ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

តែ ប៊ុនយីម ឈ្មួញ​នេសាទ​ជើង​ខ្លាំង  មើល​ស្រាល​អនុសាសន៍​​រាជ​រដ្ឋាភិបាល​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ដែន​អភិរក្ស

ខេត្តបាត់ដំបង ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសជាសាធារណៈថា ករណីបទល្មើសនេសាទក្នុងតំបន់អភិរក្ស មិនត្រូវ​ឱ្យ​មានជាដាច់ខាត ។ បើមានជនល្មើសប្រព្រឹត្តផ្ទុយពីបទបញ្ជាត្រូវចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ទោះបីប្រមុខរាជរដ្ឋាភិបាល​បានប្រកាសដកហូតឡូត៍នេសាទនៅជុំវិញបឹងទន្លេសាប សម្តេចអនុញ្ញាតឱ្យប្រជា នេសាទប្រកបមុខរបរនេសាទ​ប្រើឧបករណ៍​ស្រប​ច្បាប់មិនអនុញ្ញាតឱ្យប្រជានេសាទប្រើឧបករណ៍ខុសច្បាប់នោះទេ ។

ទោះជាយ៉ាងនេះក្តីមានជនខិលខូចមួយចំនួននៅតែប្រើប្រាស់ឧបករណ៍ចាប់ត្រីខុសច្បាប់ដដែល ។ តួយ៉ាង ដូចលោក តែ ប៊ុនយីម ប្រព្រឹត្តល្មើសច្បាប់បានដាក់បណរ៉ាវ នៅចំណុចព្រែកបាក់ស្នរ ជាតំបន់អភិរក្ស ស្ថិតនៅក្នុង ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្ត​បាត់ដំបង ។ តែ ប៊ុនយីម ល្មើសបទបញ្ជាសម្តេចតេជោ ហ៊ានដាក់បណរ៉ាវ នៅពីក្រោយខ្នង ។ បានចាយវាយលុយកាក់ឱ្យមន្ត្រីជំនាញៗពាក់ព័ន្ធនៅក្នុងតំបន់នេះ ។

ប្រភពប្រជាពលរដ្ឋបានឱ្យ ដឹងថា តែ ប៊ុនយីម ជាមនុស្សពូកែអែបអបមន្ត្រីគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ ហេតុដូច្នោះហើយមន្ត្រីពាក់ព័ន្ធ ទាំងនេះបណ្តែតបណ្តោយ និងឃុបឃិតបណ្តោយឱ្យ តែ ប៊ុនយីម ចូលទៅដាក់បណរ៉ាវ ក្នុងតំបន់អភិ​រក្ស​តាមតែ អំពើចិត្តនោះឡើយ ។

សេចក្តី​រាយការណ៍​បានបន្តថា ក្នុងឃុំជ្រៃមានសហគមន៍ភូមិដឹកនាំដោយលោក សែន បូរ តែមិនដឹងជាយ៉ាងណា បានជាប្រធាន​សហ​គមន៍​នេះ មិនខ្វល់ពីជនល្មើសច្បាប់ដាក់បណរ៉ាវក្នុងដែនអភិរក្ស ដូច្នេះ ឬមួយក៏បានទទួលសំណូកពីអ្នកប្រប្រឹត្តបទល្មើសទាំង​អស់​នោះ ។

ចំណែកសង្កាត់រដ្ឋបាលជលផលក៏មានទីស្នាក់ការនៅទីនោះ គឺលោក តោ ថាវី ជានាយសង្កាត់។ ការមើលថែ រក្សាតំបន់អភិរក្សនោះ  ហាក់បូដូចជាលោក តោ ថាវី ទទួលលាភសក្ការ”ៈ​ពីបទល្មើស ទាំងនេះ បានជាលោកមិនបង្ក្រាប ។

ប្រជាពលរដ្ឋ​សំណូមពរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គួរចុះទៅមើលនៅកន្លែងនេះតែម្តងទៅ ហើយចង្អុលបង្ហាញឱ្យ​លោក​អភិបាល​ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសកម្មភាពបទល្មើសនេសាទ កំពុងតែបំផ្លាញនៅ ក្នុងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ នៅពេលថ្ងៃខាងមុខ ​ពូជ​មច្ឆជាតិ និងត្រូវបាត់បង់អស់ជាមិនខានឡើយ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment