ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោក យឹម ផេង មន្រ្តី​នគរបាល​រក​ស៊ីនាំ​ចូល​ទំនិញ​គេច​ពន្ធ

េកាះកុង ៖ សេចក្តីរាយការណ៍ ពីខេត្តកោះកុង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានទូក ដឹក​ប្រេង គេចពន្ធ ក៏ដូចជា ទំនិញ​ចម្រុះ​ត្រូវបាន​​ក្រុម​ឈ្មួញដឹកជញ្ជូន មកពីស្រុកសៀម ចូល​ទឹក​ដីខេត្ត​កោះកុង តាមដែនសមុទ្រ យ៉ាងអនាធិបតេយ្យបំផុត គេមិន​ដែល​​​ឃើញ​ជំនាញ ​គយរបស់លោក ប៉ាង វ៉ាន់ថន និងសមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុក​ដាក់បង្ក្រាប​ការ​រត់ពន្ធទំនិញ ខុសច្បាប់​នេះ​ទេ។

មេឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ យឹម ផេង ហៅរស្មី ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ មាន​តួនាទី​​ជានាយរងទទួល​បន្ទុកផែន​កណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាន​នរគបាល​ខេត្ត​កោះកុង បានក្លាយជាមេឈ្មួញធំជាងគេ ក្នុងការរកស៊ីនាំ ចូលប្រេងសាំងតាម​ដែន​សមុទ្រ​យកមកលក់​ចែកចាយ​នៅពាសពេញខេត្តកោះកុង គ្មាននរណាហ៊ានបង្រ្កាប់ឡើយ។

លោក យឹម ផេង បានបើកស្ថានីយ៍លក់ប្រេងគេចពន្ធដ៏ធំមួយកន្លែង ស្ថិតនៅតាម​ដងផ្លូវ​ជាតិលេខ៤៨ ដោយយកឈ្មោះ​ក្រុម​ហ៊ុនប្រេងស្របច្បាប់មកធ្វើជាខែល ប៉ុន្តែរឿងពិត​គឺ​ស្ថានីយ៍ប្រេងឥន្ធនៈមួយនោះ លក់ចែកចាយប្រេងសាំងគេចពន្ធ ដែល​លោក យឹម ផេង នាំចូលតាមដែនសមុទ្រ ក្នុងមួយថ្ងៃៗរាប់ម៉ឺនលីត្រ ដោយដឹកជញ្ជូនតាមទូកធំៗ។

ក្រៅពីជំនួញនាំចូលប្រេងសាំងគេចពន្ធ គេដឹងថាលោក យឹម ផេង ក៏មានពាក់ព័ន្ធ​នឹងការ​នាំចូលគ្រឿងទេស និងទំនិញចម្រុះ​មកពីស្រុកសៀម យកមកលក់​ចែកចាយ​លើទឹកដី​ខេត្ត​កោះកុង ដោយមិនមានការបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវនោះទេ គឺរាប់​សិបឆ្នាំ​មក​ហើយ ដែលលោក យឹម ផេង រួមទាំងភរិយា​របស់គាត់​បានក្លាយ​ជាមេឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញគេច​ពន្ធ​ដ៏មាន​ឥទ្ធិ​ពល គ្មាននរណាហ៊ានប៉ះពាល់ក៏ព្រោះតែលោក យឹម ផេង បានចាត់ចែងចំណាយលុយកាក់បង់ជូនជំនាញគយ និងសមត្ថ​កិច្ចពាក់ព័ន្ធ​ដើម្បីកុំឲ្យ​ទៅរំខាន​អាជីពរកស៊ីនាំចូល ទំនិញគេចពន្ធរបស់គាត់។

សូម្បីតែលោកគយចល័តដែលប្រចាំការលើផ្ទៃសមុទ្រ នៅចំណុចមាត់ច្រកប៉ាក់ខ្លង គឺ​លោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ រួម​ទាំងសមត្ថកិច្ចប្រចាំច្រកព្រំដែនទាំងនោះ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍ពីអាជីពរកស៊ីនាំចូលទំនិញគេចពន្ធរបស់លោក យឹម ផេង ទើបមិនដែលមាននរ ណាហ៊ាន ឬសមត្ថកិច្ចពាក់ព័ន្ធណាមកបង្រ្កាបបានឡើយ ៕

20131119ch2

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment