ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ផ្កាយ​៣​ប៉ូលិស​ម្នាក់​ជា​កូនប្រុស​ពៅ​អតីត​ប្រធាន​បក្ស​កាន់អំណាច ត្រូវបាន​តែងតាំង​ជា​ចៅហ្វាយខេត្ត​ព្រៃវែង​

អតីត​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ឯក​(​ផ្កាយ​៣) និង​ជា​អតីត​អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ម្នាក់ និង​ត្រូវ​ជា​កូនប្រុស​ពៅ​សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជា សុ​មេធី អត្តលេខ​៥៥៩៩៩ បន្ទាប់ពី​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ចូល​ជា​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៣​រួចមក ត្រូវបាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៥/១១២២ ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

​ការតែងតាំង​ឯកឧត្តម ជា សុ​មេធី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​ជា​កូនប្រុស​ពៅ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង គឺ​មានន័យថា ការងារ​របស់​ឯកឧត្តម ជា សុ​មេធី នឹង​ឋិត​ក្រោម​ការត្រួតពិនិត្យ និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​ត្រូវជា “​ពូ​សាច់ថ្លៃ​” ។​

​នេះ​គឺជា​មន្ត្រី​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍​ឋិត​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុ​ធ​ម្នាក់​ទៀត​ហើយ ដែល​ទទួលបាន​ការតែងតាំង​ជា​ចៅហ្វាយខេត្ត ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ រួមមាន ៖ ១-​ឯកឧត្តម យន្ត មីន អតីត​នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០០៩៥៣ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​, ២-​ឯកឧត្តម ឈួ​រ ចាន់ឌឿ​ន អតីត​នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០០៨៦៤ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​, ៣-​ឯកឧត្តម ឃឹម ប៊ុន​សុង នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០០៩៧០ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​, ៤-​ឯកឧត្តម ជៀង អំ នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០០០៦២ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង , ៥-​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០១១២៨ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​, ៦-​ឯកឧត្តម ស ថា​វី នាយទាហាន ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​០០១៥០០ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ និង​៧-​ឯកឧត្តម ជា សុ​មេធី អតីត​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ អត្តលេខ​៥៥៩៩៩ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ៕

 

Chea-Somethy-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!