ភ្នំពេញ ៖ ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា មានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតដែលបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងអនាធិប តេយ្យនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ ។
ប្រភពបានបន្តថា បុគ្គលបើកល្បែងសុី សងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែង ជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ ទី៥ កំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចេញចូលលេងជារៀង រាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមក ទប់ស្កាត់និងបង្រ្កាបនោះទេ! ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថាបានទទួល លាភ សក្ការៈខែ ថ្ងៃ ពីបុគ្គលម្ចាស់បនល្បែងហ្គេមបាញ់ត្រីមួយនេះអស់ហើយទេដឹង?ទើបអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងនោះនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចុះទប់ស្កាត់និងបង្រ្កាបអោយមានប្រសិទ្ធភាពស្រប តាមពាក្យស្លោកភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញអោយអនុវត្ត!ករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតខាង លើដែលបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច .ចោរ ឆក់ចោរប្លន់.ចោរគាស់តូប.ចោរ គាស់ផ្ទះ.គ្រឿងញៀន និងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីស ងនេះ ឯង ។
ក្រុមអាជីវករលក់ដូរក៍ដូចប្រជា ពលរដ្ឋរស់នៅមូលដ្ឋានខាង លើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាណត្តិទី៧ មេត្តាចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលបើកអោយក្រុមញៀនល្បែងលេងដោយ សេរី ដែលស្ថិតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន ពេញអោយមានប្រសិទ្ធភាព ស្របតាមពាក្យស្លោកគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ត វេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំង អស់នូវទូទាំងប្រទេសត្រួត ពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតក្នុងមូលដ្ឋានគ្រប់គ្រងនៅលើផ្សារទំនើបសូរិយាជាន់ ទី៥ មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាប!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត