ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កាសុីណូ”ភ្នំដិន”ស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ ៖ ប្រភពពីប្រជាពលរដ្ឋរស់ នៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់បានអោយដឹងថា កាសុីណូ”ភ្នំដិន” នៅតែបន្តបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរីដដែល គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះ មក ទប់ស្កាត់និងបង្រ្កាបនៅឡើយទេ! ធ្វើអោយពលរដ្ឋរិះគន់ដាក់ការសង័្សយ ថាប្រហែលឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូល ដ្ឋានទេដឹង?ដោយហេតុ ថាបុគ្គលម្ចាស់ កាសុីណូ “ភ្នំដិន” បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុញ្ញត ហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីទៀតផង ។

ប្រភពពីក្រុមអ្នកញៀនល្បែងចេញចូលលេងក្នុង កាស៊ីណូ “ភ្នំដិន” បានបង្ហើប ថា បុគ្គលម្ចាស់ទីតាំងបនល្បែងសុីសងមួយកន្លែងនេះហ៊ានបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយបុគ្គលម្ចាស់កាស៊ីណូ”ភ្នំដិន” បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងដោយសេរី មិនព្រមទប់ស្កាត់និងបង្រ្កាបប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងគ្មានការលើកលែង។ ដោយ ឡែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុក.ខេត្ត បណ្តោយអោយបុគ្គលម្ចាស់ កាស៊ីណូ”ភ្នំដិន “បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងស៊ីសងនៅក្នុង កាសុីណូយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុញ្ញាតចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចុះទប់ស្កាត់និងបង្រ្កាបនោះទេ។

ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យមើលម្ចាស់កាសុីណូ “ភ្នំដិន” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងនោះផងទានជាពិសេសភាពទាក់ទាញត្រូវរង្វាន់ម៉ូតូដូចជាបង្កើននិងពង្វក់ពលរដ្ឋខ្មែរអោយវីវក់វង្វេងចូលលេងល្បែងសុីសងដែលផ្ទុយពីច្បាប់អនុញ្ញាត ។
ហេតុនេះហើយលោក វុី សំណាង អភិបាលខេត្តតាកែវ ទើបតែងតាំងថ្មី លោក ម៉ែន លី ស្នងការនគរ បាលខេត្តតាកែវ ទើបតែតាំងថ្មីៗកន្លងមកដែរនោះរួមនឹងឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរដាក់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប បុគ្គលម្ចាស់ កាសុីណូ”ភ្នំដិន” ប្រព្រឹត្តបំពានលើអាជ្ញាប័ណ្ណ កាសុីណូ” កំសាន្ត” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតហើយទាន ។

ប្រភពបន្តថា ម្ចាស់កាស៊ីណូ “ភ្នំដិន”មួយកន្លែងនេះមានខ្នងបង្អែករឹងមាំ ទើបហ៊ានបើកអោយពលរដ្ឋខ្មែរចេញចូល លេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃដោយមិនខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបនោះឡើយ ។ ល្បែងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់. រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗប្រមូលផ្តុំគ្នាចូលលេងល្បែងក្នុងកាសុីណូ”ភ្នំដិន” យ៉ាងសប្បាយស្រែកហ៊ោកញ្រ្ចៀវកង រំពងផ្គើននឹងបទបញ្ជានាយករដ្ឋមន្រ្តី។បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធពីរអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកខេត្តគឺម្ចាស់ កាស៊ីណូ” ភ្នំដិន”មិនអាច បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងបានដូចសព្វថ្ងៃបានឡើយ ។ បញ្ហានេះធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរឆក់.ចោរប្លន់.ចោរលូច.ចោរគាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។

ដែលបញ្ហានេះលោក វុី សំ ណាង អភិបាលខេត្តតាកែវ.លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវនិងឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជារការកងរាជអាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់កាសុីណូ “ភ្នំដិន” ស្ថិតនៅភូមិក្នុងសាស្ត្រខាងលើអោយមានប្រសិទ្ធិភាពស្រប តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!