ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គណៈកម្មការចំរុះ ខេត្តពិនិត្យ ដីព្រៃរមណី ដ្ឋាន អូរស៊ិនលែរ៍ ដែលជន ល្មើសកាប់ បំផ្លាញព្រៃ យកដីធ្វើជាកម្មសិទ្ធិ

ខេត្តរតនគិរីៈ គណកម្មការ​ចំរុះ របស់ខេត្តបាន ចុះពិនិត្យ សកម្មភាព​កាប់បំផ្លាញ ព្រៃស្រោង នៅដែនអភិរក្ស រមណីដ្ឋាន​ប្រវត្តិសាស្ត្រ ធម្មជាតិ អូរស៊ិនលែរ៍ ចំនូន ១០ ហិកតា ស្ថិតនៅភូមិ កាឡែង ឃុំកាឡែង ស្រុកលំផាត់ បន្ទាប់ពីត្រូវបាន សារព័ត៌មានចេញផ្សាយ ជាបន្តបន្ទាប់ អំពីការកាប់បំផ្លាញព្រៃឈើ នៅដែនរមណីដ្ឋាននោះរួចមក ។

ប្រភពពត៌មាន ពីសាលាខេត្តរតនគិរី បានអោយដឹងថា កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្ត បង្កើតគណៈកម្មការចំរុះ ដឹកនាំដោយ ឯកឧត្តម មុំ សារឿន អភិបាលរងខេត្ត ដឹកនាំសហការ ជាមួយរដ្ឋបាល ព្រៃឈើ មន្ទីរបរិស្ថាន ស្នងការនគរបាល ខេត្ត បានធ្វើដំណើរចុះទៅពិនិត្យកន្លែងកើតហេតុរួចហើយឃើញសកម្មភាព ការកាប់បំផ្លាញ ព្រៃឈើ នៅតំបន់នោះ យ៉ាងរង្គាល ដោយគេអង្កន់ជាឡូៗ ចែកគ្នាដោយយកលេស ជាដីសំរាប់ធ្វើអគារ របស់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញ គេពុះដីទាំងនោះ ដើម្បីចែកគ្នាតែប៉ុណ្តោះ ។

យោងតាមប្រភពបានឲ្យដឹងទៀតថា ដីដែលគេបានកាប់ បំផ្លាញនោះមានចំនួន ១០ ហិកតា គេបែងចែកជាដី ឯកឧត្តម ប៊ូ ឡាំ ក្បាល ៤០ ម៉ែត្រ ដីសាលារៀន ២០០ ម៉ែត្រ ដីសាលាស្រុកលំផាត់ ១០០ ម៉ែត្រ ដីសាលាឃុំ១០០ម៉ែត្រ ដីភូមិបាល៦០ម៉ែត្រដីប៉ុស្តិរដ្ឋបាល និងឃុំ ១០០ ម៉ែត្រ ក្រុម ប្រឹក្សាឃុំ១០០ម៉ែត្រ ដីទេសចរណ៍១០០ម៉ែត្រ ដីចាស់ទុំ៨០ម៉ែត្រដីសហគមន៍៨០ម៉ែត្រ ក្បាលដីហើយ អ្នកដែលបែងចែកដីទាំងអស់នោះរួមមានលោក មេឃុំ ចាស់ទុំ  សហគមន៍ រួចធ្វើសំណើរទៅអភិបាលស្រុក ទើបនៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោកអភិបាលស្រុក លំផាត់ចារលិខិតមួយមក លោក មឹង មិនធិន ប្រធានការិយាល័យនគរដែនដីរូបនីយកម្ម និងសំណង់ស្រុកលំផាត់ ចុះពិនិត្យ និងធ្វើរបាយការណ៍ជូនមកស្រុកវិញ ។

គួរបញ្ជាក់ការចុះត្រួតពិនិត្យរបស់គណកម្មការរបស់ខេត្ត គេមិនបានសង្កេតឃើញវត្តមានលោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ លោក គង់ ស្រ៊ុនអភិបាលស្រុកលំផាត់ និងលោក មឹង មិនធិន ប្រធានភូមិបាលស្រុកចូលរួមនោះទេ ។

លោក ផាន់ ភឺន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមានប្រសាសន៍ថា ដីព្រៃឈើ ដែលត្រូវបាន អភិស្រុក​លំផាត់​រក្សាមិន​មាន​អ្នកណា​ម្នាក់មាន​សិទ្ធិបែង​ចែក និងផល​អនុផល​ព្រៃឈើ​ធ្វើអាជីវកម្ម​បាន​ឡើយ ហើយបើយោង​តាម​មាត្រាទី៩៧ ជន​ដែល​ប្រព្រឹត្តិ​ត្រូវផ្តន្ទា​ទោស​ដាក់ពន្ធ នធាគារ ៥ ទៅ ១០ ឆ្នាំ និងពិន័យ​ជា​ប្រាក់ចំនួន ៤០០ ដុល្លា សហរដ្ឋ​អាមេរិក ហើយដាំ​ដើមឈើ ឡើងវិញ និង​ដក​ហូត​ដីនោះ ជា​សម្បត្តិរដ្ឋ ហើយដីដែលចុះពិនិត្យ មានទំនាស់បី ចំណុច ចំណុចទី២ មាន៤,១៥៣ ត្រូវដាក់ពាក្យ បណ្តឹង ទៅតុលាការ ចំណុចទី១ និងទី៣ កំពុងសើបអង្កេតបន្ត ដើម្បីរកមុខជនល្មើស យកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ។

មហាជនទូរទៅ រង់ចាំមើល តើអាជ្ញាធរខេត្ត និងសមត្ថកិច្ច អាចវែកមុខជនល្មើស មកផ្តន្ទាទោសតាមច្បាប់បានទេ នៅពេលខាងមុខ ហើយបើ អាជ្ញាធរ និងសមត្ថកិច្ច ជំនាញ មានចេតនា ចង់រកមុខជនល្មើស កាប់បំផ្លាញ ព្រៃឈើយកដី មកផ្តន្ទាទោស  មិនពិបាកដូច រកម្ជុលនៅបាត សមុទ្រនោះទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment