះសមត្ថកិច្ចខេត្តក្រចេះបានស្ទាក់ចាប់ឈើចំនួន១៤ឡានយី ឌុបដែលគេស្គាល់ថាជាឈើរបស់លោកមុឹកសុផាន់ណារ៉េត(ហៅជ័យ)ដឹកចេញពីបាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើដាក់ការសង្ស័យថាអ្នក ឧកញ៉ាគិតម៉េងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃឲ្យលោក មុឹកសុផាណារ៉េត(ហៅជ័យបន្តកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាត​អាង​បែបនេះ​។​​សហគមន៍​ជនជាតិដើម​ភាគតិច​មួយរូប​រស់នៅ​ឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបានរាយ ការណ៍ឲ្យដឹងថារយៈពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសកម្មភាព​ដឹកជញ្ជូនឈើតាមទឹកនិងបន្តដឹកតាមរថយន្តបាកុងចូលក្នុងទីតាំង​រោងម៉ាស៊ីនអារឈើក្បែរទំនប់វារីអគ្គិសនីបានចាប់ផ្តើមគគ្រឹកគគ្រេង​ឡើងវិញហើយហើយថាឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិ​វីរៈ​ជ័យ ដែល​ស្ថិត​នៅជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។​
កម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោកឧកញ៉ា លឹមប៊ុណ្ណាហៅឧកញ៉ាខ្នានិងលោកឧត្តមសេនីយ៍យោធាមួយរូបឈ្មោះ ម៉ឹកសុផាន់ណារ៉េត(ហៅជ័យបានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង ការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុកដ៏ធំមហិមា​មួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនីដើម្បីអារច្រៀក រួចលើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។​
ប្រភពខាងលើបន្តថាឈ្មោះសេងនិងប្រពន្ធជាមេការក្រុមហ៊ុន{Royal Group} របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការរបស់លោកឧកញ៉ាលឹមប៊ុណ្ណានិងឈ្មោះឃុយជាមេការរបស់​ឧត្តមសេនីយ៍ម៉ឹកសុផាន់ណារ៉េតបានកៀងគរពលរដ្ឋរាប់ពាន់នាក់​ប្រដាប់ដោយម៉ាស៊ីនត្រង់ទីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយ​គ្រឿងឲ្យចូលទៅកាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈជ័យ​ដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យហើយដឹកជញ្ជូន​ចូលទៅក្នុងតំបន់បាតអាងដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅជាឈើស្របច្បាប់។​
កម្មករដដែលរូបនេះបន្ថែមតាមការប៉ាន់ស្មានឈើគ្រប់ប្រភេទដូចជា ធ្នង់សុក្រំស្រឡៅគគីកកោះនិងឈើទាលឈ្លីកមិនតិចជាង២មឺនម៉ែត្រ គូបនោះទេដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់គីឡូដីខាងលើបន្ទាប់ពី​រាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពីអំឡុងខែកុម្ភៈ​ឆ្នាំ២០១៨ហើយបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាម កាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ​។​​ប្រជាសហគមន៍បានលើកឡើងថាព្រៃឈើដែលជាប្រភពផលអនុផល​របស់ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុងហើយបច្ចុប្បន្ននៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។
​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) សម្ដែង​ការសោកស្តាយពីវិនាសកម្មព្រៃឈើនៅតំបន់នោះដែលកម្ពុជាមានច្បាប់​ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនដែលមានភារកិច្ចបង្ក្រាប​បទល្មើសព្រៃឈើអនុលោមតាមច្បាប់កំណត់ក៏ប៉ុន្តែធាតុពិតការលប់បំបាត់​បទល្មើសព្រៃឈើគឺគ្មានប្រសិទ្ធភាពបង្កឲ្យក្រុមជនខិលខូចនិងអ្នកមាន​ឥទ្ធិពលនៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។ លោកបន្តថា៖«បើថ្នាក់ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់បណ្ដោយឲ្យក្រុម​ទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យធនធានធម្មជាតិហិនហោចទៅនិងប្រព័ន្ធ​ច្បាប់កាន់តែធូររលុងគ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរមានទំហំ៣៦.០០០ហិកតាឋិត ក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមានក្រុមហ៊ុនឈ្មោះអាំងអែនអាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd) របស់ឧកញ៉ាគិតម៉េងទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុនបានដឹកឈើពី​ខាងក្រៅចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិងដើម្បីបម្លែងជាឈើ​ស្របច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយដោយឃុបឃិតជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តស្ទឹងត្រែង រហូតដល់​ថ្នាក់ជាតិ​។ សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញពី​តំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុកវើន សៃខេត្តរតនគិរីជាប់ព្រំដែនឡាវចូលក្នុងបាតអាងដើម្បីបម្លែងជាឈើស្រប ច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណា​ម​។ទាក់ទិនការដឹកជញ្ជូនពីតំបន់ក្ដៅនៃស្រុកសេសានក្បែរទំនប់វារីអគ្គិសនី សេសានក្រោម២នៅតែជារឿងក្តៅគគុកព្រោះដឹកឈើចេញមិនចេះអស់ ដែលគេដឹងថាអ្នកដឹកឈើនោះគឺលោកមុឹកសុផាន់ណារ៉េតហៅជ័យនិង មេការម្នាក់ឈ្មោះសេងបើតាមទិន្ន័យការដឹកជញ្ជូនឈើពីតំបន់វារីអគ្គិស នីសេសានក្រោម២រថយន្ដវ៉េអងរថយន្តយីឌុបខ្នាតយក្សមិនក្រោមពី១៦០ គឿងនោះទេដែលលោកមុឹកសុផាន់ណារ៉េតហៅជ័យនិងលោកសេងមេការ ដ៍ចំណានត្រូវបងថ្លៃអ្នកឧកញ៉ាគិតម៉េងផងដែរដែលឈើទៅលក់ឲ្យឈ្មួញ ក្នុងស្រុកនិងក្រៅស្រុកឆ្លងដែនទៅវៀតណាមតែម្តង៕

67C3ACBA-601E-4BE3-8AD3-2014B90C6400

72CB6869-7BF8-4498-8793-29473DA69D36

CA9A0FA5-A75E-4835-A6D1-4994FE313DE3

IMG-20190108-WA0001

IMG-20190108-WA0002

Filed in: សង្គម

Recent Posts

Bookmark and Promote!