ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​អាគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​អោយ​ប្រើប្រាស​ក្រោម​អធិបតីភាព​សម្តេច​ហ៊ុន សែន​

ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​មេសា ឆ្នាំ​២០១៦​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគាររដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​មាន​កំពស់ ១២​ជាន់​កន្លះ​។​

​នេះ​ជា​មោទនភាព​សំរាប់​រាជធានី​ភ្នំពេញ ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់​ហ័ស ដែល​ផ្ទុយ​ខុស​គ្នា​ស្រឡះ ពី​ឆ្នាំ​១៩៧៥ ដែល​បាន​ទុកចោល​ទីក្រុង​ភ្នំពេញ​អោយ​ក្លាយជា​ទីក្រុង​ខ្មោច​។ ជា​ការ​ល្អ​ប្រសើរ​ហើយ ដែល​ស្ថាប័ន​នី​មួយៗ​មាន​មាន​កន្លែង​ល្អ​ធ្វើការ តែ​សូម​អោយ​ការងារ​មាន​គុណភាព​និង​ប្រសិទ្ឋភាព​។​

​ថ្ងៃនេះ សម្តេច​តេជោ បាន​ប្រកាស​លុបចោល​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន (Express Way) ពី​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ដូច្នេះ​ប្រជាពលរដ្ឋ​មិនចាំបាច់​ធ្វើ​ការតវ៉ា ឬ បង្កើត ជា វេទិកា​សាធារណៈ​អ្វី​ឡើយ​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ បានបញ្ជាក់​សារជាថ្មី​ថា​ ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ចុះបញ្ជី​សារ​ពើព​ន្ឋ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លងមក​នៅក្នុង​រាជធានី ភ្នំពេញ​គឺ​ត្រូវ​កាត់ និង​ផ្តល់​ជូន​កម្ម​សិទ្ឋិ​ស្របច្បាប់ ដើម្បី​ពលរដ្ឋ​អាច​ធ្វើ​ការអភិវឌ្ឍ​បាន​ដោយ​គ្មាន​ការ ភ័យខ្លាច​តទៅទៀត​។​

​ទន្ទឹមនឹងនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ខ្លាំងៗ​ដល់​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ត្រូវ​មើល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​អោយបាន​ហ្មត់ចត់​គ្រប់​ទីកន្លែង ហើយ​បង្កើន​ការជួសជុល​ផ្លូវ​ខូចខាត​អោយបាន​ល្អ បើ​នៅ​តែ​មិន​យកចិត្ត​ទក​ដាក់​គឺ​នឹង​ដក​ចេញពី​ការងារ​។ សម្តេច​តេជោ អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ទាក់ទង​សរសេរ​សារ និង​ផ្តល់​ព័ត៌មាន​មក​កាន់​ស​ម្តេច​ដោយផ្ទាល់​តាម​Facebook  រួម​ទាំង​ការផ្តល់​ជា​សារ​សំណួរ​ទាក់ទង​និង​ផ្លូវ​ដែល​បាន​ធ្វើ​ហើយ គឺ​មិន​មាន​ការ តាមដាន​ជួសជុល ហើយ ទុក​ផ្លូវ​អោយ​កាន់តែ​ខូចខាត​ធ្ងន់ធ្ងរ​ឡើង និង​មួយចំនួនទៀត​ធ្វើ​ហើយ​គឺ​គាស់​កាយ​ដាក់លូ ឬ​ខ្សែកាប​ផ្សេងៗ​ដែល​ធ្វើអោយ​ខូច​ផ្លូវ និង​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ សាលា​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​អោយ​បានល្អ​។​

​ចំពោះ​មន្ត្រី​ខិលខូច​មួយចំនួន ដែល​ក្រឡុក​នាំឲ្យ​មាន​ភាព​អសកម្ម​ក្នុង​ការផ្តល់​សេវា​សាធារណៈ​អាច​ជា​អ្នក​ដែល​មាន​និន្នាការ​បម្រើ​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ​ត្រូវ​ចាប់ខ្លួន ចៀសវាង​ការបង្ក​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី ល្អៗ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ផ្តល់​សេវា​សាធារណៈ ជាពិសេស​សេវា​តម្រូវការ​ចាំបាច់ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​ឆាប់រហ័ស តម្លៃ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ ដើម្បី​កុំ​បង្ក​ឲ្យមាន​ភាព​ថ្នាំង​ថ្នាក់ដល់​ប្រជាពលរដ្ឋ​។​

​មុន​នឹង​បញ្ចប់​កម្មវិធី សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​បំពាក់​មេដាយ​កិត្តិយស​ជួន​ដល់​មន្ត្រី​មួយចំនួន​ដែល​មាន​ស្នាដៃ​ល្អ និង​បាន​កាត់​ខ្សែបូរ​សម្ពោធ​អគា​រដ្ឋបាល​ថ្មី​ចាប់​ដាក់​​អោយ​ប្រើប្រាស់​ពី​ពេលនេះ​តទៅ ព្រមទាំង​បាន​អញ្ជើញ​ទស្សនា​អគា​ថ្មី​នេះ ហើយ​បាន​អញ្ជើញ​ពិនិត្យមើល​ការបង្ហាញ​រថយន្ត​បោសសំអាត​ផ្លូវ​បែប​ទំនើប របស់​សាលាក្រុង​ផងដែរ​៕

 

sothy-pistuse-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!