ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោករដ្ឋមន្ត្រី វេង សាខុនក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីឆ្លើយតបទៅនឹងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ក្រសួងកំពុងធ្វើកំណែ ទម្រង់តាមរយៈការជំរុញយន្តការ ទំនើបកម្មកសិករ.!

 

fn-2019-01-18-12-23-22-0
ហ្វីលីពីន៖លោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទនៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩នេះបានលើកឡើងថាដើម្បី ឆ្លើយតបទៅនឹងសម័យបដិវត្តន៍ឧស្សាហកម្មទី៤និងឌីជីថលរូប្បនី យកម្មក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងធ្វើកំណែទម្រង់ តាមរយៈការជំរុញយន្តការទំនើបកម្មកសិកម្មនិងយន្តូបនីយកម្មកសិកម្ម។
ការលើកឡើងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលលោកវេង សាខុនដឹកនាំគណៈប្រតិភូក្រសួងជួបសម្ដែងការគួរសមនិងពិភាក្សា ការងារជាមួយ លោក Ariel Cayanpអនុរដ្ឋមន្ត្រីនៃ ក្រសួង កសិកម្មហ្វីលីពីននៅទីស្តីការក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
លោកវេងសាខុនបានគូសបញ្ជាក់ទៀតថាជាមួយនឹងការឆ្លើយតបទៅ នឹងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ទាមទារឲ្យក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបង្កើនសមត្ថភាពបន្តផ្លាស់ប្ដូរបទពិសោធន៍និង ពង្រឹងនិងពង្រីកចំណងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងដៃគូអភិវឌ្ឍន៍នានា។
លោករដ្ឋមន្ដ្រីបន្ដថាស្តែងចេញពីទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន នេះផ្តោតជាសំខាន់លើការដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការនៃយុទ្ធសា ស្រ្តពូជដំណាំដើម្បីស្រាវជ្រាវនិងផលិតពូជស្របតាមតម្រូវចិត្តនិងតម្រូវ ការទាំងទីផ្សារក្នុងស្រុក និងពិភពលោក។
ក្នុងនោះផងដែររួមជាមួយការបន្តជំរុញថែមទៀតក្នុងការសាកល្បង និងប្រើប្រាស់ប្រព័ន្ធ Remote Sensingតាមផ្កាយរណបSAR ដើម្បីពិនិត្យក៏ដូចជាតាមដាននូវស្ថានភាពនៃការងារបង្កបង្កើនផលគ្រោះ ទឹកជំនន់ គ្រោះរាំងស្ងួត និងកំណត់តំបន់ដាំដុះ។ នេះជាការបញ្ជាក់បន្ថែម របស់លោក វេង សាខុន។
សូមជម្រាបថាជំនួបពិភាក្សាការងារខាងលើនេះធ្វើឡើងក្នុងគោលបំណង ជំរុញបន្ថែមនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជានិងក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដែលភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៥។
ក្នុងជំនួបនោះភាគីទាំងពីរបានយកប្រធានបទចំនួន៤ដើម្បីលើកយកមក ពិភាក្សា៖ទី១-បន្តជំរុញការអនុវត្តខ្លឹមសារនៃអនុស្សារណៈនៃការយោគ យល់គ្នា,ទី២ផ្តល់កិច្ចសហការក្នុងការសាកល្បងនិងប្រើប្រាស់ប្រព័ន្ធ Remote Sensingទី៣-ការផ្តល់កិច្ច សហការ ក្នុងការអនុវត្ត ច្បាប់ស្តីពី សុវត្ថិភាពអាហារ, ទី៤- ការលើកកម្ពស់សមត្ថភាព មន្ទីរពិសោធន៍កសិកម្មស្តីពីសុខភាពសត្វនិងដំណាំជាពិសេសការ វិភាគសំណល់ថ្នាំកសិកម្ម៕

fn-2019-01-18-12-23-10-0

fn-2019-01-18-12-23-17-1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!