ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវអំពីពុករលួយប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦A ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.!

កំពង់ចាម៖ ប្រភព​ពីអ្នករកស៊ី​ដឹក​ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ៦Aតែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​ថ្នល់ កែងនៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមថា​ស្ថានីយ៍ជញ្ចីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៦A ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍ជញ្ចីង​ថ្លឹង​លុយ​ទាំងយប់ទាំងថ្ងៃបើទោះប្បី​ជា​រថយន្តទាំងនោះដឹកមិន​លើស​ទម្ងន់ក៏​ជៀសមិនផុតពីមន្ត្រី​នៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​ររថយន្តដែល​ប្រចាំ ការ​នៅ​នៅនោះគាបយកតាមទំនើងចិត្ត ។

ប្រភព​ពីក្រុមឈ្មួញតូចធំដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ ៦Aបានឲ្យដឹងថា រថយន្ត ដឹកលេីសទម្ងន់ឬមិនលេីសទម្ងន់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងតម្រូវឲ្យបង់លុយតាមការ កំណត់មិនអាចតវាបានដោយ មានការបើកដៃពីសំណាក់លោក សុខ លឹម ហៀង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ចាមផងដែរទើបប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។

បើតាមប្រភពពី​មន្ត្រី​មន្ទីរសាធារណការនិង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានបង្ហើបអោយដឹងថា ដោយ​សារមាន​ការឃុប ឃិត​គ្នា​ជាប្រព័ន្ធពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​នេះរក​វិធីសាស្រ្តគ្រប់បែបយ៉ាង​ដើម្បី​ប្រមូលលុយឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផងនិង​មាន​ចំណូល​ដាក់​ក្នុង​ហោ ប៉ៅ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ផង​។​​ ក្រុម​អ្នកបើក រថយន្ត​ភាគច្រើន​បាន​ព្យាយាម​បើកគេច​វាង​តាម​ផ្លូវ​ផ្សេង​ព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តមួយ​កន្លែងនេះ​ទារ លុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

ជាងនេះទៅទៀតបើរថយន្តដឹកមិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការ ដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​អាចលើសដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តបន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ កយក​លុយ​តែប៉ុណ្ណោះ​។​​បញ្ហាពួក​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តនៅទីនេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ជញ្ជូនទំនិញ​នានាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀតនឹងស្ពានខូចខាតជាបន្ដបន្ទាប់។​

​បញ្ហានេះហើយក្រុម​អ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកជញ្ជូនទំនិញតូចធំសូមស្នើដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជានុប្រធានគណៈកម្មការសម្របសម្រួលស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវនោះ មិនគួរបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៦Aនិងបក្សពួកនៅភូមិសាស្រ្តខាងលើប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាម អំពើចិត្តតទៅទៀតបានឡើយ ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!