ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អាជីវករ​ផ្សារដើមគ​មាន​ការ​ក្តៅក្រហាយ​លោក កែត ស៊ីវិនី ប្រធាន​ផ្សារដើមគ​ឱ្យកូន​ចៅ​ដើរ​ជម្រិត​ទារ​ប្រាក់

លោក កែត ស៊ីវិនី ប្រធាន​ថ្មីផ្សារ​ដើមគ ត្រូវគេបាន​រិះគន់​ធ្ងន់ៗ និងបាន​បើកក​កាយ​ពីអំពើ​ពុក​រលួយ​កឹប កេង​លុយ ទាំងក្នុង និងក្រៅ​ប្រព័ន្ធ​ចំណូល​ថវិការដ្ឋ​ដោយលក់​ផ្លូវជុំវិញផ្សារ​មុខផ្ទះ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង យកលុយ​ចែក​គ្នា និងបាន​ចាត់​តាំង មនុស្ស​ជំនិតឱ្យ​ដើរជម្រិត​ប្រមូល​លុយ​ពីអាជីវករ​គ្មានបញ្ជី​ស្នាមវិក្កយ​បត្រ ហើយពេលខ្លះ បានប្រើពាក្យសំដីជេរ ប្រមាថអ្នក លក់ ដូរយ៉ាងឃោរឃៅទៀតផង ។ ដោយសារអំពើឃោរឃៅនោះ ហើយទើបបានបង្កឱ្យមានការកាប់សន្តិសុខម្នាក់ បណ្តាល ឱ្យ រងរបួសជាទម្ងន់កាលពីពេលថ្មីៗនេះ ។

ប្រមុខរាជរដ្ឋាភិបាលបានដឹងពីការកេងប្រវ័ញ្ចថវិការដ្ឋការប្រើអំណាចបង្ខំទារលុយពីអាជីវករដោយគ្មាន វិក្កយបត្រក្នុងមួយខែៗរាប់សិបលានរៀល ។

ប្រភពព័ត៌មានឱ្យដឹងថា ប្រធានផ្សារឈ្មោះ កែត ស៊ីវិនី គាត់ជាមនុស្សចូលចិត្តប្រើអំណាចផ្តាច់ការបង្កើត ក្រុមរបស់គាត់ដែល មានអ្នកខ្លះធ្វើជាប៉ូលិស ហើយបន្ថែមការងារសន្តិសុខទៀត ។ លោកប្រធានផ្សារនូវបានបង្កើត ឱ្យមានអ្នកលក់ សាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី ពាសពេញផ្លូវលេខ ៣៣៦ រកតែដើរក៏ពុំរួចផងដែរ សព្វថ្ងៃនេះផ្លូវ ៣៣៦ ក្លាយទៅជាទីផ្សារ មួយ ទៀតចំណុះឱ្យផ្សារដើមគ គឺចាប់តាំងពី ៨ព្រឹក រហូតដល់ ៨យប់ ប្រជាជនដែលមានផ្ទះនៅតាមផ្លូវលេខ ៣៣៦ នេះ បាន រអ៊ូរទាំរិះគន់យ៉ាងខ្លាំងដោយសារពួកគាត់មិនអាចធ្វើដំណើរ ចេញចូលផ្ទះបានឡើយ ។

កន្លងមក ពលរដ្ឋបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាដែរ ប៉ុន្តែទាំងប្រធានផ្សារទាំងសាលាក្រុង គេមិនអើពើឡើយ ហើយថែម ទាំង ដើរយកលុយពីអ្នកលក់ក្នុងមួយកន្លែងចាប់ពី ២.០០០រៀល ដល់ ៥.០០០រៀល ក្នុងមួយថ្ងៃមិនតែប៉ុណ្ណោះ គេប្រើសំដី មកលើ ក្រុមអាជីវករ យ៉ាងសាហាវទៀតផង ។

