ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ចៅហ្វាយខេត្តស្នងការខេត្តនិង មេPMខេត្តត្បូងឃ្មុំមិនហ៊ានបង្រ្កាប សង្វៀនមាន់ជល់.បៀ.អាប៉ោង. សង្ស័យបានទទួលប្រយោជន៍.!

 

 

DBE0E9C3-A859-4879-A0BE-9B6A8D1ABDC6-780x405ខេត្តត្បូងឃ្មុំ៖ល្បែងស៊ីសងជល់មាន់.បៀអាប៉ោងបើកលេងគគ្រឹក គគ្រេងចាញ់ឈ្នះរាប់មុឺនដុល្លារក្នុងមួយថ្ងៃៗត្រូវបានប្រជាពលរដ្ឋ ​ដែលរស់នៅភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំមាន ការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះល្បែងសុីសងមួយកន្លែងនេះ។
បច្ចុប្បន្នល្បែងស៊ីសងជាច្រើនប្រភេទកំពុងត្រូវគេបើកលេងយ៉ាង​គគ្រឹកគ្រេងនៅខាងក្រោយកាស៊ីណូភូមិយើងដែលជ្រកក្រោមស្លាក​យីហោកាស៊ីណូដែលគេស្គាល់ឈ្មោះស្រ៊ុនអ្នកគ្រប់គ្រងនិងមេការ ធំឈ្មោះ ណាន ជា​អ្នកកាង​ល្បែងស៊ីសង​ទាំងនោះ​។
ប្រជាពលរដ្ឋបានលើកឡើងទៀតថាដោយសារល្បែងស៊ីសងដូចជា មាន់ជល់.បៀនិងអាប៉ោងត្រូវគេបើកលេងក្នុងទ្រង់ទ្រាយធំក្នុងមូល ដ្ឋានបានកើតមានបទល្មើសផ្សេងៗយ៉ាងពេញបន្ទុកដូចជាអំពើចោរ កម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម​។                           ប្រជាពលរដ្ឋបន្តទៀតថាបច្ចុប្បន្ននៅក្នុងមូលដ្ឋានពួកគាត់មានករណី​ចោរលួចគោក្របីអ្នកស្រុកស្ទើរជារៀងរាល់ថ្ងៃហើយអ្នកភូមិខ្លះបាន​យកប្លង់ដីប្លង់ផ្ទះទៅបញ្ចាំដើម្បីយកលុយលេងល្បែងស៊ីសងចាញ់​អស់​ជា​បន្តបន្ទាប់​។​បើតាមការឲ្យដឹងពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិថ្នាក់ស្រុកក្នុងភូមិអន្លង់ជ្រៃឃុំកក់ថាពួកគេគ្មានលទ្ធភាពបង្ក្រាប​ល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលធ្វើឲ្យប៉ះពាល់ដល់សន្តិ សុខសង្គមនោះទេព្រោះអ្នកបើកល្បែងស៊ីសងមានអំណាចខ្លាំងហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។
ជាក់ស្ដែងទាំងលោកជាមច័ន្ទសោភ័ណចៅហ្វាយខេត្តត្បូងឃ្មុំនិងលោក ឧត្តមសេនីយ៍ទោប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំក៏មិនហ៊ាន​ប៉ះពាល់អ្នកបើកល្បែងស៊ីសងមាន់ជល់.បៀនិងអាប៉ោងខុសច្បាប់​ដែលជ្រកក្រោមស្លាកកាស៊ីណូខាងក្រោយភូមិយើងនោះដែរបើទោះបី​ប្រជាពលរដ្ឋព្រួយបារម្ភអំពីបញ្ហាអសន្តិសុខសង្គមដូចជាចោរលូច.ឆក់.ប្លន.កើតមានជាហូរហែរ។                                           ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់សម្តេចក្រឡាហោមសខេងឧប នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិចាត់វិធានការបង្ក្រាបល្បែងស៊ីសង​សង្វៀន.មាន់.បៀ. និងអាប៉ោងក្នុងភូមិអន្លង់ ជ្រៃឃុំកក់ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​។
មជ្ឈដ្ឋាននានាបានរិះគន់ថា ប្រហែលអាជ្ញាធរ​និង​ស្នងការ.មេPMក្នុងខេត្តត្បូងឃ្មុំបានទទួលផលប្រយោជន៍ជាប្រចាំពីអ្នកបើក​ល្បែងស៊ីសងហើយទើបមិនបង្រ្កាបអាចធ្វើអ្វីៗទៅដោយរលូន។
មហាជនបានរិះគន់ចំៗថាលោកប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូង ឃ្មុំក៏ដូចជាលោកជាមច័ន្ទសោភ័ណចៅហ្វាយខេត្តត្បូងឃ្មុំនិងលោក វ៉ាសារិទ្ធមេPខេត្តត្បូងឃ្មុំប្រហែលត្រូវថ្នាំសណ្ដំលោកស្រ៊ុនអ្នកគ្រប់ គ្រងល្បែងសុីសងដ៏ធំនៅខាងក្រោយផ្ទះសំណាក់ភូមិយើងទើបមិន​ហ៊ានបង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ។
ល្បែងសុីសងសង្វៀនមាន់ជល់.បៀនិងអាប៉ោងបើកលេងគគ្រឹក គគ្រេងផ្គើននិងបទបញ្ជារសម្ដេចក្រឡាហោមសខេងគោលនយោ បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។
ពាក់ព័ន្ធនូវការរិះគន់បើកល្បែងសុីសងដែលជ្រកក្រោមស្លាកកាសុី ណូខាងលើ(www.enn-tv.com)យើងមិនអាចសុំការ         ពន្យល់ពីអាជ្ញាធរសម្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តបាននោះទេ៕

5191A0AE-6C79-4DD5-B758-1C0C87917F47-768x586

97B13A91-BB12-4E31-BA82-425EE07C8E57-768x955

6B8A4824-069A-417D-B1AF-8B9F5CB34337

Filed in: សង្គម

Recent Posts

Bookmark and Promote!