ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្អូនស្រី​របស់​សម្តេច​តេជោ​ស្នើសុំ​ដល់​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា ពិនិត្យ​និង​ពិចារណា​បន្ថែមទៀត​លើ​ច្បាប់​ចរាចរណ៍​ថ្មី

ភ្នំពេញ​ ៖ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដោយ​បាន​ស្នើសុំ​ដល់​ក្រសួងមហាផ្ទៃ និង​សភា ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ពិនិត្យ​និង​ពិចារណា​បន្ថែមទៀត នៅ​ច្បាប់​ចរាចរណ៍​ថ្មី​២០១៦​នេះ ខណៈពេល​ប្រជាជន​ប្រតិកម្ម​ខ្លាំងពេក​ក្នុង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​នេះ​។​

​តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា ដោយ​មើលឃើញ​ពី​ភាព​រំជើបរំជួល ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី ដែល​បាននិងកំពុង​អនុវត្តន៍ នាង​ខ្ញុំ​សូម​បញ្ចេញមតិ​ក្នុង​នាម​ពលរដ្ឋ​មួយរូប​នៅ​កម្ពុជា​..​តើ​ច្បាប់​បង្កើត​ឡើង​ដើម្បី​ជួយ​ការពារ​រាស្ត្រ ឬ​ធ្វើបាប​រាស្ត្រ​?? ប្រសិនបើ​ចង់រិត​បន្តឹង​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ គឺ​គួរតែ​ចាប់ផ្តើម​ចេញពី​សណ្តាប់ធ្នាប់ នៃ​ការបើកបរ​និង​ការចត​យានជំនិះ​គ្មាន​សណ្តាប់ធ្នាប់ នៅលើ​តាម​ដង​វិថី​នានា មិនមែន​ចែងច្បាប់​ចេញ​មក​យក​ការ​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​បែប​នេះ​ឡើយ ប្រជាជន​កម្ពុជា​នៅ​មាន​កង្វះខាត​ផ្នែក​ចំណេះដឹង ហេតុ​ដូច្នេះ​យើង​គួរតែ​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង ឲ្យបាន​ទូលំទូលាយ​ជាមុនសិន មុន​និង​អនុវត្តន៍​ច្បាប់​បែប​ប្រទេស​ជឿនលឿន​បែបនេះ​..​រឿង​ផ្ទេរ​ឈ្មោះ​ឡាន​ក៏​ជា​ដើមចម​មួយ​ដែរ សួរ​ថា​ចុះ​អ្នក​ដែល​ទិញ​ឡាន​ពីមុន ហើយ​តើ​តម្រូវ​ឲ្យ​គ្នា​ដើរ​រក​ម្ចាស់​ដើម​ដើម្បី​ផ្ទេរ​ឈ្មោះ​មែន​ទេ​? ឯ​ប័ណ្ណ​សំគាល់​រថយន្ត ដែល​តម្រូវ​ឲ្យ​យក​តាម​ខ្លួន​នោះ ចុះបើ​ចោរ​វា​ប្លន់​ហើយ​យក​ទៅ​ទាំងអស់ តើ​ជនរងគ្រោះ​បាន​អ្វី​សំអាង ជាមួយ​សមត្ថកិច្ច​ដើម្បី​តាមរ​កឡាន​ម៉ូតូ​ដែល​ត្រូវ​ចោរ​លួច​នោះ​??

​ខ្ញុំ​សង្កេតឃើញថា មាន​មតិ​ខ្លះ​ឲ្យ​យកកាត​គ្រីកូ​ពី​ទៅ​បញ្ជាក់​ពី​សាលា​ខណ្ឌ តើ​វា​ជា​សេវាកម្ម​ហ្វ្រី (Free)​ឬ​?? ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា​មាន​សេវាកម្ម​បែប​នោះ ព្រោះ​ថា​សូម្បី​តែ​បណ្ណគ្រួសារ ការធ្វើ​អត្ត​ស​ញ្ញណ​ប័ណ្ណ​នានា​ក៏​នៅ​មាន​អំពើ​សូកប៉ាន់​នៅឡើយ ទោះបីជា​មាន​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក៏ដោយ​..​ក្នុងនាម​ប្រជាពលរដ្ឋ​មួយរូប នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មេត្តា​ត្រួតពិនិត្យ​លើ​ច្បាប់​ថ្មី​នេះ មុន​និង​ដាក់​អនុវត្តន៍ ព្រោះ​ថា​ប្រជាជន​កំពុងតែ​មាន​ប្រតិកម្ម​ខ្លាំងណាស់​..​សូម​មេត្តា​បង្កើន​ការពន្យល់​អប់រំ និង​ពង្រឹក​សណ្តាប់ធ្នាប់​នានា​នៅលើ​ចិញ្ចើមផ្លូវ ដែល​ហាង​ខ្លះ​យក​ជា​កម្មសិទ្ធិ​ចត​យានយន្ត​ប្រសើរ​ជាង​បង្កើត​ច្បាប់​បែបនេះ​…​រឹតបន្តឹង​លើ​ការបើកបរ​នានា​ដែល​មាន​ពាក់ព័ន្ធ​និង​គ្រឿង​ស្រវឹង ហើយ​គួរតែ​ដាក់​ពិន័យ​ឲ្យ​ខ្លាំង​ចំពោះ​ជន​ណា ដែល​បើកបរ​លើស​ល្បឿន​កំណត់ និង​សេព​គ្រឿង​ស្រវឹង​ក្នុង​កំឡុង​ពេល​បើកបរ​ល្អ​ជាង​..​រិត​បន្តឹង​ឡានធំៗ ដែល​បើកបរ​ដោយ​បុគ្គល​ដែល​គ្មាន​ប័ណ្ណ​បើកបរ ឬ​ដាក់បន្ទុក​លើ​ក្រុមហ៊ុន​ជួល​ឡានធំៗ ដែល​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​អ្នកដទៃ នៅពេល​ដែល​បុគ្គលិក​របស់​ខ្លួន​បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អ្នក​ដ៏​ទៃ​។ ដើរ​ចង់​ពេញ​ពិភពលោក ហើយ​ស្រុក​គេ​ក៏​មិន​ដែល​មាន​ចែង​ច្បាប់ចឹង​ដែល ភាគច្រើន​គេ​រឹតបន្តឹង​ទៅ​លើ​ក​ការបើកបរ​លើស​ល្បឿន​នៃ​ច្បាប់​កំណត់ និង គ្រឿង​ស្រវឹង ដូច​នៅ​ប្រទេស​លោកខាងលិច ប្រជាជន​មាន​អាយុ​២១​ឆ្នាំ បាន​ផឹក​គ្រឿង​ស្រវឹង​បាន​ហើយ​នៅ​ឆ្នាំ​កន្លងទៅ​២០១៥ គេ​បន្ថែម​ដល់​២៣​ឆ្នាំ​បាន​ផឹកស្រា​បាន ព្រោះ​ស្រា​និង​ការបើកបរ​លើស​ល្បឿន បាន​វា បង្ក​គ្រោះថ្នាក់​ជាង សង្ឃឹម​ថា​ក្រសួង​មហាផ្ទៃ​និង​សភា ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ពិនិត្យ​និង​ពិចារណា​បន្ថែមទៀត នៅ​ច្បាប់​ចរាចរណ៍​ថ្មី​២០១៦​នេះ ប្រជាជន​ប្រតិកម្ម​ខ្លាំងពេក ខ្ញុំ​សម្រាក​នៅ​ពេទ្យ​ចិត្ត​មិន​ស្ងប់​ទេ សរសេរ​បាន​តែ​ថ្ងៃ​នេះ ព្រោះ​ពេទ្យ​ហាម​មិនឲ្យ​ប្រើដៃ​ចុច​ច្រើន​ទៀត ព្រោះ​ជាប់​សន្លាក់ឆ្អឹង​ករ នឹក​បងប្អូន ក្មួយៗ ពូ​មីង និង កូនចៅ​ណាស់ ឆ្នាំ​ថ្មី​២០១៦ សូម​ជូនពរ​បងប្អូន​មិត្ត​Facebook ទាំងអស់​សំណាងល្អ​៕

 

2016_01_04a (2) 2016_01_04a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!