ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក ណុប សំអានប្រធាន ការិយាល័យគយនិងរដ្ឋាករទំ នប់រលកនិងលោក កែវ អង្កាម គយចល័តផ្ទៃប្រទេសប្រចាំ៣ខេត្ត ព្រះសីហនុ កោះកុង កំពតរង ការរិះគន់ដោយបង្ខំឈ្មួញឲ្យបង់ លុយថ្លៃក្បាលរថយន្តដឹកទំនិញ ដោយមិនចេញវិក័យបត្រ័ !

 

IMG-20190105-WA0000ខេត្តព្រះសីហនុ៖ប្រភពក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបលោកណុបសំអានប្រធានការិយាល័យ គយនិងរដ្ឋាករទំបនប់រលកនិងលោកកែវអង្កាមគយចល័តផ្ទៃប្រ ទេសកៀបជំរិតបង្ខំឲ្យបង់លុយក្រៅវិក័យបត្រនៃចំណូលប្រយោ ជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូល ពន្ធរបស់រដ្ឋតាមរយៈអំណាចខ្លួនមានតួនាទីទប់ស្កាត់ទំនិញគេច ពន្ធបង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនហើយក្លាយជា តួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិ បតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់ រលក ធ្វើការរបៀបកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅនោះ។
កន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញជាច្រើនប្រភេទ ត្រូវបានគេដឹងថាភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថា ប័នគយរបស់លោកណុបសំអាននិងលោកកែវអង្កាមជាអ្នកបើក ភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។                                    ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញ និងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។                 ក្នុងនោះគេបានបញ្ជាក់ថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់ រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែដឹកជញ្ជូនទំនិញគេច ពន្ធបង់ពន្ធមិនគ្រប់ឬបង់ពន្ធក្លែងភេទទំនិញជាដើម.ដឹកចេញពី កំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន១-គាធី២ចៃរ៉ា៣ចែវី ៤-ណុប៥កូ៦សុខុម៧ហួតនិងមានឈ្មួញជាច្រើនទៀតដែលជា សែទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។
ប្រភពបានលួចទម្លាយថាលោកណុបសំអាននិងលោកកែវអង្កាម បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាលស្រប ពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលកភាគច្រើន គេចពន្ធ ។ ដូច្នេះលោក ណុប សំអាននិងលោក កែវ អង្កាម បានឲ្យកូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញទី១-យកលុយ ពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ២-យកលុយពីម្ចាស់ ទទួលចាំទិញទំនិញ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្តក្នុងមួយរថយន្តពី៣០០ដល់៥០០ដុល្លារ។លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញ បង់ ពន្ធគ្រប់ចំនួន ។ ប្រភពមន្ត្រីបានបង្ហើបថា បើទោះ ជាមាន ករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៏លោកណុប សំអាននិងលោកកែវអង្កាមបង្កើតឲ្យមានការិយាធិបតេយ្យបង់លុយ ក្រោមតុក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារឬជាង១០០ ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលក ដូចហែកឋិនហើយលោកណុបសំអាននិងលោកកែវអង្កាមក៏ទទួ លបាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាល រថយន្តនិងចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយ ករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ។
ប្រភពមន្ត្រីបានបង្ហើបថាប្រសិនបើថ្នាក់លើមិនបានចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះវប្បធម៌នៃអំពើពុករលួយ របស់លោកណុបសំអាននិងលោកកែវអង្កាមពិតណាស់ថាគាត់មាន ចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋដើម្បីប្រយោជន៍បុគ្គល បក្ខពួកហើយក៏ជាប្រភពសេដ្ឋកិច្ចដែលថ្នាក់លើមួយចំនួនប្រឹងទ ទួលយកសំណូកប្រចាំខែផងក៏អាចថាបាន។
តំបន់កំពង់ផែទំនប់រលកប្រសិនបើលោកបណ្ឌិតគុណញឹមប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃ ទំនិញគេចពន្ធហូរចូលហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ ចំនួនតាមប្រភេទទំនិញច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុបប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុគឺមានចំនួនច្រើនលើសលុបបំ ផុតទៅលើមេគយនិងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលលាភស ក្ការៈនិងគាបសង្កត់ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ដែលពួកគេ កំពុងយកទៅធ្វើមានបានក្នុងលាភសក្ការៈដែលសង្គមស្អប់ខ្ពើមនិង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើគេហទំព័រ(www.enn-tv        .com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោក ណុប    សំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកបានទេប៉ុន្តែ គេហទំព័រយើងព្យាយាមសុំការពន្យល់ពីលោកកែវអង្កាមគយចល័ត ផ្ទៃប្រទេសខលទូរសព្ទចូលពីរដងតែបានលើចុចផ្ដាច់ទៅវិញ៕

IMG-20190104-WA0456

IMG-20190104-WA0454

IMG-20190105-WA0001

IMG-20190105-WA0004

IMG-20190105-WA0005

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!