ខេត្តព្រះសីហនុ៖ប្រភពក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបលោកណុបសំអានប្រធានការិយាល័យ គយនិងរដ្ឋាករទំបនប់រលកនិងលោកកែវអង្កាមគយចល័តផ្ទៃប្រ ទេសកៀបជំរិតបង្ខំឲ្យបង់លុយក្រៅវិក័យបត្រនៃចំណូលប្រយោជ ន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធ របស់រដ្ឋតាមរយៈអំណាចខ្លួនមានតួនាទីទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនហើយក្លាយជាតួអង្គ ទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យ ឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលកធ្វើការ របៀបកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅនោះ ។
កន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញជាច្រើនប្រភេទ ត្រូវបានគេដឹងថាភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថា ប័នគយរបស់លោកណុបសំអាននិងលោកកែវអង្កាមជាអ្នកបើក ភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញ និងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់ រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែដឹកជញ្ជូនទំនិញគេច ពន្ធបង់ពន្ធមិនគ្រប់ឬបង់ពន្ធក្លែងភេទទំនិញជាដើម.ដឹកចេញពីកំ ពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន១-គាធី២ចៃរ៉ា៣ចែវី-ណុប៥-កូ៦សុខុម៧ហួតនិងមានឈ្មួញជាច្រើនទៀតដែលជាសែ ទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។
ប្រភពបានលួចទម្លាយថាលោកណុបសំអាននិងលោកកែវអង្កាម បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាលស្រប ពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលកភាគច្រើនគេចពន្ធ។ ដូច្នេះលោកណុបសំអាននិងលោកកែវអង្កាមបានឲ្យកូនចៅប្រើវិធី រកលុយដោយការគាបឈ្មួញទី១-យកលុយពីម្ចាស់ទំនិញនៅលើ ទូកដែលដឹកពីប្រទេសថៃ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់៥០០ដុល្លារ ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញ បង់ ពន្ធគ្រប់ចំនួន ។ ប្រភពមន្ត្រីបានបង្ហើបថាបើទោះជាមាន ករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៏លោកណុប សំអាននិងលោកកែវអង្កាមបង្កើតឲ្យមានការិយាធិបតេយ្យបង់លុយ ក្រោមតុក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូច ហែកឋិនហើយលោកណុបសំអាននិងលោកកែវអង្កាមក៏ទទួលបាន នូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្តនិង ចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធ ។
ប្រភពមន្ត្រីបានបង្ហើបថាប្រសិនបើថ្នាក់លើមិនបានចាប់អារម្មណ៍ឬ មានវិធានការកំណែទម្រង់រដ្ឋបាលទេនោះវប្បធម៌នៃអំពើពុករលួយ របស់លោកណុបសំអាននិងលោកកែវអង្កាមពិតណាស់ថាគាត់មាន ចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋដើម្បីប្រយោជន៍បុគ្គល បក្ខពួកហើយក៏ជាប្រភពសេដ្ឋកិច្ចដែលថ្នាក់លើមួយចំនួនប្រឹងទទួល យកសំណូកប្រចាំខែផងក៏អាចថាបាន។
តំបន់កំពង់ផែទំនប់រលកប្រសិនបើលោកបណ្ឌិតគុណញឹមប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេច ពន្ធហូរចូលហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួនតាម ប្រភេទទំនិញច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋមានចំនួន ច្រើនលើសលុបប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុគឺមានចំនួនច្រើនលើសលុបបំផុត ទៅលើមេគយនិងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលលាភសក្ការៈ និងគាបសង្កត់ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ដែលពួកគេកំពុង យកទៅធ្វើមានបានក្នុងលាភសក្ការៈដែលសង្គមស្អប់ខ្ពើមនិងជាក្រុម មន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើគេហទំព័រ(www.enn-tv .com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកណុបសំ អានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកក៍មិនអាចសុំការ ពន្យល់ពីលោក កែវអង្កាមគយចល័តផ្ទៃប្រទេសបាននោះទេ៕