ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋាភិបាលអាណត្តិទី៧គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ទើបឡើងកាន់តំណែងថ្មីភ្លាមពង្រាយកូនចៅបង្កើត”ប៉ុស្ដិ៍ជជុះ” គ្រប់ច្រក ល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមករាជធានីភ្នំពេញដើម្បីស្រង់ដើម.!

កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួកគាត់រកសុីដឹកបន្លែផ្លែឈើសព្វ ថ្ងៃនេះស្ទើតែលែងមានប្រាក់ចំណេញទៅហើយព្រោះលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បង្កើត”ប៉ុស្តិ៍ជជុះ” គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល គាមយកលុយដើម្បីស្រង់ដើម ព្រោះថាមុនលោកមកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល លោកត្រូវចំណាយទុនអស់យ៉ាងសន្ធឹកសន្ធាប់ទើប បានឡើងកាន់តំណែងខ្លាញ់មួយនេះ។

ហេតុនេះទើបលោកដាក់កម្លាំងដៃជើងចាំប្រដេញតាមកាក់ស្ទាក់ចាប់រថយន្តជំរិតយកលុយចូលហោប៉ាវឆៅៗគ្មានវិក្កយបត្រ.ចុងសន្លឹកឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ.ពោលគឺចាំជំរិតយកលុយស្រស់ ៗតែម្ដងក្រោមហេតុផល(ពិនិត្យឯកសារពន្ធ)ជាក់ស្ដែងបង្កើត “ប៉ុស្តិ៍ជជុះ” ដុះស្នឹមនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយទល់មុខ (វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលមកកាន់រាជធានីភ្នំពេញ ដែលបើក លើដងផ្លូវជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញពីព្រំដែន! តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយកលុយចូលហោប៉ាវដើម្បីស្រង់ដើម។ ក្នុងនោះដែរលោក សំ កុសល បានបង្កើត”ប៉ុស្ដិ៍ជជុះ”នៅផ្លូវ ជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើពីវៀតណាមចូលមក កាន់រាជធានីភ្នំពេញ ដែលបើក លើផ្លូវជាតិលេខ៨នេះ។

អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែឈើគ្រឿងជ័រ”ពីប្រទេស វៀតណាមចូលភ្នំពេញដោយប្រើរថយន្ត សាំយ៉ុងគឺត្រូវបានដៃជើងរបស់លោក សំ កុសល មេសាខាគយដែលមានប៉ុស្ដិ៍ជជុះនៅផ្លូវជាតិលេខ ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល កំណត់អោយបង់លុយចំនួន ១៥០.០០០ រៀល ក្នុង១ជើងៗជាកំហិតមិនអាចតវ៉ាបាន អាជីវករអ្នកដឹកបន្លែផ្លែឈើដដែល ពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏បានលើក ឡើងស្រដៀងៗគ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមាន”ប៉ុស្ដិ៍ជជុះ”ត្រង់ចំណុចខាងលើ កំណត់យកលុយក្នុង ១ជើង១០០.០០០ រៀល យ៉ាងទៀងទាត់តាមការកំណត់របស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដា លមិនអាចតវាបានឡើយ។

រថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញក្នុង១ជើងៗបង់លុយ ៧០.០០០ រៀល ជា កំហិត។បើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក សំ កុសល ប្រធានសាខាក្នុង១ជើង ២០.០០០ រៀលផងដែរ។
ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំង នោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ? ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត (ពិនិត្យឯកសារពន្ធ) រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។ ក្រុមអាជីវករបានបន្ថែុមទៀត ថា ក្រោយដេញស្ទាក់ជាច្រើន លើករួចមកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែ បើករថយន្ត មកដល់”ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិ លេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយជជុះនៅចំណុចនោះគ្រប់ៗគ្នាមិនអាចខានបាន។

ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើពីវៀតណាមចូលមកប្រទេស កម្ពុជាទាំងថ្ងៃទាំងយប់ ដោយ បង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើត”ប៉ុស្តិ៍ជជុះ” ក្រោមហេតុផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាបសង្កត់កំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ ថ្ងៃៗ ដើម្បីស្រង់ដើមនិងចែក បក្សពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។ហេតុនេះហើយសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយរបស់លោក សំ កុសល មេសាខាគយខេត្តកណ្ដាលដែលកំពុងពង្រាយដៃជើងបង្កើត”ប៉ុស្តិ៍ជជុះ”ក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក សំ កុសល ប្រធានសាខា គយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!