ខេត្តរតនគិរី ៖ ក្មេងស្រីអាយុ ៥ ឆ្នាំ ត្រូវរងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីិត ដោយឆ្នាំងបាយអគ្គីសនីឆក់ជាប់ ស្លាប់យ៉ាង អណោច អាធមបំផុត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតនៅភូមិ៤ សង្កាត់កាចាញ បានលុង ខេត្តរតនគិរី ។ រឿងបាត់បង់ជីវិតក្មេងតូចទើបតែមានអាយុ ៥ ឆ្នាំ គួអោយសោកស្តាយនេះ អ្នកយកពត៌មាន យើងអត់បានទទួលពត៌មានលំអិតពីឪពុកម្តាយក្មេងស្រីរងគ្រោះទេ ។ មូលហេតុពួកគាត់ទាំង២នាក់គិត តែយំសោកស្តាយជីវិត កូនស្រីគាត់ ក៏ប៉ុន្តែមានសាក្សីជាច្រើននាក់ដែលមានទីលំនៅជាប់ផ្ទះជនរងគ្រោះបានបំភ្លឺប្រាប់អ្នកកាសែតថា ក្មេងរងគ្រោះមានឈ្មោះ ជា វិច្ឆកាលីហ្សា ភេទស្រីអាយុ៥ឆ្នាំ ដែលមានឪពុកឈ្មោះ ជា សារិទ្ធិ អាយុ៤៣ឆ្នាំ មុខរបរប៉ូលិសនៃស្នងការដ្ឋានខេត្ត ម្តាយឈ្មោះមិន សារ៉េត អាយុ៤២ឆ្នាំ មុខរបរកម្មករ ។
សាក្សីដដែលបានបន្តទៀតថា ពេលកើតហេតុនោះឪពុកម្តាយនាងអត់បាននៅផ្ទះទេ ដោយទុកអោយកូននៅផ្ទះជាមួយបងស្រី បង្កើត ម្នាក់ទៀត ទើបតែមានអាយុ១០ឆ្នាំ។
សាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុបងស្រីនាងតូចរងគ្រោះបានដួសបាយមួយចានទៅហូបនៅផ្ទះអ្នកជិតខាងឃ្លាតពីគ្នាចំងាយ ៥ ម៉ែត្រទេ ដោយទុកនាងតូចរងគ្រោះនៅផ្ទះម្នាក់ឯងដល់ពេលហូបបាយ ហើយសាក្សីដដែលថា ក៏បាននាំគ្នាមកលេង ផ្ទះក្មេង ស្រីរងគ្រោះ ពេលមកដល់ផ្ទះក៏ស្រែកហៅអូនលីហ្សាៗ អត់លឺឆ្លើយក៏ដើរសំដៅទៅរោងបាយ ក៏ប្រទះឃើញនាងតូចស្លាប់ឱប ជាប់ នឹងឆ្នាំងបាយដែលប្រើអគ្គីសនី ទើបមានការភ្ញាក់ផ្អើល ឡើង នាំគ្នាចុចទូរស័ព្ទហៅឪពុកម្តាយនាងតូចរងគ្រោះមកផ្ទះ។
ពេលនេះ សាកសពនាងតូច ត្រូវបានក្រុមគ្រួសារ នៃសពបានធ្វើបុណ្យ តាម ប្រពៃណីនៅទីលំនៅរបស់គាត់ ៕