ការគ្រប់គ្រងផ្សារជំនាន់ថ្មីនេះលុយពុករលួយដែលប្រធានផ្សារដើមគ លោក កែត ស៊ីវិនី បានស៊ុមគ្រលុំជាមួយមន្ត្រីថាក់ក្រោម និងមនុស្សជំនិតប្រមូលបានជិត ៤០លានរៀល ក្នុងមួយខែៗ ។ មន្ត្រីថ្នាក់ក្រោម និងមនុស្សជំនិតដែលត្រូវតែបង់លុយ ប្រចាំ ខែឱ្យលោកប្រធានដ៏មហិមារូបនេះរួមមាន ៖ ១-លោក សំ ភក្តី, ២-លោក គឹម អាន, ៣-លោក ផេង លឹម, ៤-លោក ជុយ លឹមអេង, ៥-លោក ឡេង លុយ, ៦-លោក វ័ន្ត, ៧-លោក សយ ធា, ៨-លោក ញឹក សាវី, ៩-លោក សុខ លី ។

ប្រភពដែលបន្ថែមទៀតថា ជំនាន់លោក ជុំ សារឿន ធ្វើជាប្រធានផ្សារគាត់បានពុះច្រៀកចិញ្ចើមផ្លូវលេខ ២៣៥ និងផ្លូវ ក្រោយ រោងកុនចេនឡា បានប្រហែលជាង ៥០កន្លែងលក់ ក្នុងមួយម៉ែត្របួនជ្រុងតម្លៃ ៣.០០០ដុល្លារ ហើយត្រូវបង់សេវាលក់ដូរ ប្រចាំថ្ងៃពី ២.០០០ទៅ ៥.០០០រៀល និងបង់ប្រចាំខែជិត ៤០ដុល្លារបន្ថែមទៀត ។

ប្រភពបន្តថា មិនដឹងថា ទឹកប្រាក់ដែលគេប្រមូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះជាបទបញ្ជារបស់ សាលាក្រុង ឬគេឃុប ឃិតគ្នាជាខ្សែចង្វាក់ប្រព្រឹត្តអំពើពុករលួយនោះទេ ។ ប្រភពដដែលបានបញ្ជាក់ថា ផ្លូវតូចមួយខ្សែនៅក្រោយរោងកុនចេនឡា និងផ្លូវខាងកើតផ្សារដើមគ ត្រូវគេលក់តាំងពីយូរណាស់មកហើយ គឺតាំងពីរជ្ជកាលលោក ជុំ សារឿន ជាប្រធានផ្សារ និងលោក កែប ជុតិមា ជាចៅហ្វាយក្រុងម៉្លេះ ។

បច្ចុប្បន្ននេះ លោក កែត ស៊ីវិនី បានលាក់បាំង និងអនុវត្តតាមគន្លងចាស់របស់លោកទាំងពីរនាក់ ខាងលើយ៉ាងហ្មត់ចត់ ដោយ បន្តជម្រិតយកលុយពីអាជីវករប្រចាំថ្ងៃប្រចាំខែ មិនលើកលែងនរណាម្នាក់ឡើយ ។ បើចង់ដឹងច្បាស់សូមស៊ើបសួរជាមួយ ប្រជាពលរដ្ឋដោយ ស្ងាត់ៗផ្ទាល់មាត់តែម្តងទៅនឹងដឹងច្បាស់ហើយ ។

ប្រភពបន្តថា ផ្លូវលេខ ៣៣៦ ត្រូវលោកប្រធាន កែត ស៊ីវិនី បានបើកដៃឱ្យគេលក់ទាំងថ្ងៃទាំងយប់ គឺពេលថ្ងៃលក់សាច់ជ្រូក មួយកញ្ច្រែងត្រូវបង់ជូនកូនចៅលោក បេ វណ្ណា ៥.០០០រៀល ក្នុងមួយថ្ងៃ ត្រីមួយឡាំង ៥.០០០ ទៅ ១០.០០០រៀល ក្នុង មួយថ្ងៃ ។ ពេលថ្ងៃត្រួតត្រាដោយលោក បេ វណ្ណា ពេលយប់លោក សំ ភក្តី ដែលទាំងពីរនាក់ស៊ីស្មើគ្នាឯអាជីវករចាំតែស្លាប់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment