ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ម៉ៅ ធន្ធិនចៅហ្វាយខេត្ត ពោធិ៍សាត់បើកភ្លើងខៀវឲ្យឧកញ៉ា តាំង អ៊ាង កាប់បំផ្លាញព្រៃអភិរក្សភ្នំ សំកុសនិងព្រៃអភិរក្សជួរភ្នំក្រវាញ ជិតរលាយហើយ.!

 

 

35054384_619577368375512_3021081129877766144_n
ខេត្តពោធិ៍សាត់:លោកម៉ៅធនិន្ទចៅហ្វាយខេត្តពោធិ៍សាត់បើកដៃ ឲ្យលោកឧកញ្ញាតាំងអ៊ាងមេឧក្រិដ្ឋជនព្រៃឈើកាប់បំផ្លាញព្រៃអភិ រក្សភ្នំសំកុសនិងព្រៃអភិរក្សជួរភ្នំក្រវាញយ៉ាងគគ្រឹកគគ្រេងដែល លោកឧកញ៉ារូបនេះបានបើកដៃឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់ រយនាក់ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្មដោយជ្រកក្រោមស្លា កក្រុមហ៊ុនMDSរបស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិតពុករលួយ ជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។សកម្មភាពកាប់បំផ្លាញព្រៃអភិរក្សពីសំណាក់ក្រុមហ៊ុនMDS យ៉ាងអនាធិបតេយ្យបែបនេះត្រូវបានគេមើលឃើញថាលោកឧកញ៉ា តាំងអ៊ាងទំនងចង់សំពងក្បាលនាយករដ្ឋមន្ត្រីខ្មែរដូចអ្វីដែលលោក ធ្លាប់លើកឡើងនៅក្រៅប្រទេសកាលពីពេលកន្លងមក។
ប្រភពមន្ត្រីនគរបាលតូចតាតបានបង្ហើបឲ្យដឹងថាសកម្មភាពកាប់ ឈើនៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយ ធំជាងឆ្នាំមុនៗទៅទៀតក្នុងរយៈពេលជាងប៉ុន្មានខែមកនេះដោយ ឃើញមានអ្នកអាឈើរាប់រយនាក់និងគ្រឿងចក្ររថយន្តប្រកុងរថ យន្តច្នៃជិត១០០គ្រឿងហើយឧកញ៉ាតាំអ៊ាងបានប្រើមេការបស់ខ្លួន ពីរនាក់ឈរចាំប្រមូលទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នា ក្នុងក្រុមហ៊ុនMDS។
សេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះលីមជាកូនប្រុសបង្កើត ឧកញ៉ាលាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជា មនុស្សជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំ ទល់មុខក្រុមហ៊ុនMDSដំណាក់សុក្រំស្ថិតក្នុងឃុំសំរោងស្រុកក្រវាញ។ឯមេការធំម្នាក់ទៀតឈ្មោះង៉ូវទីត្រូវជាប្អូនប្រុសរបស់ឧកញ៉ាតាំងអ៊ាង បានបើកដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុនMSស្ថិតនៅឃុំអន្លង់រាបស្រុកវាលវែងសម្រាប់ប្រមូលទិញឈើខុសច្បាប់ និងស្ទួចដាក់រថយន្តវេអងដឹកចេញទៅកាន់ក្រុងភ្នំពេញ ។
ប្រភពខាងលើបន្ថែមថាមេការធំៗទាំងពីរនាក់ខាងលើចែកតំបន់គ្នា ដើម្បីប្រមូលទិញឈើខុសច្បាប់ដោយលោកលីមមានសិទ្ធិចាំទិញ ឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញចាប់ពី តំបន់ខ្សាច់ពូកច្រកដាច្រកអំពិលច្រករវៀងនិងច្រកអូរលាក់មាស។ រីឯលោកង៉ូវទីទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាសច្រកពងពង់ច្រកចិនយំច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីត ប្រភេទឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ ប្រើប្រាស់ក្នុងស្រុក។
ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារតែអំណាច ទឹកប្រាក់របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារក្នុងមួយ ខែយកទៅញ៉ុកមាត់បិទត្រចៀកបិទភ្នែកមន្ត្រីខ្មែរមួយចំនួនដែល ល្មោភប្រាក់ដ៍កខ្វក់លោភលន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធ និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំងអ៊ាងមានអំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើង ចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធដេីរចាប់ឈើពីប្រជាពល រដ្ឋក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូរទេះ គោ.ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជាព លរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទ ថាជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ថ្លៃឲ្យក្រុមហ៊ុនMDSរបស់ឧក ញ៉ាតាំងអ៊ាងបើតាមមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុម ហ៊ុនម្នាក់បានលួចខ្សិបប្រាប់ឲ្យដឹងថាដើម្បីបានជ្រកក្រោមស្លាកក្រុម ហ៊ុនMDSឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ ដុល្លារក្នុង១ម៉ែត្រគូបបង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់ របស់ក្រុមហ៊ុនម្នាក់ឈ្មោះឃៀងសុជីវ័ន្តហៅពៅចាំសម្របសម្រួល ឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណិតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមក ទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយក ទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅប្រទេសយួន។
កន្លងមកនាយករដ្ជមន្រ្តីខ្មែរលោកហ៊ុនសែនធ្លាប់លើកឡើងថាក្រុម ឧក្រិដ្ឋជនដែលលួចកាប់បំផ្លាញព្រៃឈើដូចកាប់ក្បាលរបស់លោកអញ្ជឹង។ត្រង់ចំណុចនេះត្រូវបានគេមើលឃើញថាឧកញ៉ាទ្រីភាពឧកញ៉ាតាំង អ៊ាងនិងលោកម៉ៅធនិន្ទកំពុងសហការគ្នាប្រមាទលើអំណាចនាយក រដ្ឋមន្រ្តីខ្មែរយ៉ាងច្បាស់ក្រឡែត។
ទាក់ទងនឹងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំដោយជ្រកក្រោមស្លាក ក្រុមហ៊ុនMDSនេះគេហទំព័រwww.enn-tv.comយើងមិន អាចសុំការពន្យល់បកស្រាយពីអស់លោកឧកញ៉ានិងអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោះទេ៕

mao thornin

wood_ratanakkiri1 (2)

IMG-20190116-WA0009

Filed in: សង្គម

Recent Posts

Bookmark and Promote!