ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិ សនីសេសានក្រោម២.!

 
FB_IMG_1547212656504ស្ទឹងត្រែង៖សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរបានចាប់កក្រើកឡើងវិញយ៉ាង​គគ្រឹកគគ្រេងសារជាថ្មីទៀតហើយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ចបន្តឈូសឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើដែលបានមកពីការឈូសឆាយ​កាលពីថ្ងៃទី៣០ខែសីហាកន្លងទៅថ្មីៗនេះសមត្ថកិច្ចខេត្តក្រចេះបាន ស្ទាក់ចាប់ឈើចំនួន១៤ឡានយីឌុបដែលគេស្គាល់ថាជាឈើរបស់ លោកមុឹកសុផាណាន់រ៉េត(ហៅជ័យដឹកចេញពីបាតអាងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។​ករណីនេះ​ត្រូវបាន​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើដាក់ការសង្ស័យថាអ្នកឧកញ៉ាគិតម៉េងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​បើកដៃ ឲ្យលោក មុឹក សុផាណាន់រ៉េត (ហៅជ័យ)បន្ត​​កាប់បំផ្លាញ​ព្រៃ​ឈើពី​ក្រៅ​តំបន់​បាត​អាង​បែបនេះ​។​​សហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅស្រុកសេសា​នខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យដឹងថារយៈ ពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាម​ទឹកនិងបន្តដឹកតាមរថយន្តបាកុងចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើ ក្បែរទំនប់វារីអគ្គិសនីបានចាប់ផ្តើមគគ្រឹកគគ្រេងឡើងវិញហើយហើយ​ថាឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិវីរៈជ័យដែលស្ថិតនៅ ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។​
កម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោកឧកញ៉ា លឹមប៊ុណ្ណាហៅឧកញ៉ាខ្នានិងលោកឧត្តមសេនីយ៍យោធាមួយរូប​ឈ្មោះម៉ឹកសុផាន់ណារ៉េត(ហៅជ័យបានទទួលអាជ្ញាសិទ្ធិពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិតម៉េងក្នុងការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនចូលមកក្នុងទីតាំង​ស្តុកដ៏ធំមហិមាមួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិ សនីដើម្បីអារច្រៀករួចលើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​។​
ប្រភពខាងលើបន្តថាឈ្មោះសេងនិងប្រពន្ធជាមេការក្រុមហ៊ុន{Royal Group} របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការរបស់លោកឧកញ៉ាលឹមប៊ុណ្ណានិងឈ្មោះឃុយជាមេការរបស់​ឧត្តមសេនីយ៍ម៉ឹកសុផាន់ណារ៉េតបានកៀងគរពលរដ្ឋរាប់ពាន់នាក់​ប្រដាប់ដោយម៉ាស៊ីនត្រង់ទីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយ​គ្រឿងឲ្យចូលទៅកាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈ​ជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យហើយដឹក ជញ្ជូនចូលទៅក្នុងតំបន់បាតអាងដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅ ជាឈើស្របច្បាប់កម្មករដដែលរូបនេះបន្ថែមតាមការប៉ាន់ស្មានឈើ គ្រប់ប្រភេទដូចជាធ្នង់សុក្រំស្រឡៅគគីកកោះនិងឈើទាលឈ្លីកមិន តិចជាង២មឺនម៉ែត្រគូបនោះទេដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់​គីឡូដីខាងលើបន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូន​ឈើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៨ហើយបរិវេណនេះត្រូវបានគេ​ដាក់កម្លាំងប្រដាប់អាវុធយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡើយ។​​ប្រជាសហគមន៍បានលើកឡើងថាព្រៃឈើដែលជាប្រភពផលអនុផល​របស់ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុងហើយបច្ចុប្បន្ននៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។
​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)សម្ដែងការ សោកស្តាយពីវិនាសកម្មព្រៃឈើនៅតំបន់នោះដែលកម្ពុជាមានច្បាប់​ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនដែលមានភារកិច្ច​បង្ក្រាបបទល្មើសព្រៃឈើអនុលោមតាមច្បាប់កំណត់ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើគឺគ្មានប្រសិទ្ធភាពបង្កឲ្យក្រុមជន ខិលខូចនិងអ្នកមានឥទ្ធិពលនៅតែមានឱកាសបំផ្លាញព្រៃឈើខុស ច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់បណ្ដោយឲ្យក្រុមទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យ​ធនធានធម្មជាតិហិនហោចទៅនិងប្រព័ន្ធច្បាប់កាន់តែធូររលុងគ្មាន​ឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មានទំហំ៣៦.០០០ហិកតាឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែល មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុនបានដឹកឈើពីខាងក្រៅ​ចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិងដើម្បីបម្លែងជាឈើស្រប ច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយដោយឃុបឃិតជាមួយអាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តស្ទឹងត្រែង រហូតដល់​ថ្នាក់ជាតិ​។ សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញ ពីតំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិង​ស្រុកវើនសៃខេត្តរតនគិរីជាប់ព្រំដែនឡាវចូលក្នុងបាតអាងដើម្បីប​ម្លែងជាឈើស្របច្បាប់រួចដឹកទៅលក់នៅព្រំដែនប្រទេសវៀណាម៕

67C3ACBA-601E-4BE3-8AD3-2014B90C6400

72CB6869-7BF8-4498-8793-29473DA69D36

CA9A0FA5-A75E-4835-A6D1-4994FE313DE3

IMG-20190108-WA0002

IMG-20190108-WA0001

Filed in: សង្គម

Recent Posts

Bookmark and Promote!