ខេត្តព្រះសីហនុ៖យោងប្រភពពីមន្រ្តីគយលួចខ្សឹបថាលោកទុំណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុដែលធ្លាប់មានរឿង អាស្រូវកាលពីកាន់ដំណែងប្រធានសាខាគយនៅខេត្តប៉ៃលិនបាន ដើរអួតអាងប្រាប់មន្ត្រីគយនិងមន្ត្រីនៃស្ថាប័នផ្សេងៗឲ្យដឹងពីការជះទឹកលុយទៅឲ្យ លោកគុណ ញឹមអគ្គនាយកគយនិងរដ្ឋាករ រាប់សែនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ បាន បើគ្មានការជះលុយ ឲ្យមេទេ គាត់មិនអាច អង្គុយ នៅកន្លែងខ្លាញ់បានស្រួលបែបនេះឡើយ ។
ករណីបែកធ្លាយរឿងអាស្រូវលោកទុំណូយកលុយទៅជះអគ្គនាយកគយនិងរដ្ឋាកររាប់សែនដុល្លារបានល្បីសាយភាយដូចប្រហុយត្រូវ បែកពាង្តតៗគ្នាដូចទឹកបាក់ទំនប់អ៊ីចឹងធ្លាយចេញពីខេត្តប៉ៃលិន រហូតដល់ខេត្តព្រះសីហនុ ។ករណី បែកធ្លាយរឿងអួតជះលុយ នេះបានលឺនិងដឹងដលមេៗនៅខាងលើលោកទុំណូមេសាខាគយខេត្តព្រះសីហនុភ័យបញ្ជាឲ្យកូនចៅដើរបិទបាំងមិនអោយសារព័ត៌មានចុះឡើយព្រោះខ្លាចលោកគុណញឹមខឹងអស់តំណែងប៉ុន្តែទោះ បីជាព្យាយាមបិទបាំងយ៉ាងណាក៏ដោយក៏ព័ត៌មាននេះបានបែកធ្លាយ អស់ទៅហើយដែរ ។
ប្រភពមន្ត្រីបានទម្លាយបន្តឲ្យដឹងថាចាប់តាំងពីលោកទុំណូបានចូលកាន់តំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុភ្លាមគគាត់ មិនដែលខ្វល់អំពីច្បាប់ទម្លាប់អ្វីទេនិយាយរួមគឺបានរឹតបន្ដឹងនិងដាក់គំនាបមន្ត្រីអោយរាយការក្ដោបក្តាប់ប្រភពសេដ្ឋកិច្ចគ្របច្រកល្ហក ទាំងអស់ដើម្បីស្រង់ដើមពីប្រភពចំណូលខ្មៅដែលកន្លងមកក្រុមមន្ត្រីគយខឹលខូចមួយចំនួនបានលាក់ទុកចែកគ្នាច្រកចូលហោប៉ៅផ្ទាល់ខ្លួននោះ។
រាល់ទំនិញគេចពន្ធនិងទនិញរបស់ឈ្មួញធំៗនៅតែបន្តហូរចូលយ៉ាងគគ្រឹកគគ្រេងតាំងពីលោកមេគយរូបនេះមកកាន់ដំណែងដែលវាហាក់បីដូចជាក្រុមឈ្មួញទាំងនោះបានដឹងពីចរិកមេគយរូបនេះចូលចិត្ត ស៊ីលុយក្រោមតុអ៊ីចឹងហើយទើបក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាមខេត្តមួយនេះ។
មន្ត្រីបានលើកឡើងអោយដឹងទៀតថា៖ភាពមិនប្រក្រតីនៃការនាំចូល គ្រប់ទំនិញចម្រុះដែលត្រូវបង់ពន្ធខ្ពស់ជ្រកក្រោមការបង់ពន្ធទាបជាប្រភេទទំនិញចម្រុះឬគ្រឿងបន្លាស់ទំនិញថោកៗត្រូវលោកមេគយទុំ ណូស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តង។
និយាយឲ្យចំគឺអំពើពុករលួយជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយទុំណូមិនបានកែរប្រែឫលុបបំបាត់នោះទេបែរជាកំពុងតែរួម ដៃគ្នាបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះឲ្យអនុវត្តបែបការប្រ មូលលុយគ្មានវិក័យប័ត្រពីក្រុមឈ្មួញនាំទំនិញខុសច្បាប់និងបង់ពន្ធមិនគ្រប់ដែលឆ្លងកាត់ផែទំនប់រលកផែស្ទឹងហាវផែកែវផុសផែលោក ឧកញ៉ាសូជុងហួនិងរួមទាំងផែឯកជនតូចៗក្តោមក្តាប់យ៉ាងណែនក្នុង ដៃហើយចំណូលគ្មានវិក័យប័ត្រប្រមាណ៧០%ត្រូវធ្លាក់ចូលហោប៉ៅលោកទុំ ណូ និងបក្ខពួក។
ករណីទំនិញពន្ធសំខាន់ៗថ្លៃៗមួយចំនួនធំត្រូវបានគយក្រោមការគ្រប់ គ្រងរបស់លោកទុំណូបង្វែរមកបង់ត្រឹមតែ៣០ទៅ៤០ភាគរយណ្ណោះ។ការសម្រចពន្ធទៅលើមុខទំនិញផ្សេងៗគឺមានសិទ្ធិស្វ័យម្រេចលើតែប បូរមាត់មេគយថ្មីដែលបានធ្វើឱ្យថវិការធ្លាក់ចូលទៅក្នុងហោប៉ៅលោក ទុំ ណូ និងបក្ខពួកជាអ្នករៀបចំថ្មីទាំងអស់។ ហើយដែលទង្វើបែបនេះបាននាំឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធរាប់សឹបលានដុល្លារ ក្នុងមួយខែៗ ។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៧នៅសាលាខេត្តព្រះសីហនុលោកនួនច័ន្ទរិទ្ធអគ្គនាយករងនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ តំណាងឲ្យលោកគុណញឹមបានធ្វើជាអធិបតីប្រកាសដោះដូរនិងតែងតាំងទុំណូជាប្រធាសាខាគយខេត្តព្រះសីហនុជំនួសលោកយ៉ឹកយូ ប្រធានសាខាគយខេត្តព្រះសីហនុអោយប្តូរទៅជាប្រធានសាខាគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជំនួសលោកគិនលីវិញដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ។
លោកទុំណូអតីតប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនដែលល្បីធ្លាប់ សាងកំហុសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យបែរជាត្រូវបានតែងតាំងជាប្រធានសាខាគយនិង រដ្ឋាករខេត្តព្រះសីហនុជំនួសលោកយ៉ឹកយូនេះជាឧទាហរណ៍ស្រប់។
មន្រ្តីដ៏ដែលបានលើកឡើងថាក្រោយពីមានការផ្លាស់ប្តូរួចក៏មានការបែកធ្លាយរឿងអាស្រូវថែមថ្នាក់លើមិនមានគម្រោងតែងតាំងបុគ្គលទុំណូ ទេគឺមានអ្នកផ្សេងទៀតមកជំនួសកន្លែងនោះប៉ុន្តែមន្រ្តីខ្លះលើកឡើងថា លោកទុំណូបានចំណាយលុយរាប់សែនដុល្លារបានជាគេចផុតពីការដកតំណែងដាក់ទណ្ឌកម្មហើយថែមទាំងបានតំណងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុទាំងមិនបាច់ប្រឹងទៀត ។
ប្រភពបង្ហើបថាលោកមេគយកូនកាត់ទុំណូជះលុយតូយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតដល់ជាងកន្លះលានដុល្លារពីអនុប្រធានសាខាគយម្នាក់ក្នុងខេត្តនេះ ។ វាពិតមិនធម្មតាមែនអ៊ីចឹងហើយបានជាគាត់ប្រឹងស្រង់ដើមនោះ។ តើកំណែទម្រង់គយប៉ុន្មានឆ្នាំទៅមុខទើបបានរីកចំរើននោះទេបើមានតែមុខមាត់មេគយដុះស្លែដែលតែខាងប្រព្រឹត្តអំពើពុករលួយនោះ។
ពាក់ព័ន្ធការរិះគន់ពុករលួយខាងលើគេហទំព័រ(www.enn- tv.com)យើងមិនអាចសុំការពន្យល់ បកស្រាយពីលោកទំុណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននោះទេ៕