ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ថវិកា១៦៨លាន​រៀល​ឧបត្ថម្ភ​គ្រួសារ​សព ស្លាប់​ដោយ​ទឹកជំនន់

ភ្នំពេញ ៖ គ្រួសារសព ដែលទទួលរង គ្រោះដោយទឹកជំនន់ ចំនួន១៦៨គ្រួសារ នឹងទទួលបានថវិកាឧបត្ថម្ភ ក្នុងមួយគ្រួសារ ចំនួន ១ លានរៀល ពីរាជរដ្ឋាភិបាលកម្ពុជា នៅពេលដែលថវិកាសរុបចំនួន១៦៨ លានរៀល ត្រូវបានធ្លាក់ដល់រតនាគារជាតិខេត្ត ដែលទទួល រងគ្រោះដោយទឹកជំនន់។

នេះបើតាមការឱ្យដឹងពីលោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ព័ត៌មានកាលពីម្សិលមិញបន្ទាប់ពី លោកចូលរួមបើកសិក្ខា សាលា ពិគ្រោះយោបល់លើសេចក្តីព្រៀង ផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៤-២០១៨។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើគោលនយោបាយសម្រាប់ឧបត្ថម្ភថវិកាដល់គ្រួសារសពដែលទទួល រងគ្រោះដោយសារទឹកជំនន់ ដោយក្នុងមួយគ្រួសារ ទទួល បានចំនួន ១ លានរៀល ។

ថវិកានេះនឹងត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការផ្ទេរទៅរតនាគារជាតិខេត្ត ដើម្បីចាត់ចែងផ្តល់ជូនក្រុម​ គ្រួសារសពដែល​ទទួល​រងគ្រោះដោយសារទឹកជំនន់ ចំនួន១៦៨គ្រួសារ។

លោក ញឹម វណ្ណដា ឲ្យដឹងទៀតថា ក្នុងមួយរយៈកាលនេះរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញអង្ករជាង១,០០០តោន និងស្រូវ​ពូជ​ចន្លោះពី១០០ទៅ២០០តោនដើម្បីធ្វើការចែកជូនដល់ ក្រុមគ្រួសារដែលទទួលរងគ្រោះដោយសារទឹកជំនន់ប្រមាណជាង១​សែន​៤​ម៉ឺន គ្រួសារ។ ជំនួយនេះ នៅមិនទាន់រាប់បញ្ចូលពីដៃគូភ្នាក់ងារជំនួយផ្សេងៗនោះទេ ។

របាយការណ៍បណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះទឹកជំនន់នៅ​កម្ពុជាក្នុង​ឆ្នាំ​២០១៣នេះបានធ្វើឲ្យប៉ះពាល់ចំនួន ២០រាជធានី-ខេត្តគឺស្មើនឹង១៣២ស្រុក-ក្រុង និង៧៧០ឃុំ-សង្កាត់ហើយបានធ្វើឲ្យប៉ះពាល់ដល់​ប្រជាជន​ចំនួន៤១៨,៧៤៨ គ្រួសារ ស្មើនឹងចំនួនមនុស្សជាង១លាន៨សែននាក់ ។ ប្រជាជន ដែលត្រូវបានជម្លៀសទៅកាន់ ទីទួល សុវត្ថិភាព គឺមាន៣១,៣១៤គ្រួសារ ស្មើនឹងជាង១សែន៤ម៉ឺននាក់។គ្រោះទឹកជំនន់លើកនេះ បានបណ្តាលឲ្យមានមនុស្សស្លាប់ ១៦៨ នាក់ក្នុងនោះស្រី្ត៥០នាក់ និងកុមារ៧៣នាក់។ លំនៅស្ថាន ត្រូវបានជន់លិចមានចំនួន២៣១,៤៨៤ខ្នង និងខូចខាតទាំងស្រុងមាន ចំនួន ២៨៧ ខ្នង។

សាលារៀនត្រូវជន់លិចមានចំនួន១២៤២ខ្នងវត្តអារាម៥៣៣កន្លែង មណ្ឌលសុខភាព៧៨កន្លែង ។

ចំណែក ផលដំណាំស្រូវ ត្រូវបានទឹកពន្លិចប្រមាណ៣៤៤,២៨៤ហិកតា និងរងការខូចខាត ចំនួន៦២,៨៧៨ហិកតា។ រីឯដំណាំរួម ផ្សំទទួលរងផលប៉ះពាល់ជិត៧ម៉ឺនហិកតា ក្នុងនោះរងការខូចខាតជាង ៦,០០០ហិកតា។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្ត រងផលប៉ះ៤៤០ គីឡូម៉ែត្រនិងផ្លូវក្រួសក្រហម៣,៦៩៣គីឡូម៉ែត្រ ។

លោក ញឹម វណ្ណដា កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះ បានប៉ាន់ប្រមាណថា ផលប៉ះពាល់ដោយគ្រោះទឹកជំនន់ អាចបណ្តាល ឲ្យខាតបង់ទ្រព្យសម្បត្តិប្រមាណពី៨០០ទៅជាង១,០០០លាន ដុល្លារអាម៉េរិកដោយគ្រាន់តែខេត្តបាត់ដំបង និងបន្ទាយមានជ័យខាត បង់៥០០លានដុល្លារអាម៉េរិក។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីជំនាញមួយនេះ នៅមិនអាចប្រៀបធៀបពីផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅឆ្នាំ២០១៣ ជាមួយគ្រោះទឹកជំនន់នាឆ្នាំ២០១១បាននៅឡើយទេ ។

កាលពីឆ្នាំ២០១១ គ្រោះទឹកជំនន់បានសម្លាប់ជីវិតមនុស្សចំនួន២៥០នាក់ ក្នុងនោះមានកុមារចំនួន៥២ភាគរយ។ទឹកជំនន់លើកនោះ ដែរបានធ្វើឲ្យប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវវស្សាច្រើនជាង៤សែន ហិកតា និងបំផ្លាញទាំងស្រុង២សែន៧ម៉ឺនហិកតា។ ចំណែកឯ ផ្លូវថ្នល់បានរងផលប៉ះពាល់ប្រហែលប្រវែង៣,៨០០គីឡូម៉ែត្រ, សាលារៀនចំនួន១,២០០កន្លែង និងមណ្ឌលសុខភាព ប្រមាណ ជាង ១០០ កន្លែង។

គួររំឭកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ នូវផែនការត្រៀមជាមុនចំនួន១៧ចំណុច នៃការបង្ការហានិភ័យពីគ្រោះមហន្តរាយ។ ផែនការនោះ ត្រូវបានចាត់ថា ជាកំណែទម្រង់ នូវទម្លាប់ចាស់ដែលកន្លងមកតែងតែផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពនៃការឆ្លើយតបមានដូចជា៖ ការផ្តត់ផ្គង់ជម្រក បណ្តោះអាសន្ន ការផ្គត់ផ្គង់ទឹក ការសង្គ្រោះបន្ទាន់ ការសង្គ្រោះជីវិត និងការផ្តល់សេវាកម្មផ្សេងៗ ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment