ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ការកែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​ដែល​ត្រូវ​ដឹកនាំ​ក្បាលម៉ាស៊ីន​ថ្មី​

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បានបង្ហាញ​សមាសភាព ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ដែល​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ផ្លាស់ប្ដូរ និង​ដំឡើង​តួនាទី​រួម​នឹង​បញ្ចប់​ពី​ការងារ​ផងដែរ តាមរយៈ​លិខិត​ផ្លូវការ​ចុះ​ថ្ងៃទី​១៦ មីនា ។ សមាសភាព​២៤​រូប​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវ​ផ្លាស់ប្តូរ​និង​កែសម្រួល​

​សំណើ​របស់​សម្ដេច​តេជោ ហ៊ុន សែន​បាន​ដាក់ជូន​ទៅ​ប្រធានរដ្ឋសភា សម្ដេច​ពញា​ចក្រី ហេង សំរិន ដើម្បី​សុំ​ការអនុម័ត​ពី​រដ្ឋសភា ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យដឹង​ពី​នីតិវិធី​សម្រាប់​រដ្ឋសភា គឺ​សំណើ​របស់​នាយក​រដ្ឋមន្ត្រី និង​ដាក់​ទៅ​ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា តាម​គម្រោង​នោះ​គឺ​នៅ​ថ្ងៃទី​៤ មេសា ទើប​មាន​ការកោះប្រជុំ​សភា ។​

​ក្នុង​លិខិត​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​គេ​ដឹងឮ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បានបង្ហាញ​ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង​, ឧបនាយករដ្ឋមន្ត្រី​ប្រចាំកា​រលោក គាត ឈ​ន់​, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ត្រូវ​បញ្ចប់​មុខងារ​តាម​សំណើ​សាមីជន តែ​រក្សា​មុខងារ​ឱ្យ​លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក ប្រាក់ សុខុន នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ប្ដូរ​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​ដំឡើង​ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខការ​បច្ចុប្បន្ន ។​
​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ត្រូវ​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា នឹង​ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី នឹង​ប្ដូរ​ទៅកាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ រីឯ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​លោក ហ៊ឹម ឆែម ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​មាន​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ។​

​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស ។ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក នឹង​ត្រូវ​ប្ដូរ​មក​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក វេង សាខុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន ដែល​នឹង​ប្ដូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​ចំណែក​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ត នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។​

​នៅក្នុង​សំណើ​តែងតាំង​នេះ​ដែរ អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក ឈិត សុខុន និង​អភិបាល​ខេត្ត​កំពត​លោក ខូ​យ ឃុន​ហ៊ួ​រ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក អុឹម សួស្ដី និង​អភិបាលខេត្ត​រតនគិរី លោក ប៉ាវ ហមផាន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

​អភិបាលខេត្ត​ស្វាយរៀង លោក ជៀង អំ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ។ អតីត​អភិបាលខេត្ត​ព្រៃវែង លោក ហាស សារ៉េត នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ចំណែក​អភិបាលខេត្ត​កំពង់ស្ពឺ លោក អ៊ូ សំ​អ៊ួន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សាវឿត នឹង​ត្រូវ​តែងតាំង​រដ្ឋ​លេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ផែង សុវិជ្ជនោ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ ។​
​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​គងពិសី លោក​ជុំ វន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។​

​ទាក់ទង​ទៅនឹង​សំណើសុំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ស្នើ​ដល់​សម្តេច​ពញា​ចក្រី​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា លើ​ការកែសម្រួល​និង​បំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​នោះ កាលពី​ថ្ងៃ​ទី​១៧ មីនា លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឱ្យ​​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​ពិនិត្យ​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការដោះដូរ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣០ មីនា ។​

​លោក ឡេង ប៉េងឡុង បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គ្រោង​នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ​សំណើរ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការស្នើ​សុំ​ដោះដូរ​រដ្ឋមន្ត្រី និង​ដាក់​មន្ត្រី​មួយចំនួន​នៅ​តាម​ស្ថាប័ន​ក្រសួង នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ខាងមុខ ដើម្បី​ដាក់​របៀបវារៈ​ទៅក្នុង​សម័យប្រជុំ ពេល​រដ្ឋសភា​បញ្ចប់​វិស្សមកាល​វិញ​នៅ​ថ្ងៃទី​០៤ ខែ​មេសា ។​

​ក្នុង​សម័យប្រជុំ​នេះ មាន​របៀបវារៈ​ដូចជា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​រូប សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព របាយការណ៍​សភា​មុន​ពេល​ចូល​កង និង​ជា​ពិសេស សំណើសុំ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការដោះដូ​ររដ្ឋមន្ត្រី និង​មន្ត្រី​មួយចំនួន​នៅ​តាម​ក្រសួង ៕

 

newsgv

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!