ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គណៈបញ្ជាការ ឯកភាព ខណ្ឌ​ច្បារអំពៅ បើក​កិច្ចប្រជុំ​ប្រចាំខែ ដើម្បី​រឹតបន្តឹង សន្តិសុខ ក្នុង​មូលដ្ឋាន ថែម​ទៀត​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៥​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ច្បារអំពៅ ដឹកនាំ​ដោយ លោក អ៊ាង ស៊ីផា​ន បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ខែ ស្តីពី​បញ្ហា​រឹតបន្តឹង​សន្តិសុខ សុវត្ថិភាព​បន្ថែមទៀត នៅ​សាលាខណ្ឌ ដោយ​មាន​ការចូលរួម​ពី លោក គិត សុផល មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​ខណ្ឌ ចៅ​សង្កាត់​ទាំង​៨ និង​មន្ត្រី​ចំណុះ​សាលាខណ្ឌ ជាច្រើនរូប​ទៀត ។​

​ក្នុង​នាម​ប្រធាន គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ លោក អ៊ាង ស៊ីផា​ន បាន​លើកឡើង​ថា ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍ អនុ​ប៉ុស្តិ៍ ត្រូវ​សហការ​គ្នា​ឲ្យ បានល្អ ត្រូវមាន​ឆន្ទះ​ធ្វើការ ទាំងអស់គ្នា ទើប​ក្នុង​មូលដ្ឋាន មាន​សន្តិសុខ​សុវត្ថិភាព​ល្អ ។ លើសពីនេះ​ទៀត បើ​ខាង​សង្កាត់​ត្រូវការ​កម្លាំង​នគរបាល​រដ្ឋបាល ឬ​អាវុធហត្ថ ត្រូវ​សហការ​ចូលរួម​បង្ក្រាប​បទល្មើស​ជាមួយគ្នា និង​ត្រូវ​ធ្វើ​របាយការណ៍ មក​សាលាខណ្ឌ​ផងដែរ​។ លោក​បាន​បន្តទៀតថា ថ្ងៃ​នេះ​បើក កិច្ចប្រជុំ​ប្រចាំ​ខែ លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ត្រូវ​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យមាន​តម្លាភាព ពិសេស​ការបង្ក្រាប ល្បែងស៊ីសង និង​ការទប់ស្កាត់​បទល្មើស តាម​ទីតាំង​ដាក់បញ្ចាំ​នានា​ក្នុង​មូលដ្ឋាន ។​

​ពាក់ព័ន្ឋ​ការចុះពិនិត្យ តាម​ទីតាំង​អាជីវកម្ម​ដាក់បញ្ចាំ​នេះ លោក​អភិបាលខណ្ឌ បាន​ស្នើ​ដល់​គ្រប់ គណ​:​បញ្ជាការ​ឯកភាព​សង្កាត់​នីមួយៗ ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ទីតាំង​អាជីវកម្ម​ទាំងឡាយ តាម​សង្កាត់​នី​មួយៗ និង​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ពី​វត្ថុ ឬ​ទ្រព្យ របស់​អ្នក​ដែល យក​ទៅ​ដាក់បញ្ចាំ​ទាំងនោះ ដោយ​ប្រែក្លាយ​ឲ្យទៅជា​ភ្នាក់ងា​ររបស់​យើង រាយការណ៍​ជូន​មក​ខណ្ឌ ដើម្បី​កំណត់​អត្តសញ្ញាណ របស់ទ្រព្យ​ដែល​ដាក់​បញ្ចាំ ងាយស្រួល​ក្នុង​ការស្រាវជ្រាវ​បទល្មើស​ផ្សេងៗ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិ​ខណ្ឌ អ៊ាង ស៊ីផា​ន បាន​មានប្រសាសន៍ ដោយ​សង្កត់ ធ្ងន់ ជំរុញ​ដល់​កម្លាំង​សមត្ថកិច្ច ទាំងអស់ ពិសេស​លោក អភិបាលរងខណ្ឌ ទទួល​ប្រចាំ​វេន ក្នុង​ការដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ តាម​ដងផ្លូវ​ក្នុង​សង្កាត់ ទាំង​៨ លៃលក​យ៉ាងណា ធ្វើការ​ត្រួតពិនិត្យ សកម្មភាព ដែល​ជន​សង្គម​ងងឹត ឆ្លងកាត់​ភូមិសាស្ត្រ​ខណ្ឌ ដើម្បី​ធ្វើ​សកម្មភាព ។​

​ជាមួយ​លោក អភិបាលខណ្ឌ បាន​ស្នើ​ដល់​ចៅ​សង្កាត់​ទាំង​៨ ត្រូវ​កសាង​កម្លាំង​ពិត​នៅ​មូលដ្ឋាន ពី​ប្រជាជន មហាជន ដែល​ជួយ​យើង ប៉ុន្តែ​ត្រង់​ថា យើង តើ​យើង​ប្តេជ្ញា​ធ្វើ ឬ​មិន​ធ្វើ​ប៉ុណ្ណោះ ក្នុង​លុបបំបាត់​សកម្មភាព បទល្មើស​លួច​ឆក់​ប្លន់ និង​ជួញដូរ​គ្រឿងញៀន ល្បែងស៊ីសង ។​

​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព បាន​ស្នើ​ដល់​អធិការ នគរបាល មេបញ្ជាការ​អាវុធ ហត្ថ​ខណ្ឌ បែងចែក​កម្លាំង ជា​ក្រុម ជា​វេន ហើយ​ត្រូវ​នាំគ្នា​ចុះ​ល្បាត​ជា​រៀងរាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​បទល្មើស​មួយ​ចំនួន ព្រោះថា បើ​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​កាន់តែខ្លាំង ជនសង្ស័យ​មួយចំនួន ដែល​ធ្លាប់​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងៗ ខុសច្បាប់ ក៏​វា​ញញើត​នឹង​សមត្ថកិច្ច​ខ្លះ​ដែរ ។​

​លោក​អភិបាលខណ្ឌ បាន​បន្ថែមថា ក្នុងនាម​លោក​ជា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ លោក​ក៏​បាន​ស្នើឲ្យ អាជ្ញាធរ​សង្កាត់ និង​ប៉ុស្តិ៍ បង្កើន​សកម្មភាព​ល្បាត​ក្នុង តំបន់​ស្មុគ្រស្មាញ និង​ត្រួត ពិនិត្យ​រដ្ឋបាល​តាម​ទីតាំង ដីឡូត៍​ដែល​ម្ចាស់​ទុកចោល បង្កើត​ជា​ព្រៃ​ស៊ុប​ទ្រុប បង្កលក្ខណ​:​ងាយស្រួល​ដល់ ក្រុម​ជនល្មើស​លាក់ខ្លួន​ពួន អាត្មា រង់ចាំ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ដើម្បី​កុំឲ្យ​មាន​ការរិះគន់​ពី​មហាជន ។ ដូច្នេះ​គ្រប់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចេះ​សហការ​គ្នា​ឲ្យបាន​ល្អ ។​

​លោក​អភិបាល​បាន​បន្តថា ការបង្ក្រាប​បទល្មើស​ផ្សេងៗ មិនមែន​ជា​ការងា​រងា​យ​ស្រួល​ពេក​នោះ​ទេ គឺ​ទាមទារ​ឲ្យ សមត្ថកិច្ច​ត្រូវ​មាន​កម្លាំង​បង្កប់ ជាពិសេស​កម្លាំង សមត្ថកិច្ច​តែម្តង​មិន​ត្រូវ​ពាក់ព័ន្ធ និង​ការទទួល​សំណូក ពី​ក្រុម​រកស៊ី​ខុសច្បាប់​នោះ​ឡើយ​។ បើ​មាន​ការពាក់ព័ន្ធ​ហើយ មិន​អាច​បង្ក្រាប​បាន​នោះ​ទេ ដូច្នេះ​សូម​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​បទល្មើស​។ ចំណុច​ពិសេស ដែល​ឈាន​ទៅ​បង្ក្រាប​បទល្មើស​បាន​នោះ គឺ​គណៈបញ្ជាការ​ឯកភាព​សង្កាត់ សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងកា​គ្រប់គ្រង ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន  គ្រប់គ្រង​សមាសភាព​ចេញ​-​ចូល​ក្នុង​មូលដ្ឋាន និង​គ្រប់ គ្រង​មុខសញ្ញា​ចេញពី​ពន្ធនាគារ ឲ្យបាន ច្បាស់ លាស់ ។ ត្រូវ​ចាត់ទុក​ប្រជាពលរដ្ឋ ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​សន្តិសុខ ។​
​ដោយឡែក​បញ្ហា សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ផងដែរ ដូចជា​នៅ​ផ្សារ​ព្រែក​ឯង យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ដាក់តាំង​លក់​ទំនិញ  ផ្សារ​ច្បារអំពៅ យក​ផ្លូវ​ជុំវិញ​ផ្សារ​ដាក់​លក់​ទំនិញ ធ្វើឲ្យ​អ្នកដំណើរ​ឆ្លងកាត់​រិះគន់​រៀងរា​ល់ ។ ដូច្នេះ​ការងារ សូម​ឲ្យ​មន្ត្រី​ទទួលបន្ទុ​ក ត្រូវ​រិះរក​វិធី​ដោះស្រាយ​បន្ទាន់ ។​

​បន្ទាប់ពី​ទទួល​ផែនការ ពី​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​រួចមក លោក​មេបញ្ជាការ​អាវុធ​ហត្ថ និង​ចៅសង្កាត់​ទាំងអស់ បាន​ប្តេជ្ញា​យកទៅ អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព តាម​ការណែនាំ​ផងដែរ ៕

 

2016_01_10ckr1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!