ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​លោក ហង្ស ស៊ីផា ៖ អាជ្ញាធរ​ខេត្ត​ឃុបឃិត​គ្នា​លក់​បេនឡាន​ក្រោមលេស​អភិវឌ្ឍន៍​ក្រុង​

បន្ទាយមានជ័យ ៖ លោក​ឧកញ៉ា ហង្ស ស៊ីផា ចេញមុខ​បកស្រាយ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​ស្នើ​ដោះដូរ ឬ​ពុះ​ដី​ចំណតរថយន្ត​លក់​ទេ គឺ​អាជ្ញាធរ​ខេត្ត​ឃុបឃិត​គ្នា​លក់​បេនឡាន ក្រោមលេស​អភិវឌ្ឍន៍​ខេត្ត​បន្ទាយមានជ័យ​។​

​ការចេញមុខ​បកស្រាយ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​រូប​លោក​រង​ការរិះគន់​ពី​សារព័ត៌មាន និង​ពលរដ្ឋ​ថា លោក​ជា​អ្នកវិនិយោគ​ដោះដូរ​ចំណត់​រថយន្ត​ហើយ​យក​ដី​លក់​។​

​សូមបញ្ជាក់​ថា ចំណតរថយន្ត​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ទីតាំង​ធំ​ទូលាយ​ស្អាត​សល់​ពី​សម័យ​សង្គមរាស្ត្រនិយម ត្រូវបាន ស ជ ណ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សម្រេច​ធ្វើ​ការផ្លាស់ប្ដូរ​ចេញ ដោយ​យក​ទៅ​ដាក់​នៅ​វាលស្រែ​ស្រុក​ផ្សេង​ជាប់​នឹង​ក្រុង​សិរីសោភ័ណ​ពី​តម្លៃ​ដី​មួយ​ល្វែង​ជាង​១០​ម៉ឺន​ដុល្លារ​ទៅ​មួយ​ហិកតា​២​ទៅ​៣​ម៉ឺន​ដុល្លារ​។​

​តាមរយៈ​ការផ្លាស់ប្ដូរ​នេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល ជាមួយនឹង​បេន​នេះ បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​បាន​ផ្តិតមេដៃ​ប្រមាណ​ជាង​២.០០០​នាក់ ដើម្បី​សុំ​អន្តរាគមន៍​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បញ្ឈប់​ការដោះដូរ​។​

​សូមបញ្ជាក់​ថា ការដោះដូរ​បេនឡាន​ខេត្ត​បន្ទាយមានជ័យ​នេះ ក្រោម​លេស​ថា បេន បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នូវ​សណ្ដា​ប់​ធ្នាប់​សោភ័ណភាព​ក្រុង និង​ខេត្ត ជាមួយ​នឹង​ការដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​នៅលើ​ដី​រដ្ឋ​។​

​ការវាយប្រហា​រលើ​លោក​ឧកញ៉ា ហង្ស ស៊ីផា ថា បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត​លក់​បេនឡាន​ខេត្តហើយ​ដូរ​ទីតាំង​បេន​យកទៅដាក់​ក្រៅ​ក្រុង ហើយ​រាល់​ការសាងសង់ និង​ស្ថាបនា ដោយ​ក្រុមហ៊ុន​ស៊ីផារ​តនះ​ខន​ស្ត្រាក់​សិនខូ​អិល​ធី​ឌី​។​

​លោក​ឧកញ៉ា ហង្ស ស៊ីផា បាន​បកស្រាយ​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ទៀតថា សូម​កុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យោល​ច្រឡំ​ថា ការដោះដូរ​នេះ​ជា​រឿង​ថ្នាក់លើ​ការពិតជា​រឿង​ថ្នាក់ក្រោម​ត្រូវរ៉ូវ​គ្នា​បញ្ជូន​ទៅ​លើ​ទាំង​រាស្ត្រ​មិន​សប្បាយចិត្ត​។​

​ជាមួយគ្នា​នោះ​លោក​បញ្ជក់​ទៀតថា លោក​មិន​មាន​ការពាក់ព័ន្ធ​ដល់​ក្រុមហ៊ុន​របស់​លោក​ដែរ ហើយ​លោក​មិនបាន​ធ្វើ​ការអភិវឌ្ឍន៍​ក្រោម​តំណក់ទឹកភ្នែក​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​នោះ​ទេ មួយវិញទៀត ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​សាងសង់​គឺជា​ក្រុមហ៊ុន មនោ​រតនះ​ខន​ស្ត្រា​ក់​សិនខូ​អិល​ធី​ឌី ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការភ័ន្តច្រឡំ​។​

​ជាមួយ​ប្រជាពលរដ្ឋ លោក​នឹង​ស្នើសុំ​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​កុំឲ្យ​មាន​ការដោះដូរ​ចំណតរថយន្ត​នេះ ព្រោះ​ចំណតរថយន្ត​នេះ គឺជា​ចំណតរថយន្ត​ដែល​មាន​វ័យ​ចំណាស់ និង​ធំ​ទូលាយ​ស្អាត​ស្ទើរតែ​ទូទាំងប្រទេស​ពុំ​មាន​ដូច ត្រូវបាន​ក្រុមហ៊ុន​មនោ​រតនៈ​ធ្វើ​ការស្នើ​សុំ​តាមរយៈ​អាជ្ញាធរ​ខេត្ត​ទៅ​ក្រសួង​មហាផ្ទៃ​ក្នុង​ការសម្រេច​ដោះដូរ ហើយ​ក៏​ត្រូវបាន​ថ្នាក់លើ​សម្រេច​ឲ្យ​ដោះដូរ​ផងដែរ​។ ប៉ុន្តែ​ការសម្រេច​ដោះដូរ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ ក៏​ដូច​អ្នក​រត់​តាក់ស៊ី​ធ្វើការ​ប្រឆាំង​ដាច់ខាត​មិនឲ្យ​មាន​ការដោះដូ​រឡើយ​៕​

 

2015_12_30a-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!