ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

នាយ​ឧត្ដមសេនីយ៍ សៅ សុខា ត្រួតពិនិត្យ​ឃ្លាំង​ស្ដុក ឈើ​របស់​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា​គិត ម៉េង​

ស្ទឹងត្រែង ៖ នាយ​ឧត្ដមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​គណៈកម្មការ​ជាតិ​ចម្រុះ ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នៅ​ឃ្លាំង ស្ដុក​ឈើ​របស់​ឧកញ៉ា​ទ្រី ភាព ក្បែរ​ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង និង​ទីតាំង​វាយ​ថ្ម​មួយកន្លែង​ទៀត​នៅ​ស្រុក​សៀម​ប៉ាង ខេត្ដ​ស្ទឹងត្រែង ។​

​យោង​តាម​មន្ដ្រី​ដែល​ចូលរួម​ប្រតិ​បត្ដិកា​រ បានឱ្យដឹងថា ក្រោយ​ពី​ការ​ចូល​ត្រួតពិនិត្យ​របស់​គណៈកម្មកា​រ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ គេ​សង្កេតឃើញ​មាន​ឈើ​នៅក្នុង​បរិវេណ​របស់​ក្រុមហ៊ុន ប៉ុន្ដែ​ឈើ​ទាំងនោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ថា ពុំ​មាន​ឈើ​ករណី​មិន​ប្រក្រតី​កើតឡើង​នោះទេ​។​

​ពុំ​មាន​សេចក្ដីរាយការណ៍​ច្បាស់​ថា ចំនួន ឈើ​ប៉ុន្មាន​នោះឡើយ ប៉ុន្ដែ​យោងតាម​បុគ្គលិក​ក្រុមហ៊ុន​របស់​ឧកញ៉ា​ទ្រី ភាព បានឱ្យដឹងថា ក្រុមហ៊ុន​រីករាយ​និង​ទទួល​គណៈកម្មការ ដែល​បាន​ចុះ​ត្រួតពិនិត្យ ហើយ​បាន​សហការ​យ៉ាង​ពេញលេញ និង​បើកចំហរ ។​

​មន្ដ្រី​ដែល​ចូលរួម​ប្រតិ​បត្ដិកា​រ បានឱ្យដឹង​ទៀត​ថា ក្រោយពី​បាន​ត្រួតពិនិត្យ​ចប់ ដោយ​គ្មាន​បញ្ហា​អ្វី​កើតឡើង​នៅក្នុង​ក្រុមហ៊ុន របស់​ឧកញ៉ា​ទ្រី ភាព ក្រុមការងារ​គណៈកម្មកា​រ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍​សៅ​សុខា បន្ដ​ទៅ​ត្រួតពិនិត្យ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ដ ២​របស់​ឧកញ៉ា​គិត ម៉េង ដែល​ស្ថិត​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ដូចគ្នា ។​

​ឧកញ៉ា ទ្រី ភាព ក៏​ធ្លាប់​មាន​ឈ្មោះ​ល្បី ខាង​ជំនួញ​ព្រៃឈើ​ផង​ដែរ ហើយ​អង្គការ ក្រៅ​រដ្ឋាភិបាល តែងតែ​រិះគន់ ប៉ុន្ដែ​ខាង ក្រុមហ៊ុន តែងតែ​បដិសេធថា ឈើ​ដែល​ក្រុមហ៊ុន​មាន និង​លក់​បាន​មក​ពី​ការកែច្នៃ​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផ្ទាល់ ព្រមទាំង​ដេញថ្លៃ​បាន​ពី​ក្រសួង​កសិកម្ម ដែល​មាន​សិទ្ធិ​នាំចេញ​ស្របច្បាប់​តាម​ច្រក កំពង់ផែ​អន្ដរជាតិ​ខេត្ដ​ព្រះសីហនុ ។​

​ឥឡូវនេះ​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី ភាព កំពុងតែ​ផ្លាស់ប្ដូរ​ងាក​មក​ទិញ​ដំណាំ​កសិផល ដូចជា​ដំឡូង ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​ដី សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​បានបញ្ចប់​ការ ដាំ​កៅស៊ូ​និង​ម្រេច នៅ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ និង​ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់ លើ​ផ្ទៃដី​ទាំង​ពីរ​កន្លែង​ខាងលើ ជាង​១​ម៉ឺន​ហិកតា ដោយ​កាត់​ផលប៉ះពាល់​រួចរាល់ ។​

​បើ​តាម​ការប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន  នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ រដ្ឋមន្ដ្រី គឺ​មាន​ឈ្មោះ​ឧកញ៉ា​ពីរ​ប៉ុណ្ណោះ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​ប្រឈមមុខ​ចំពោះ​ករណី​ជួញ ដូរ​ឈើ ដែល​គេ​សង្ស័យថា​មាន​ភាពមិនប្រក្រតី​ច្រើន ។
​ផ្ដើមចេញ​ពី​បញ្ហា​នេះ ទើប​សម្ដេច​ហ៊ុន សែន ចាត់តាំង​នាយ​ឧត្ដមសេនីយ៍​សៅ សុខា ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​នានា បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ទៅ​លើ​ទីតាំង​ក្រុមហ៊ុន ដែល​សង្ស័យ​ស្ដុក​ឈើ​មិន​ប្រក្រតី ព្រម​ទាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន ៕

 

2016_01_20ck

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!