ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គណបក្ស​​ជាប់ឆ្នោត​​ទាំងពីរ​កំណត់​​ថ្ងៃ​ជួប​ចរចា​​នៅ​ថ្ងៃទី៥ វិច្ឆិកា

រាជធានី​ភ្នំពេញ ៖ ការកំណត់ពេលវេលា ជួបគ្នាចរចា​​នៅ​សប្តាហ៍​ក្រោយនេះ ត្រូវបាន​ធ្វើឡើង នៅបន្ទាប់ពី លោក សម រង្ស៊ី ជាប្រធាន គណបក្ស​សង្គ្រោះជាតិ បានទាក់ទងតាមទូរស័ព្ទទៅ លោក ស ខេង ដើម្បីកំណត់អំពីការចរចានេះ កាលពីថ្ងៃទី៣១ តុលា នៅក្រោយពីគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតភ្លាមៗ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំណត់ថ្ងៃជួបចរចា ដើម្បីទម្លុះភាពទាល់ច្រកនយោបាយ នៅដើមសប្ដាហ៍ ក្រោយនេះ។ តែការជួបគ្នាចរចានេះ មិនមែនថ្នាក់ដឹកនាំកំពូលដូចលើកមុនទេ ដោយភាគីទាំងសងខាងបានកំណត់សមាសភាព មន្ត្រីចរចាម្ខាង ៥រូប ដែលធ្វើឡើងនៅវិមានរដ្ឋសភា វេលាម៉ោង ៩ព្រឹក។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១ វិច្ឆិកា ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃអង្គារ ទី៥ វិច្ឆិកា សប្ដាហ៍ក្រោយ ជាកាលកំណត់ជួបគ្នាចរចាជាថ្មី។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការជួប ចរចានេះ គឺកំណត់ភាគីម្ខាង ៥រូប ដែលមិនមែនជាថ្នាក់ដឹកនាំកំពូលនៃគណបក្ស ដូចកាលពីមុនទេ។ លោកបញ្ជាក់ថា អ្នកដឹកនាំ ចរចាខាងគណបក្សប្រជាជនកម្ពុជា នោះ គឺលោក ព្រំ សុខា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង អះអាងទៀតថា ការជួបចរចានេះ នឹងជជែកសំខាន់អំពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត។

នៅក្នុងសន្និសីទកាសែតនោះ គណបក្សសង្គ្រោះជាតិ បានដាក់របៀបវារៈបីដើម្បីចរចា គឺទី១ ទាមទារឲ្យធ្វើការស៊ើបអង្កេតភាព មិន ប្រក្រតីធ្ងន់ធ្ងរនៃការបោះ ឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។ ទី២ ទាមទារឲ្យមេដឹកនាំកំពូល គ.ជ.ប ទាំង៩ លាលែងពីតួនាទី និងទី៣ ទាមទារឲ្យយកអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួនទៀត។

ទាក់ទងនឹងរបៀបវារៈទី១នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ពន្យល់ថា ការចរចានេះ គឺជាការចរចាបិទទ្វារ មិនអាចអនុញ្ញាត ឲ្យអ្នកកាសែត ឬមន្ត្រីអង្គការសង្គមស៊ីវិលចូលរួមបានទេ។ លោកបានបន្ថែមថា ចំពោះការស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះ ឆ្នោតវិញ ក៏មិនអាចធ្វើការស៊ើប ហើយទាត់ចោលលទ្ធផលបោះឆ្នោតបានដែរ។

មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងប្រជុំដើម្បីកំណត់សមាសភាពចំនួន ៥រូប ទៅចរចាជាមួយគណបក្សប្រជាជន នៅថ្ងៃទី៥ វិច្ឆិកា នោះ។ លោក យឹម សុវណ្ណ បន្ថែមថា របៀបវារៈបន្ថែមទៀត ដែលនឹង ជជែកនោះ នឹងលើកនៅក្នុងអង្គប្រជុំ។

ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ ថាការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូល គ.ជ.ប នេះ ជារឿងសំខាន់មួយ ពីព្រោះថា ការបោះឆ្នោតកន្លងមក មានបញ្ហាជាច្រើន កើតមាន។

ការកំណត់ពេលជួបចរចាជាថ្មីនេះ នៅបន្ទាប់ពីគណបក្សទាំងពីរបានបរាជ័យក្នុងការចរចា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០១៣ ដែលធ្វើឡើងនៅវិមានរដ្ឋសភាជាតិ នៅខណៈដែលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រជាពលរដ្ឋធ្វើមហាបាតុកម្មបណ្ដើរ និង ធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បណ្ដើរ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ការងាកមករកតុចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរនេះ គឺជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីការជាប់គាំងនយោបាយបានអូសបន្លាយពេលជាងបីខែមកនោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment