ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ស្លាប់​ម្នាក់ របួស ៥ នាក់ ក្នុងការ​បង្រ្កាប កម្មករ​កាត់​ដេរ រោង​ចក្រ SL នៅស្ពាន​ស្ទឹង​មាន​ជ័យ

ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច បានដាក់ពង្រាយកង កម្លាំងរាប់រយនាក់ និងឡានទឹកជាច្រើនគ្រឿង នៅម្ដុំវត្តស្ទឹងមានជ័យ ដើម្បី រារាំង មិនឲ្យក្រុមកម្មករដើរដង្ហែក្បួនទៅមុខ និងបានបង្ក្រាបក្រុមបាតុករដោយបាញ់ទឹក ចំណែកក្រុមបាតុករ ក៏តបតទៅវិញ ដោយមានគប់ដុំថ្មដាក់សមត្ថកិច្ច បណ្តាលស្រ្តីម្នាក់ស្លាប់ និងរបួស ចំនួន ៥ នាក់ ។

ហេតុការណ៍នេះ បានកើតនៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខណៈពេលក្រុមកម្មកររោងចក្រកាត់ដេរ SL រាប់រយនាក់ ដែលបានដើរហែក្បួន ទៅសុំអន្តរាគមន៍ពី សម្តេចហ៊ុនសែន នៅផ្ទះរបស់សម្តេច នៅវិមានឯករាជ្យ បានប៉ះទង្គិចជាមួយនឹង ក្រុមសមត្ថកិច្ចប៉ូលិស នៅចំណុចស្ពានស្ទឹងមានជ័យ។ ការប៉ះទង្គិចនោះ មានការគប់ដុំថ្មដាក់គ្នា ហើយក្រុមកម្មករ បានវាយ ឡានប៉ូលិសផងដែរ។ ឡានប៉ូលិស ១ គ្រឿង ត្រូវបានគេដុតឆេះ នៅមុខវត្តស្ទឹងមានជ័យ។

ប៉ូលិសមួយចំនួន ដែលបានប្រើអំពើហិង្សា វាយលើក្រុមកម្មករ បានរត់ចូលវត្តស្ទឹងមានជ័យ។ រីឯកម្មករជាច្រើនរយនាក់ បាន ហ៊ុំព័ទ្ធ ចាប់ប៉ូលិស។ ម៉ូតូប៉ូលិសជាច្រើនគ្រឿង ក៏ត្រូវកម្មករវាយកម្ទេច និងអូសយកទៅដុតចោល ជាមួយនឹងឡានប៉ូលិស ដែល កំពុងឆេះ ផងដែរ ។

រហូតដល់ម៉ោងប្រមាណជិត ១២  នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ កងកម្លាំងមានសមត្ថកិច្ច បានបាញ់កាំភ្លើងខ្លី និងបាញ់គ្រាប់ បែកផ្សែង នាំឲ្យរបួសបាតុករ ៥នាក់ ក្នុងនោះ មានបាតុករ ដែលជាកម្មករកាត់ដេរ ពីរនាក់ រងរបួសធ្ងន់ម្នាក់ត្រូវគ្រាប់ត្រង់ភ្លៅ និងម្នាក់ទៀត ត្រូវគ្រាប់ចំដើមទ្រូង បន្ទាប់ពីការបង្ក្រាបដោយបាញ់ទឹក មិនសូវមានប្រសិទ្ធភាពនោះ។

នៅក្នុងពេលផ្ទុះអំពើហិង្សានោះ ស្ត្រីម្នាក់ ជាអ្នកលក់បាយ នៅខាងមុខផ្សារស្ទឹងមានជ័យ  ឈ្មោះ អេង សុខុម បានស្លាប់ដោយ សារត្រូវគ្រាប់កាំភ្លើង នៃការបង្រ្កាបរបស់សមត្ថកិច្ច លើហ្វូងបាតុករ។

សភាពការណ៍នេះ សមត្ថកិច្ចបានធ្វើការបង្រ្កាបហ្វូងបាតុករ ហើយបានចាប់ខ្លួនបាតុករ ជាជនស៊ីវិល និងព្រះសង្ឃប្រមាណជា ៣០ អង្គ ក្នុងនោះ មានព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យចំនួន ១២ អង្គ ត្រូវបានចាប់ខ្លួន បញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការ សាកសួរ ពាក់ព័ន្ធការប្រើអំពើហិង្សាគប់ដុំថ្ម ទៅលើសមត្ថកិច្ច និងដុតបំផ្លាញរថយន្ត និងម៉ូតូរបស់សមត្ថកិច្ច ។

គួរបញ្ជាក់ថា ជម្លោះនៅរោងចក្រកាត់ដេរ SL នៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកើត ឡើងជាង ៣ ខែមកហើយ ដែល ក្រុមកម្មករ ទាមទារឲ្យមានការដកប្រធានរដ្ឋបាលរោងចក្រចេញ រួមទាំងលក្ខខណ្ឌ ជាច្រើន ទៀត ៕

20131112ch3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment