ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ពលរដ្ឋ​រស់នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ត្អូញត្អែរ​ពី​ការ បាត់បង់​ចំណូល បន្ទាប់ពី​ក្រុុម​ហ៊ុន​កាប់​ឈើ

ខេត្តកំពង់ធំ ៖ ពលរដ្ឋរស់នៅ ឃុំដងកាំបិត ស្រុក សណ្ដាន់ រៀបរាប់ប្រាប់អ្នកសារព័ត៌មាន ថា ក្រុមហ៊ុនឈ្មោះ ស៊ី.អ.ស៊ី.ខេ ( CRCK) ជាក្រុមហ៊ុនវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋពីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ដំណាំកៅស៊ូ នៅ​តំបន់នោះ បានកាប់បំផ្លាញព្រៃឈើ និងដើមច្បោះពួកគេ អស់រាប់រយដើម ដោយមិនបានផ្ដល់សំណងឲ្យឡើយ ។

ពលរដ្ឋបានត្អូញត្អែថាពួកគាត់កំពុងជួបការលំបាកជីវភាពរស់ នៅប្រចាំថ្ងៃ បន្ទាប់ពីបាត់បង់ មុខរបរពីដូនតានោះ ។ ពួកគាត់​បាន​និយាយថា ៖ “គ្មានបានអ្វី គ្រាន់តែដើមច្បោះខ្ញុំ ប្រហែល៥០០ដើម គ្មានបានលុយទទេ ក្រែងថាមិនបានអី ក៏បាន ដើម​ច្បោះមួយ៥០០០៛ៗ ទទេ ខ្ទិចហើយ ច្បោះខ្ញុំដាំទីនេះ មួយពាន់ដើម ដល់ពេលនិយាយជាមួយវា វាចង់បាញ់ខ្ញុំចោលទៀត ពុករលួយណាស់ អត់មានបានលុយ ទទេ ឈូសឆាយ មានបានលុយឯណា”។

ដើម ជ័រច្បោះ ជាច្រើនដើម ដែលផ្ដល់ប្រាក់ចំណូលដល់ពលរដ្ឋ នៅតំបន់នោះ ជាង១០ឆ្នាំមកហើយនោះ  ពេលនេះត្រូវបាន​ក្រុមហ៊ុនយកធ្វើជាកម្មសិទ្ធិ។ អ៊ុំប្រុសចំណាស់ បាន និយាយទាំងញ័រៗថា មុខរបរដងជ័រ ដាំស្រូវ និងដាំស្វាយចន្ទី ជាមុខរបរ​ប្រចាំជីវិតរបស់គាត់។ លោកថា លោកកំពុងរងការលំបាកក្នុងជីវិភាពគ្រួសារ ខណៈកាន់តែវ័យចំណាស់ ។ លោកថា ៖ “ផ្លូវ​នេះ ក្រុមហ៊ុនគេយកហើយ គេបិទផ្លូវមិនឲ្យដើរទៀត អរគុណហើយ រកអីបានធ្វើទានហូបឆ្អែតឆ្អន់ បានចាយសំបូរមិនបានទេ ខ្ញុំសូមជម្រាប ដែលនឹងជួយដោះស្រាយខ្ញុំរួច បើគេយកហើយ ខ្ញុំពឹងអ្វីបើអាយុប៉ុណ្ណឹងហើយ សូមលោកជួយដោះ​ស្រាយ​ខ្ញុំ​ផង”។

គល់ដើមជ័រច្បោះ ដែលបន្សល់ទុកនៅក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ពលរដ្ឋនៅស្រុសណ្ដាន់ ខេត្ដកំពង់ធំ បានឲ្យ​ដឹងថា អ្នកភូមិនៅតំបន់នោះ មុខរបរចិញ្ចឹមជីវិត គឺអាស្រ័យលើធនធានធម្មជាតិ នៅក្នុងតំបន់ព្រៃឡង់។ លោកបន្ដថា ដើមជ័រ​ច្បោះរាប់ពាន់ដើមរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុននោះ កាប់បំផ្លាញ ដែលធ្វើឲ្យពួគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ។

លោកថា  ៖ “គឺគាត់អាស្រ័យផលទៅលើអនុផលព្រៃឈើ អញ្ជឹងដើមឈើទាល់នេះគាត់ចោះ យកជ័រដើម្បីលក់ រាប់ម៉ឺនឆ្នាំមិន​ចេះ​ស្លាប់ទេ ចោះទៅ មួយសប្តាហ៍ដងម្តងទៅរាប់គីឡូ។ ដីនេះរបស់គាត់សល់ពីដូនតាមក មានមួយពាន់ដើម ពីរពាន់ដើម ចែក​កូនដងលក់ ឥឡូវយួនដេញគប់អស់ វាកាប់ច្បោះនេះយកអស់ គាត់មិនបានអ្វីចិញ្ចឹមជីវិតទៀតទេ នេះនៅដោយសារវាទុកជា​ព្រៃ​មួយ ដែលថាក្រុមហ៊ុននោះជាលេស តាមពិតវាត្រូវឈូសទាំងអស់ គ្រាន់ជាលេស ទុកឲ្យឃើញ មួយដើមពីរដើមអញ្ជឹង​ទៅ”។

កាលពីចុងឆ្នាំ២០១២ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រជុំសម្រេចស្តីពីការលុបចោលអាជ្ញាប័ណ្ណការផ្តល់ដីសម្បទាន សេដ្ឋកិច្ច​ប្រមាណ​ជាង ២០ក្រុមហ៊ុនក្នុងតំបន់ព្រៃឡង់។ ប៉ុន្តែមកដល់ថ្ងៃនេះ សកម្មជនព្រៃឡង់ប្រកាសថា មិនទាន់ឃើញ​ក្រុមហ៊ុន​ណា​មួយបានដកចេញ និងបញ្ឈប់សកម្មភាពរបស់ខ្លួននោះឡើយ ជាហេតុនាំឲ្យពួកគាត់បារម្ភពីការបាត់បង់ព្រៃនៅតំបន់នោះ។

របាយការណ៍សហគមន៍ព្រៃឡង់បង្ហាញថា ព្រៃឡង់មានទំហំ ប្រមាណ ៣,៦០០គីឡូម៉ែត្រក្រឡា ជាប្រភពនៃអនុផលព្រៃឈើ​យ៉ាង​សំខាន់ សម្រាប់ប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិចប្រមាណជាង ៦០ ០០០គ្រួសារ ក្នុងភូមិជិត ៤០០ភូមិ ដែល​ស្ថិត​នៅក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹង ត្រែង និងក្រចេះ ដែលអ្នកខ្លះប្រកបរបរបោចវល្លិ៍ រកជ័រ និងបេះផ្លែឈើលក់ចិញ្ចឹមជីវិត ។ ព្រៃឡង់ក៏ជាជម្រកជីវសាស្ត្រចម្រុះច្រើនប្រភេទ ដូចជា ជួយទប់ស្កាត់គ្រោះធម្មជាតិ និងជួយស្រូបយកឧស្ម័នកាបូនិក ដើម្បី​កាត់បន្ថយការ​ប្រែប្រួលអាកាសធាតុជាដើម។

នាយកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោក អ៊ូច ឡេង សិក្សាឃើញថា ប៉ុន្មានខែចុងក្រោយនេះ សកម្មភាព​កាប់​បំផ្លាញព្រៃឈើនៅព្រៃឡង់ ក៏ដូចជានៅតំបន់ផ្សេងៗទៀតមានការកើនឡើង ។ បញ្ហាកាប់បំផ្លាញព្រៃឈើ​នៅ​កម្ពុជា ជា​បញ្ហាដែលសហគមន៍ជាតិ និងអន្តរជាតិចាប់អាម្មរណ៍។ កាលពីឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី រងការ​បាញ់សម្លាប់នៅក្នុងព្រៃក្នុងខេត្តកោះកុង។

លោក អ៊ូច ឡេង ថ្លែងថា ព្រៃឈើនៅកម្ពុជានៅសល់តែប្រមាណ១៨ភាគរយប៉ុណ្ណោះ ហើយបើទប់ស្តាត់មិនបានទាន់ពេលទេ កូនខ្មែរជំនាន់ក្រោយនឹងលែងស្គាល់ប្រភេទឈើដែលមានតម្លៃត្រឹម១  ឬ២ឆ្នាំទៀត ៕

preylang_002

ដើមជ័រទឹក ត្រូវបានកាប់ផ្តួលរំលំ ក្នុងព្រៃឡង់ដ៌

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment