ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អភិបាលខណ្ឌ​ដូនពេញ ត្រូវ​ស្ត្រី​នគរបាល ស័​ក្ត​៤​ម្នាក់​ចូល ទៅ​គំរាម​បាញ់សម្លាប់​

ភ្នំពេញ ៖ ករណី​គំរាម​បាញ់សម្លាប់​លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូច​ពេញ ដល់​ក្នុង​បន្ទប់ នៅ​សាលាខណ្ឌ​ដូនពេញ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ខណៈ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល នៅ​អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ​ព្រៃ​ស​និង​ពាក់​ស័ក្តិ​៤ បាន​ចូល​ទៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​សុំ​ការ​អន្ត​រគ​មន៍​ពី​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​រឿង​សាច់ញាតិ​របស់​ស្ត្រី​រូប​នេះ​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​និង​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥ មួយ​គ្រឿង​ដោយ​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរឆក់ ប៉ុន្តែ​លោក​អភិបាល​មិន​ព្រម​ជួយ​អន្ត​រគ​មន៍​ឲ្យ​នោះទេ ធ្វើឲ្យ​ស្ត្រី​នោះ​ខឹងក៏​ស្រែក​គំរាម​បាញ់សម្លាប់​លោក​តែ​ម្តង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខណ្ឌ​ដូនពេញ បានឲ្យដឹងថា ស្ត្រី​ខាងលើ​នោះ​ឈ្មោះ ពុធ វុទ្ឋី អត្តលេខ​១៨៩៤៨ ជា​មន្ត្រី​នគរបាល​នៅ​អគ្គនាយកដ្ឋាន​ពន្ឋនាគារ​ព្រៃ​ស មាន​អាយុ​ជាង​៤០​ឆ្នាំ ដោយ​មក​ជាមួយ​បុរស​ម្នាក់​ទៀត​ផង​ដែរ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។​

​ប្រភព​ដ​ដែរ បាន​បន្តទៀតថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៥ កម្លាំ​កងរាជអាវុធហត្ថ​ខណ្ឌដូចពេញ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ម៉ូតូ​ដែល​មាន​ការសង្ស័យ គឺ​ដើម្បី​ទល់​បទល្មើស​ដែល​កើត​មាន​ដូចជា​ករណី ឆក់ ប្លន់ លួច ។​បន្ទាប់មក​ស្រាប់តែ​មាន​ម៉ូតូ​អត់​ស្លាក​លេខ​១​គ្រឿង បាន​ធ្វើ​ដំណេីរ​មក​ដល់​គោលដៅ​ត្រួតពិនិត្យ​នៅ​ចំណុច​រង្វង់​មូល​កាំភ្លើង​កួច​កាណុង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រួច​បាន​ឃាត់​ម៉ូតូ​ខាងលើ​នេះ បញ្ចូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​និង​រក​ឯកសារ​ដែល​ពាក់​ព័ន្ធ​ផងដែរ ។​

​ប្រភព​ដ​ដែរ បន្តទៀតថា លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ជិកា ឆ្នាំ​២០១៥​នេះ ស្រាប់តែ​ស្ត្រី​ខាងលេ​ី​នេះ បាន​មក​សាលាខណ្ឌ​ដូនពេញ​ដោយ​មានពា់​ឯ​សណ្ឋាន​ជា​មន្ត្រី​នគរបាល​ស័ក្តិ​៤​នៅ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ​ព្រៃ​ស និង​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ផង​ដែរ ដោយ​មាន​គោលបំណង​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាលខណ្ឌ​ជួយ​សម្រួល​យក​ម៉ូតូ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​នោះ​ចេញ​វិញ​ទៅ ប៉ុន្តែ​ពេលនោះ លោក​គួច ចំរើន មិន​ព្រម​ឯកភាព​តាម​ការសុំ​អន្ត​រគ​មន៍​នោះទេ ដោយ​ផ្ទុយ​និង​ច្បាប់​ផងដែរ ហើយ​ម៉ូតូ​នោះ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា ជា​ម៉ូតូ​មុខសញ្ញា​ចោរ ឆក់​កាបូប និង​ទូរស័ព្ទ​យ៉ាង​សកម្ម​ក្នុង​ខណ្ឌ​ដូនពេញ កន្លងមក ហើយ​ម៉ូតូ​នេះ​លោក​សុំ​រក្សា​ទុក​ចំនួន​៣​ខែ​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​សិន ។​

​ស្រាប់តែ​ភ្លាមនោះ​ស្ត្រី​រូប​នេះ បាន​ខឹង​លោក​អភិបាលខណ្ឌ​យ៉ាងខ្លាំង និង​ស្រែក​ឡូឡា​ពេញ​ក្នុង​បន្ទប់​លោក គួច ចំរើន ភ្លាម​នោះ​មន្ត្រី​ក្នុង​សាលា​ខណ្ឌ​ដូនពេញ​ដេញ​ឲ្យ ពួកគេ​ឲ្យចេញ​ទៅក្រៅ ធ្វេី​ឲ្យ​គាត់​ខឹង​កាន់តែ​ខ្លាំងឡើង បាន​រក​ទាញ​កាំភ្លើង​ដែរ​ទុក​ក្នុង​កាបូប​ពី​បុរស​ម្នាក់​ដែល​មក​ជាមួយ គំរាម​បាញ់សម្លាប់ លោក​អភិបាលខណ្ឌ និង​បាញ់​ទាំង​មន្ត្រី​សាលាខណ្ឌ ដោយ​មាន​សភាព​បែប​នោះ លោក​ក៏​បាន​ដើរ​ចេញ​បាត់​តែម្តង ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​កើតហេតុ លោក គួច ចំរើន ក៏​មិន​បាន​ខឹង​ប្រកាន់ ស្ត្រី​ខាងលើ​នោះទេ​ព្រោះ​ទុកឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកវិនិច្ឆ័យ​វិញ ៕

 

kuach_chomroeun1

2015_11_11ckr1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!