ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អាជីវករក៍ដូចជាឈ្មួញតូច ធំដឹកទំនិញចោទសួរថា តើគយមានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញលើផ្លូវជាតិ នៅតាមព្រំដែនគ្រប់ច្រកល្ហរដែរឬទេ?

ប្រភពរាយការណ៍ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកក្រុមឈ្មួញនិង អាជីវកម្មបានត្អូញត្អែរថា ពួក គាត់សព្វថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយសារក្រុមមន្ត្រីក្រោមក្លៀករបស់លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំង មានទាំងជន ស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំ ដែន ដើរប្រមូលលុយស្រស់ៗ ប្រសេកប្រសាចខ្លះមានវិក័យប័ន និងខ្លះគ្មាន វិក័យប័ត្រដោយលេសថាប្រមូលពន្ធចូលរដ្ឋ។ បើទោះប្បីជា មានព័ត៌មានអំពីភាពមិនប្រក្រតីពុករលួយរបៀបដឹកនាំរបស់លោក នូ ស៊ីថា នេះបានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។

ប្រភពផ្ទៃក្នុងខ្សឹបថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា​ ខណៈលោក នូ ស៊ីថា ឡើងកាន់តំណែងជាអគ្គនាយក រង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយក គយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ក៏ប៉ុន្តែបន្ទាប់ពី​ឡើងកាន់តំណែង​ភ្លាម​ លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​ រួមទាំងតាម​ផ្លូវជាតិ​ផងដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវឲ្យមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូល​ជាតិ​ តែធាតុពិតកំពុងតែ ឆក់ឱកាសរកចំណូលដាក់ហោប៉ៅខ្លួន ឯង ច្រើនជាងរកចំណូលចូលជាតិ​។

លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែចាប់ជម្រឹតគោះឈ្មួញប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា, ប្រធាននាយកដ្ឋានគយចល័ត,ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់ និងរហូតដល់ថ្នាក់លើចាត់ តាំងធ្វើ​ជា​ប្រធានសាខាគយ​ ប្រចាំ​ខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចរាល់ឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័ត​ដោយស្រួល។ ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ថា គ្រាន់ តែបានចូលកាន់តំណែងភ្លាមលោកនូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅចាំគាបចាប់ជម្រឹតក្រុមឈ្មួញឲ្យបង់លុយតាមតែទំនើងចិត្ត។

ប្រភពបានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខា គយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គមាន​សមត្ថភាព​ជំនាញ​ខ្ពស់ក្នុង​ការប្រព្រឹត្ត​ អំពើពុករលួយ​គ្រប់​រូបភាព​ក្នុងការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននិងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុងកណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ ដោយគ្មានមន្ត្រីណាហ៊ានអារ កាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។​ការខិតខំ​ប្រឹងប្រែង​លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិល មុខ​គិតគូរ​រក​ផល ប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្ទ្រព្យសម្បត្តហ៊ឺ​ហារ ដើម្បីទៅបង្អួតបង្ហាញសាច់ដុំថា ខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ ។

ដូច្នេះគួរតែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយនិង​រដ្ឋាករ មានវិធានការសើរើ​ការប្រកាស​តែងតាំង​ ប្រធាននាយកដ្ឋានគយចល័ត​ ឡើងវិញផង ដោយ​ហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកឲ្យគេធ្វើការផង មិនគួរណាមកជ្រើសយកបុគ្គល ពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិឲ្យ មកជិះជាន់កជាតិជាបន្តទៀតនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!