ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ខណ្ឌ​មានជ័យ​កំពុង​តែធ្វើ​ឱ្យល្បី​ឈ្មោះ​ពីទង្វើ​ខុសច្បាប់

ភ្នំពេញ ៖ មាន​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​នៅក្នុង​ទឹកដី​ខណ្ឌ​មានជ័យ ។ ល្បែង​ទាំង​នោះ មាន​ល្បែង​កន្ទុយលេខ​​និងល្បែងភ្នាល់​​បាល់​ជ្រក​នៅ​ក្រោម​ស្លាក​តុកាហ្វេ​ទូដូរ​មាស នៅតាមផ្ទះនានា និងនៅក្នុងផ្សារច្បារអំពៅផងដែរ ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផ្ទះមេឆ្នោតឈ្មោះ ថា ដែលមានសំយាបដាក់ពីឈ្មោះ មាន សុខឃៀង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ កន្លែងកត់កន្ទុយលេខ និងទទួល​ការភ្នាល់​បាល់ដ៏ធំមួយកន្លែង មិនត្រូវបានសមត្ថកិច្ច ឬក៏អាជ្ញាធរសង្កាត់ធ្វើការបង្ក្រាបនោះទេ ។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា ជារឿយៗប្រជាពលរដ្ឋសង្កេតឃើញមានប៉ូលិសប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្ទឹងមាន​ជ័យចេញចូលផ្ទះនោះដែរ គឺគ្រាន់តែចូលរួចចេញមកវិញតែប៉ុណ្ណោះ ។ ការចេញចូលរបស់ប៉ូលិសប៉ុស្តិ៍ នោះ ទំនងជាចូលទៅ​យកប្រាក់ថ្លៃការពារប្រចាំខែ និងប្រាក់ខែលោកចៅសង្កាត់ស្ទឹងមានជ័យជាថ្នូរទៅនឹងការ បង្ក្រាបដែលជាឆ្នាំងបាយ​របស់អាជ្ញា​ធរ និងសមត្ថកិច្ចមូលដ្ឋាន ។

ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ II ក៏បានឱ្យដឹងផងដែរថា នៅតាមផ្ទះ និងទូរដូរប្រាក់នៅមុខ ផ្សារច្បារអំពៅ​ក៏​មាន​សកម្មភាពល្បែងកន្ទុយលេខ និងភ្នាល់បាល់នេះផងដែរ គឺសម្បូរទៅដោយមនុស្សគ្រប់ស្រទាប់ ទាំងអស់ដែលនាំគ្នា​លេង​ល្បែងស៊ីសងទាំងអស់នោះ ។

ប្រភពដដែលបានឱ្យដឹងទៀតថា មិនត្រឹមតែនៅមុខផ្សារច្បារអំពៅនោះទេ នៅជុំវិញ និងនៅក្នុងផ្សារក៏ មានអ្នកទទួល​កត់​លេខឆ្នោត និងភ្នាល់បាល់ផងដែរ ។ ល្បែងទាំងអស់នេះ កំពុងតែរីកសាយភាយឡើងវិញ ទូទៅ នៅក្នុងរាជធានីភ្នំពេញមិនថា តែខណ្ឌមានជ័យ​នោះទេ ។ ក៏ប៉ុន្តែអាណាចក្រខណ្ឌមានជ័យ ស្ថិតនៅក្រោមការគ្រប់ គ្រងរបស់លោក គួច ចំរើន អភិបាល​ខណ្ឌ​នោះ គឺលោកចង់ដឹកនាំឱ្យមានឈ្មោះល្បីជាងខណ្ឌ ៧មករា ដែលសម្បូរ ទៅដោយបនល្បែង និងលេខវាម៉ាស្សា​កោស​ជប់ ដែលបង្កប់ទៅដោយមុខរបររកស៊ីផ្លូវភេទ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ពេលនេះលោក គួច ចំរើន កំពុងតែល្បីល្បាញឈ្មោះថា ជាអ្នកដឹកនាំខ្លាំង ក្លាមួយរូបផ្នែក​ខាង​បង្កើត​ឱ្យមានបនល្បែងស៊ីសងគ្រប់ប្រភេទ និងសេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ឱ្យលើសពីខណ្ឌ៧មករា ដែលល្បីល្បាញខាងផ្នែកនេះ ។

ប្រជាពលរដ្ឋយល់ឃើញថា នយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពត្រូវបានលោក គួច ចំរើន រុញទៅដាក់ នៅក្នុង​លូទឹក​សំអុយ ហើយលោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញ ដែលឡើងកាន់តំណែងជិតមួយឆ្នាំនេះ ប្រហែលជាពុំបានដឹង ឬបានដឹងហើយតែលោកធ្វើជាមិនដឹងក៏អាចនិយាយបានដែរ ពីព្រោះទង្វើអ្វីដែលប្រាសចាកពី ច្បាប់កំណត់នោះ គឺជាប្រភព​នាំមក​នូវ​ប្រាក់ចំណូលសម្រាប់ដាក់ក្នុងហោប៉ៅបុគ្គល និងបក្ខពួក មួយក្តាប់តូចដែលនិយមយកច្បាប់ធ្វើអាជីវកម្មនោះ ៕

20131119ch1

 

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment