ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​អភិបាល​រាជធានី​ភ្នំពេញ ស្តីបន្ទោស​អភិបាល​ខណ្ឌ​ចំការមន និង​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ បណ្តែតបណ្តោយ​ឲ្យ ឈ្មួញ​រំលោភ​ដី​បឹង​ត្របែក​

(​ភ្នំពេញ​)៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ស្តីបន្ទោស​ខ្លាំងៗ ដល់​លោក ព្រំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន និង​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ ដែល​បណ្តែត បណ្តោយឲ្យ​មាន​ការរំលោ​ភ​យក​ដី​បឹងត្របែក ដោយ​មិន​បាន​រាយការណ៍ ដល់​ថ្នាក់លើ​ឲ្យដឹង​នោះ ស្មើ​នឹង​ការឃុបឃិត​ជាមួយ​អ្នកមាន​អំណាច អ្នកមាន​លុយ ចាក់​ដី​រំលោភ​យក​ផ្ទៃ​បឹង​នេះ​តែម្តង​។​

​ការស្តីរប​ស់​ដល់​ថ្នាក់ដឹកនាំ​ខណ្ឌចំការម​ន និង​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើមថ្កូវ​ខាងលើនេះ ខណៈ​ដែល​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការ ដ្ឋា​ន​ស្ថាបនា ស្ថានីយ៍​បូមទឹក​បឹងត្របែក​ដើម្បី​រក​ដំណោះស្រាយ ជាមួយ​ប្រជាពលរដ្ឋ កំពុង​រស់នៅ ក្នុង​សំណង់​មិន​រៀបរយ នា​អាង​ស្តុបទឹក​បឹងត្របែក ស្ថិតនៅ សង្កាត់ ផ្សារ​ដើមថ្កូវ និង​ដើម្បី​មាន​វិធានការ​ដោះស្រាយ​តាម​គោលការណ៍ ប្រជាជន និង​អាជ្ញាធរ រួមគ្នា ស្ថាបនា​ផ្លូវ កសាង​ប្រព័ន្ធ​ប្រឡាយ ដើម្បី​លែងឲ្យ​មាន​ទឹ​កលិច​ទីក្រុង​ភ្នំពេញ​ទៀត​។​

​លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ថា «​គោលការណ៍​ដែល​ប្រជាជន និង​អាជ្ញាធរ​រួមគ្នា កសាង​ប្រព័ន្ធ​ប្រឡាយ គឺថា ប្រជាជន​សុខចិត្ត​កាត់​ប្រមាណ​១០​ម៉ែត្រ ជូន​ទៅ​សាលា រាជធានី​ភ្នំពេញ ដើម្បី​ស្ថាបនា​ផ្លូវ​អម​តាម​ប្រឡាយ ហើយ​ជា​ការ​តបស្នង មកវិញ អាជ្ញាធរ​រាជធានី នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាជន ឲ្យ​រស់នៅ​ស្របច្បាប់​នៅ លើ​ទីតាំង​ដដែល​»​។​

​សូមបញ្ជាក់​ថា អាង​ស្តុបទឹក​បឹងត្របែក​ខា​ង​ជើង​មាន​ទំហំ​៨​ហិកតា និង​ខាងត្បូង​មាន​១៨​ហិកតា តែ​ពេល​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ រំលោភ​យក​អស់​មួយចំនួន ទៅ​ហើយ​ក្រោម​ការឃុបឃិត របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន និង​មន្ត្រី​ពាក់ព័ន្ធ​តាម​មូលដ្ឋាន ហើយ​ចំនួន​ដែល​នៅសល់​នោះ ត្រូវបាន​គេ​អង្កន់​ចែកគ្នា​ថែម​ទៀត​។​

​បើទោះបី​មានការ​ហាមប្រាម របស់​សាលា រាជធានី​ភ្នំពេញ ជុំវិញ​ការផ្ទេរ លក់ដូរ ដី​តំបន់​នេះ ប៉ុន្តែ​សកម្មភាព​នេះ​នៅតែ​កើតមាន ហាក់​មិន​ស្តាប់​តាម​ការណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ ដូច្នេះ​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សង្កត់​ថា «​តំបន់​បឹងត្របែក អាជ្ញាធរ រាជធានី​ភ្នំពេញ​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​យក ជម្រើស​២ យ៉ាង ទី​១.​សាលា​រាជធានី​ភ្នំពេញ អាច​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ត្រូវ​ទិញ​ដី​នេះ​ពី​រដ្ឋ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ និង​ទី​២.​ប្រគល់​ដី​ឲ្យ​រដ្ឋ ហើយ​រដ្ឋ​ប្រគល់​សំណង គោល​ន​យោ បាយ​ឲ្យមក​ប្រជាពលរដ្ឋ​វិញ​»​។​

​លោក ប៉ា សុជាតិ​វង្ស ថា ការស្តារ​អាង​ស្តុបទឹក​នេះ ត្រូវតែ​ធ្វើ​បន្ទាន់​ហើយ ដែល​តម្រូវឲ្យ ប្រជាពលរដ្ឋ​ត្រូវ​សហការ ជាមួយ​អាជ្ញាធរ នៅពេល​ស្តារ និង​ការចុះ​ស្រង់​ទិន្នន័យ​ជាក់ស្តែង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អាង​ស្តុក​ទឹក​បឹង​ត្របែក​មាន​ទំហំ​២៦​ហិកតា ពេលនេះ​ត្រូវបាន​គេ​រំលោភ នៅសល់​មិន​ដល់​១០​ហិកតា​ផង ដោយ​ប្រជាពលរដ្ឋ​កាន់កាប់ ដោយ​ខុសច្បាប់ និង​សាងសង់​លំនៅដ្ឋាន​មាន​មិនតិច​ជាង​៣០០​គ្រួសារ​ឡើយ​៕​

 

2016_01_10ckr1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!