ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក សម រង្សី ប្រកាស​ធ្វើបាតុកម្ម​រៀង​រាល់​ថ្ងៃ​ចាប់ពី​ថ្ងៃអាទិត្យ ទី ១៥ ធ្នូនេះតទៅ

នៅក្នុងវីដេអូខ្លីមួយដែលលោកសម រង្ស៊ី បានបង្ហោះនៅក្នុងគេហទំព័រ Facebook ក្រោយពីកិច្ចប្រជុំ មេដឹកនាំបក្សប្រឆាំង​បានអំពាវ​នាវ​ឲ្យពលរដ្ឋមកចូលរួមធ្វើបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិដើម្បីសម្រេចការទាមទាររបស់ខ្លួន។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស សង្គ្រោះជាតិ​បានបើកកិច្ចប្រជុំមួយ កាលពី​ល្ងាច ថ្ងៃ​សុក្រទី ១៣ ធ្នូ។ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី១៥ ធ្នូ ចុងសប្តាហ៍នេះ ទៅ គណបក្សសង្គ្រោះជាតិនឹងធ្វើបាតុកម្ម​ជារៀងរាល់​ថ្ងៃជាប់​រហូតដោយ ឥត​ឈប់ឈរដើម្បីទាមទារឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ។ នេះបើយោងតាមការ​ប្រកាសឲ្យ​ដឹងរបស់​លោក សម រង្ស៊ី ប្រធាន​គណ​បក្សសង្គ្រោះជាតិតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាច ថ្ងៃសុក្រ។

ប៉ុន្តែ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតកាលពីពុធថា ការ​បោះ​ឆ្នោត​ឡើង​វិញ​មិនអាចប្រព្រឹត្តទៅបានឡើយពីព្រោះការទាមទារនេះ គ្មានមូលដ្ឋានគ្រប់គ្រាន់។ ក្រសួងមហាផ្ទៃបាន​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិធ្វើបាតុកម្មនៅ ថ្ងៃអាទិត្យនៅលើទីលានប្រជាធិបតេយ្យ ប៉ុន្តែ មិនអនុញ្ញាតឲ្យដើរហែក្បួន​តាមដងផ្លូវ​ទេ។ យ៉ាងណាក៏​ដោយ គណបក្សប្រឆាំងទំនងជាមិនគោរពតាមការណែនាំនេះឡើយ។

កាលពីមុននេះ គណបក្សសង្គ្រោះជាតិបានប្រកាសថានឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃអាទិត្យ តែប៉ុណ្ណោះចាប់ពីថ្ងៃអាទិត្យទី ១៥ ធ្នូនេះ​ត​ទៅ។ ប៉ុន្តែ ឥឡូវនេះ គណបក្សប្រឆាំងបានផ្លាស់ប្តូរផែនការរបស់ខ្លួនមកធ្វើបាតុកម្មជា រៀងរាល់ថ្ងៃវិញ។ លោក សម រង្ស៊ីអះអាងថា នឹងទាមទារឲ្យទាល់តែបានជាដាច់ខាតនូវការបោះឆ្នោតឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ គោលដៅនេះ​ត្រូវបានមេដឹក​នាំបក្ស​ប្រឆាំងសង្ឃឹមថាអាចសម្រេចបានជោគជ័យ តាមរយៈការប្តេជ្ញាចិត្តរបស់អ្នកចូលរួមបាតុកម្មម្នាក់។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងនៅថ្ងៃសៅរ៍នេះថានៅ មិនទាន់បានទទួលសេចក្តីជូនដំណឹង​ណា​មួយ​ពីគណបក្សសង្គ្រោះជាតិនៅឡើយទេ។ លោកបានអំពាវនាវឲ្យបក្សប្រឆាំងគោរពតាមបែបបទនីតិវិធីក្នុងការ ធ្វើ​បាតុ​កម្ម ហើយ​បាន​អំពាវនាវឲ្យប្រជាជនក្នុងរាជធានីប្រុងប្រយ័ត្នចំពោះសវត្ថិ ភាពក្នុងករណីដែល​មានបាតុកម្មខុស​ច្បាប់កើត​ឡើង៕

20131214ckr3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment