ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក គង់ ក្រឹង ដែលគេស្គាល់ ថាជាមន្រ្តីយោធាអង្គភាពវរៈសេ នាធំលេខ២០៤ក្លាយជាឧកញ៉ា- មហា សែថី រកសុីបទល្មើសព្រៃ ឈើប្រចាំស្រុកស្នួលខេត្តក្រចេះ សូម្បីកម្លាំងបង្រ្កាបថ្នាក់ជាតិមិន ហ៊ានផង?!នេះដែលគេស្គាល់ច្បាស់ ឧកញ៉ាបានងារពីព្រឈើហាស.ហា!

 

FB_IMG_15397673023242(3)ខេត្តក្រចេះ៖កាលពីថ្មីៗកន្លងទៅនេះសម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីបានប្រកាសជាសាធារណៈឲ្យលោកនាយឧត្តមសេនីយ៍សៅ សុខាធ្វើជាប្រធានគណៈកម្មការដឹកនាំក្រុមការងារចុះចាប់និងបង្ក្រាប បទល្មើសព្រៃឈើឲ្យខាងតែបានប៉ុន្តែរហូតមកទល់នឹងពេលនេះការ ដឹកជញ្ជូននូវបទល្មើសព្រៃឈើនៅតែមានសកម្មភាពជាបន្តបន្ទាប់​មិនបានថមថយនោះឡើយជាក់ស្តែងកាលពីពេលថ្មីៗនេះមានសេច ក្តីរាយការណ៍ពីបងប្អូនពលរដ្ឋរស់នៅស្រុកស្នួលបានឲ្យដឹងថាមេឈ្មួញ រកស៊ីឈើដុះស្លែយូឆ្នាំនៅឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះដែលគេបាន ស្គាល់ឈ្មោះលោកគង់ក្រឹងមានងារជាឧកញ៉ាផងនិងជាមន្ត្រីយោធា​ជាន់ខ្ពស់់កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាង​ពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ ឬ​បង្ក្រាប​ទាល់តែសោះ​។
ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តក្នុងខេត្តក្រចេះបានចាត់ ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹងគឺជាប្រភពចំណូល​របស់ពួកគេទៅហើយទើបបណ្ដោយឲ្យមេឈ្មួញគង់ក្រឹងធ្វើអ្វីៗតាម​តែអំពើចិត្តសូម្បីតែលោកទ្រីសុភ័ក្ត្រនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោកវ៉ាថនអភិបាលខេត្តក្រចេះក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ​ទុកឲ្យមេឈ្មួញគង់ក្រឹងដែលជាឧកញ៉ានិងជាមន្ត្រីយោធានៅក្នុងអង្គ ភាពវរៈសេនាធំលេខ២០៤បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រករបៀងដេ១ដេ២ដេ៣និងច្រករបៀងដេ៤កាន់តែ ច្រើន​ឡើង​ៗថែមទៀត​។                                              ទោះបីជាលោកសៅសុខាដែលទទួលបានដាវអាជ្ញាសឹកក្នុងការចាប់​បង្ក្រាបបទល្មើសព្រៃឈើនោះក៏មិនហ៊ានប៉ះពាល់លោកគង់ក្រឹងសូម្បី តែបន្តិចពីព្រោះលោកសៅសុខាត្រចៀកធ្ងន់ស៊ីខ្យល់ធំណាស់ស្តាប់ មិនឮបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណា ចក្រកម្ពុជានោះឡើយ។​                                     សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹងថាពួក គេមិនហ៊ានទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញគង់ក្រឹង នោះទេព្រោះមេឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងមហាផ្ទៃនិងនៅក្នុងក្រសួងការពារជាតិហើយកាលពីពេលថ្មីៗ នេះមានអ្នកដឹកឈើតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញគង់ក្រឹងនៅ​តំបន់ព្រំដែនឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះរាប់រយម៉ូតូក្នុង១ថ្ងៃៗនិង តាមរថយន្ដតូចធំថែមទៀតលោកគង់ក្រឹងគិតតែពីរឿងចំណេញផល ប្រយោជន៍ផ្ទាល់ខ្លួនដោយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅ​ស្រុយួនគឺគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតគ្នាជាលក្ខណៈ​​ប្រព័ន្ធនិងអាងមានខ្នងបង្អែកដ៏រឹងមាំទៀតផងដូច្នេះករណីលោកឧកញ៉ា គង់ក្រឹងមេឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរង្គាលរូបនេះមានតែសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនោះទេទើបអាចចាត់ការលោកឧកញ៉ាគង់ ក្រឹងបាន?បើមិនអញ្ចឹងទេគឺគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានចាត់ការ​លោកគង់ ក្រឹង បានជាដាច់ខាត។​
គួររំឭកថាមេឈ្មួញឈើឧកញ៉ាគង់ក្រឹងត្រូវបានអង្គការការពារអភិរក្ស និងឃ្លាំមើលព្រៃឈើមួយចំនួនបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុក រលួយហើយក៏ត្រូវបានលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសឲ្យចាប់ខ្លួនលោកឧកញ៉ាគង់ក្រឹងពាក់ព័ន្ធនឹងសំណុំរឿង ពីបទកាប់បំផ្លាញនិងដឹកជញ្ជូនព្រៃឈើដោយខុសច្បាប់?ប៉ុន្តែក៏បាន ស្ងាត់ស្ងៀមទៅវិញខណៈពេលនេះប្រជាពលរដ្ឋកំពុងចាំមើលថាតើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនឹង ចាត់វិធានការបែបណាចំពោះមេឧក្រិដ្ឋជនគង់ក្រឹង?ដូចនេះវិធានការ កណ្តាប់ដៃដែកច្បាស់ជាត្រូវសំពងចំមេឈ្មួញឈើដុះស្លែរបស់លោក គង់ក្រឹងជាក់ជាមិនខានឡើយ​នៅពេលខាងមុខនេះ​។
ជំវិញករណីបទល្មើសខាងលើមជ្ឈដ្ឋានមហាជនរងចាំមើលតើចំការ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានចាត់វិធានការយ៉ាងចំពោះមេឈ្មួញ ឧកញ៉ាគង់ ក្រឹងនេះបាន។
គួរម្លឹកថាសន្តិសុខដែលយាមឃ្លាំងឈើលោកគង់ក្រឹងនោះគឺជាកម្លាំង យោធាសុីប្រាក់ប្រជាពលរដ្ឋទៅយាមឈើខុសច្បាប់ដែលជាឯកជនទៅវិញ។
កាលពីកន្លងទៅសម្ដេចតេជោហ៊ុនសែនសម្ដេចក៍ធ្លាប់មានអនុសាសន៍ មិនអនុញាត្តឲ្យមេកងពលណាម្នាក់យកកម្លាំងប្រដាប់អាវុធដែលជា កម្លាំងការពារសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋសុីប្រាក់របស់ រដ្ឋទៅយាមឲ្យឯកជននោះទេ៕

84553274-020a-4275-870d-6aa5b271ca8d-576x1024

19d05b3f-0d12-4c82-bb69-10cfdb4e7f0c

a2133372-e8d1-49f7-988d-c9c6eafbd3f6

Filed in: សង្គម

Recent Posts

Bookmark and Promote!