ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ក្រសួងប្រៃ​សណីយ៍ និង​ទូរគមនា​គមន៍ បញ្ជាក់​ពីការ​អនុវត្ត កំណត់​តម្លៃ​សេវា​ទូរស័ព្ទ

ភ្នំពេញ:  សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី លទ្ធផលនៃកិច្ចប្រជុំបញ្ញត្តិកម្ម ដើម្បីជំរុញការ​អនុវត្ត​ដំណាក់​កាលទី២ តាមខ្លឹមសារនៃលិខិតលេខ ១៨៨៨ សជណ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា គោលបំណងចម្បង នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន អ្នក​ប្រើប្រាស់ និងចំណូលរបស់រដ្ឋ តាមរយៈការធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការទទួលបានតម្លៃសមរម្យ​និង​សេវ​ា ប្រកបដោយគុណភាពល្អប្រសើរចំពោះអ្នកប្រើប្រាស់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីគូសបញ្ជាក់ដល់សាធារណៈជន អំពីការ​អនុវត្តសេចក្តីសម្រេចកំណត់តម្លៃសេវាទូរស័ព្ទ នៅគ្រប់ប្រព័ន្ធ។ ក្នុងនោះ ក្រសួងក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនទូរស័ព្ទ ទាំង​អស់ ក៏នឹងសិក្សា ដើម្បីកំណត់តម្លៃសេវាហៅទូរស័ព្ទ ឲ្យចុះទាបជាងសព្វថ្ងៃ។

សេចក្តីប្រកាស ក៏បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបញ្ញត្តិករទូរគមនាគមន៍ សូមសម្តែងការ​ពេញ​ចិត្ត ចំពោះលទ្ធផលនៃកិច្ចប្រជុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ដែលអាចចាត់ទុកថា ជាជំហានវិវត្តទៅមុខថែមទៀត ក្នុង​ការ​ឈានទៅរកដំណោះស្រាយសមស្របមួយ ដែលធានាទាំងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ និងតម្លៃសេវា​សម​រម្យ​ផង ដើម្បីឆ្លើយតបតម្រូវការ និងបំណងចង់បានរបស់អ្នកប្រើប្រាស់។

ក្រសួងប្រៃសណីយ៍ នក៏បានលើកឡើងថា ការបន្ទាបតម្លៃដែលក្រុមហ៊ុនខ្លះ ទំលាក់មកស្ទើរសូន្យនោះ គឺជាការបង្ខូចតម្លៃ ហើយ​សង្គ្រាមតម្លៃនេះ នាំឲ្យប៉ះពាល់ដល់គុណភាពសេវា។ ក្នុងនោះ ការបន្ទាបតម្លៃហួសហេតុនេះ ក៏បើកឱកាសឲ្យឧក្រិដ្ឋកម្ម និងបទល្មើសនានាក្នុងវិស័យទូរគមនាគមន៍កើនឡើងព្រមទាំងនាំដល់ ការខាតបង់ចំណូល របស់ក្រុមហ៊ុន ដែលបាន​ទទួល​អាជ្ញាបណ្ណប្រតិបត្តិការ និងចំណូលរបស់រដ្ឋ។

ក្នុងសេចក្តីប្រកាសដដែល បានរម្លឹកថា រយៈពេល ៤ ឆ្នាំ កន្លងទៅនេះ រាជរដ្ឋាភិបាល បានចូលធ្វើអន្តរាគមន៍ ការកំណត់តម្លៃ អប្បបរមា នៃសេវាទូរស័ព្ទ បន្ទាប់ពីបានពិនិឃើញមានការប្រព្រឹត្តល្មើសនឹងគោលការណ៍ប្រកួតប្រជែង ដោយសេរី និងយុត្តិ ធម៌ របស់ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន ធ្វើឲ្យយន្តការទីផ្សារនេះ ជួបនឹងហានិភ័យខ្ពស់ឡើងៗ ការដួលរលំក្រុម​ហ៊ុនមួយ​ចំនួនជាបន្តបន្ទាប់ និងការកកើតប្រព័ន្ធទូរស័ព្ទអន្តរជាតិខុសច្បាប់កាន់តែច្រើនឡើង ( SIMBOX )។

ក្រសួងប្រៃសណីយ៍ ក៏បានប្រកាសថា ប្រតិបត្តិករ ( ក្រុមហ៊ុនទូរស័ព្ទ ) ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគុណភាពសេវា ចៀសវាងការប្រកួតប្រជែងគ្នា តាមសង្គ្រាមតម្លៃ។ ក្នុងនោះ បណ្តាប្រតិបត្តិករទាំងអស់ នឹងចាប់ផ្តើមយ៉ាងឆាប់បំផុត ក្នុងការ​ដាក់​ចេញនូវគម្រោងការងារ ( Framework ) កាលបរិច្ឆេទ និងរកឲ្យបានការឯកភាពគ្នារវាងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងបណ្តាប្រតិបត្តិករទូរស័ព្ទ ដើម្បីធ្វើការសិក្សា ព្រមទាំងកំណត់រូបមន្តសម្រាប់គណនារកថ្លៃដើម ( Cost Base Modeling ) មុននឹងដាក់ជូនអន្តរក្រសួង ពិនិត្យសម្រេច និងឈានទៅធ្វើកំណែសម្រួលបទប្បញ្ញត្តិ ស្តីពី ការកំណត់ថ្លៃសេវាទូរស័ព្ទនេះ។

ក្នុងសេចក្តីប្រកាសនោះ ក៏បានបង្ហាញថា ប្រតិបត្តិករទូរស័ព្ទទាំងអស់ នឹងមានគម្រោងរៀបចំ​បង្កើតនូវសមាគម​ទូរគមនា​គមន៍​មួយ ( Telecom Association ) ដើម្បីជាប្រយោជន៍ក្នុងការជជែកគ្នា ដោះស្រាយវិវាទរវាងគ្នា និងធ្វើឲ្យមានតម្លាភាពរវាងគ្នា ព្រមទាំងប្រកាន់យកការបញ្ចេញនូវសំឡេងតែមួយ សម្រាប់ធ្វើការជជែកពិភាក្សា ជាមួយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និង​រាជ​រដ្ឋាភិបាល ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment