ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សមត្ថកិច្ច​ចម្រុះ​បិទទ្វារ​​បង្រ្កាប​​បទ​​ល្មើស

ខេត្តរតនៈគីរី ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៤និង៣០នាទីល្ងាច កងកំលាំងសមត្ថកិច្ចចំរុះខេត្តរតនគិរីដឹកនាំ ដោយ​លោក ​ជា សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីបានដឹកនាំកងកំលាំងចំរុះចុះបង្រ្កាបបទល្មើសឈើ ប្រណិត​នៅចំនុចផ្ទះ​លោក​ប្រិយ ច្រំ ឋានជាស្នងការរងខេត្តដែលបានជួលអោយទៅឈ្មោះស៊ីនជនជាតិវៀតណាម បើកធ្វើ​សិប្ប​កម្ម​ខ្នាត​យក្ស ដែលស្ថិតនៅក្នុង​ភូមិអូរ​កន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពព័ត៌មានបានអោយដឹងថា ឈ្មួញជនជាតិវៀតណាមរូបនេះមិនត្រឹមតែបើកសិប្បកម្មខ្នាតធំ ប៉ុណ្ណោះទេថែមទាំង​បាន​រក​ស៊ី​ជួញ​ដូរ​ឈើប្រណិតគ្រប់ប្រភេទ ដឹកជញ្ជូនតាមគ្រប់រូបភាពនៃរថយន្តធុនទំនើបៗយក ទៅប្រទេសវៀតណាមទៀតផង បច្ចុប្បន្ន​កំលាំងសមត្ថកិច្ចចំរុះក៏ដូចជាជំនាញរដ្ឋបាលព្រៃឈើកំពុងតែធ្វើសកម្មភាព យ៉ាងក្តៅគគុកដើម្បីចុះ​បង្ក្រាបបទ​ល្មើស​ទាំង​អស់នេះ។ ប៉ុន្តែរាល់ការបង្ក្រាបបទល្មើសនេះសមត្ថកិច្ចតែងតែបិទទ្វារ មិនអោយអ្នកសារព័ត៌មានចូលទៅវិញ នេះសរ​បញ្ជាក់អោយ​ឃើញថា សមត្ថកិច្ចយើងខ្លាចអ្នកសារព័ត៌មានទំលុះនូវ អាថ៍កំបាំងដ៏សំខាន់នោះហើយមើលទៅ ។ នៅក្នុង​ការ​បង្ក្រាបនេះ សមត្ថកិច្ច​ដែលចុះ​ឆែក​ឆេផ្ទះថៅកែធំឈ្មោះលោកស៊ីននេះចាប់បានឈើ ប្រណិតប្រភេទធ្នង់ និងនាងនួន​បាន​ចំនួនបីរឺម៉កម៉ូតូ និងមួយរថយន្តកែឆ្នៃ​បញ្ជូន​ទៅរដ្ឋបាលព្រៃឈើខេត្ត និងធ្វើសំ ណុំបែបបទបន្សល់ទុកជាភស្តុតាង។

សូមបញ្ជាក់ថា ថៅកែធំឈ្មោះស៊ីនរូបនេះបានរកស៊ីបទល្មើសជាច្រើនខែឆ្នាំមកហើយ មិនដែលឃើញសមត្ថ កិច្ចណា​ចាប់បាន​ឡើយ ហើយថៅកែរូបនេះមិនដែលចេះខ្លាចក្រែងសមត្ថកិច្ចណាទេ។

បច្ចុប្បន្ននេះ ឈើមិនទាន់ដឹកជញ្ជូនចេញពីផ្ទះថៅកែនោះអស់នៅឡើយទេ ហើយកងកំលាំងសមត្ថកិច្ចក៏កំ ពុងតែបន្តដឹក​ជញ្ជូន​​ចេញ​ជាបន្ត​ទៀត​យក​ទៅកាន់រដ្ឋបាលព្រៃឈើ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment