ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក​ កើត ​ដារ៉ាស៊ីប្រធា​នការិ យាល័​យនគរបា​លអន្តោប្រ​វេសន៍ ច្រកអ​ន្តរជាតិត្រ​ពាំង​ស្រែ​-វ៉ាលឺ រង ការិះគន់ពីឈ្មួញ​ដឹកទំ​និញ​ឲ្យពួក គាត់បង់​លុយក្នុងមួ​យថ្ងៃជា​ច្រើ​ន ម៉ឺន​ដុល្លា​រ!

 

IMG-20190117-WA0000ប្រភពពីញ្មួញបានឲ្យថាលោកកើតដារ៉ាស៊ីប្រធានការិយាល័យនគរ បាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺគាត់មានតួនាទី ភារកិច្ចជាអ្នកត្រួតពិនិត្យលើទិដ្ឋាការឆ្លងដែនរបស់ភ្ញៀវជាតិអន្តរជាតិ ក៏ដូចជាជួយបំពេញបែបបទឯកសារផ្សេងៗជូនថ្នាក់ដឹកនាំប្រតិភូ ឆ្លងកាត់ ប្រជាពលរដ្ឋ មាន ធុរៈ ជំងឺ នេះជាដើម ។               ពិសេសលោកកើតដារ៉ាស៊ីមានភារកិច្ចទប់ស្កាត់ការឆ្លងដែនខុសច្បាប់​របស់ជនអន្តោប្រវេសន៍ផ្ទុយទៅវិញលោកកើតដារ៉ាស៊ីបានយកអំណាច និងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកើតឡើងជាវប្បធម៌ដ៏អាក្រក់ ទន្ទឹមនឹងខ្លួនមានភារកិច្ចឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់គ្រង បារ៉ាស់ទាំងមូល?ក្រុមឈ្មួញបានបញ្ជាក់ផងដែរថាគ្រប់រថយន្តដឹក ទំនិញទាំងប្រភេទយីឌុបទាំងប្រភេទកុងតឺន័រដោយមិនចាំបាច់គិតថា រថយន្តដឹកទំនិញនោះបង់ពន្ធគ្រប់បង់ពន្ធមិនគ្រប់ទំនិញគេចពន្ធក្លែង ភេទទំនិញបង់ពន្ធចាំបាច់ត្រូវតែបង់ក្បាលឡានជូនទៅលោកកើត ដារ៉ាស៊ីក្នុងមួយឡានយីឌុបឬមួយកុងតឺន័រនោះចំនួន២៥០ដុល្លារ?។ ជាក់ស្តែងក្នុងមួយថ្ងៃយ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះចាប់ពី៥០គ្រឿងទៅ៧០គ្រឿង ឬ​ឈានដល់១២០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ីទទួលបានចំណូលដោយរូបភាពរបៀបអំពើពុករលួយកើត ឡើងដោយការជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះក្នុងមួយខែ រាប់ម៉ឺនរាប់សែនដុល្លារហើយក៏គេទទួលស្គាល់ថាការប្រព្រឹត្តយកលុយ ពីឈ្មួញបែបនេះអាចនឹងមានអំពើឃុបឃិតគ្នាណាមួយរវាងឈ្មួញ នឹងលោកកើតដារ៉ាស៊ីឬលោកកើតដារ៉ាស៊ីមានចំណុចភ្លើងខៀវណា មួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយក​លាភសក្ការៈនៃ​អំពើពុករលួយដ៏ធ្ងន់ធ្ងរធ្វើឲ្យខាតចំណូលរដ្ធក្នុង១ខែៗរាប់លានដុល្លារ?។
លោកកើតដារ៉ាស៊ីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រក អន្តរជាតិត្រពាំងស្រែ-វ៉ាលឺបាននិងកំពុងបំពេញតួនាទីភារកិច្ចប្រាស់ ចាកទៅនឹងគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍,អគ្គស្នង ការនគរបាលជាតិនៃក្រសួងមហាផ្ទៃនិងផ្ទុយអំពីតួនាទីភារកិច្ចរបស់ ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៨បង្កើតឲ្យមានអំពើពុករលួយលក្ខណៈ ទ្រង់ទ្រាយធំខណៈខ្លួនមានលទ្ធភាពរកចំណូលបំពេញតម្រូវការថ្នាក់ លើទប់ទល់តំណែងរបស់ខ្លួននិងមានសែស្រឡាយអ្នកធំៗរហូតដល់ ហ៊ានប្រព្រឹត្តគាបសង្កត់ជំរិតយកលុយពីឈ្មួញដឹកជញ្ជូនទំនិញទាំង ស្របច្បាប់និងករណីបង់ពន្ធមិនគ្រប់ឬរថយន្តកុងតឺន័រដឹកទំនិញលោត ឆ័ត្រឆ្លងពីវៀតណាមចូលទឹកដីខ្មែររួចបែរក្បាលត្រឡប់ទៅចូលទឹកដីវៀត ណាមវិញ ក៏​​​តម្រូវ​ឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។
បន្ទាប់ពីការយកប្រាក់របៀបនេះនៅមានអំពើពុករលួយករណីឃុបឃិត ជាមួយឈ្មួញក្រុមហ៊ុនឯកជនក្នុងចេតនាទុច្ចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋ​យ៉ាងធ្ងន់ធ្ងរលើសពីនេះខណៈជាទម្លាប់លោកកើតដារ៉ាស៊ីបានឲ្យរថយន្ត​កុងតឺន័រដឹកទំនិញរបស់ឈ្មួញវៀតណាមដឹកទំនិញប្រភេទដែលប្រទេស វៀតណាមហាមឃាត់មិនឲ្យនាំចូលឬកាត់សៀវនៅក្នុងទឹកដីវៀតណាម មានន័យថាទំនិញប្រភេទនេះត្រូវតែទ្រែនស្លីបពីបរទេសឆ្លងកាត់​វៀតណាមចូលទឹកដីកម្ពុជាប៉ុន្តែឈ្មួញមានល្បិចគឺនាំទំនិញទាំងនេះ​ពីបរទេសឆ្លងកាត់វៀតណាមរួចចូលទឹកដីខ្មែរបានត្រឹមពីរទៅបីគីឡូម៉ែត្រ ក៏បែរក្បាលត្រឡប់ទៅទឹកដីវៀតណាមវិញក្នុងរូបភាពជាទំនិញដែលនាំ ចូលពីប្រទេសកម្ពុជាក្នុងនោះលោកកើតដារ៉ាស៊ីបានយកប្រាក់ក្នុងមួយ កុងតឺន័ រ២៥០០ដុល្លារ ។                                           ចុះបើករណីឡានចូលហើយបែរក្បាលត្រឡប់ទៅវិញយកមួយឡាន​កុងតឺន័រ២៥០០ដុល្លារនោះទៅហើយតើក្នុងមួយថ្ងៃការយកប្រាក់ដោយ របៀបនេះមានរថយន្តប៉ុន្មានកុងតឺន័រដែលជាចំណូលរបស់លោកកើត ដារ៉ាស៊ី?ដោយឡែកបញ្ហាឡានកុងតឺន័រវៀតណាមចូលទឹកដីកម្ពុជា រួចត្រឡប់ក្បាលចូលទឹកដីវៀតណាមវិញដើម្បីឲ្យក្លាយទៅជាទំនិញ ស្របច្បាប់នាំចូលពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដោយស្រប​ច្បាប់ក្រុមឈ្មួញឬក្រុមហ៊ុនត្រូវចំណាយប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅ មាត់ច្រកអស់ចំនួន៥ពាន់ទៅ៦ពាន់ដុល្លារក្នុងនោះមានតែលោកកើត ដារ៉ាស៊ីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំង ស្រែ-វ៉ាលឺគ្រាន់តែអង្គភាពរបស់គាត់មួយគឺយក២៥០០ដុល្លារលើសពី អង្គភាពស្ថាប័នជាច្រើនទៀតដែលមានតួនាទីភារកិច្ចនៅមាត់ច្រក តាមអនុក្រឹត្យលេខ៦៨នោះ? ។
គួររំលឹកផងដែរថាលោកកើតដារ៉ាស៊ីប្រធានការិយាល័យនគរបាល អន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺគាត់មានឱកាសប្រព្រឹត្ត អំពើពុករលួយតាមរយៈការគាបសង្កត់ជំរិតបង្ខំឲ្យឈ្មួញបង់ប្រាក់គិត ជាក្បាលឡាននេះដោយសារតែគាត់កើតដារ៉ាស៊ីបានក្តោបព័ត៌មានយ៉ាង​ណែនពេញដៃពាក់ព័ន្ធនឹងឈ្មួញយ៉ាងតិចចំនួន៣ក្រុមហ៊ុនដែលបាន នាំចូលទំនិញឆ្លងកាត់ចូលតាមច្រកមួយនេះមានភាពមិនប្រក្រតីក្នុង ការដឹកជញ្ជូនទំនិញការបង់ពន្ធនិងឯកសារខ្លះមានភាពមិនប្រក្រតី​ ក្នុងឯកសារប្រតិវេទន៍គយជាដើម ។                                ជាក់ស្តែងក្រុមហ៊ុនមួយដែលកំពុងមានសិទ្ធិឃ្លៀទំនិញជុំវិញពិភព លោកដើម្បីនាំមកកាន់ប្រទេសកម្ពុជាគាត់ហ៊ានដឹកជញ្ជូនទំនិញពី បរទេសគ្រប់ប្រទេលលើពិភពលោកហើយចូលមកកម្ពុជាម៉ៅការ​ឲ្យទាំងស្រុងក្នុងតម្លៃសេវាទាប ។                                   ពាក់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)    យើងមិនអាចសុំការពន្យល់បកស្រាយពីលោកកើតដារ៉ាសុីប្រធាន ច្រកអន្តោប្រវេសន៍ត្រពាំងស្រែ-វ៉ាលីបាននោះទេ៕

IMG-20190117-WA0001

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!