ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញ ចុះស្រាវជ្រាវមេគយចល័ត.លក គាបសង្កត់ពីអាជីវករនិងប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញតាមម៉ូតូចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ប្រេីជនសុីវិលទារលុយតាមទំនើងចិត្ត.!

ខេត្តកំពត ៖ ប្រភពពីឈ្មួញតូចតាចក៍ដូចជាប្រជាពលរដ្ឋរស់នៅក្បែរតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលដឹក ទំទិញតាមម៉ូតូបន្តិចបន្តួច បានសម្តែងនូវការមិនពេញចិត្តចំពោះមន្ត្រីគយចល័ត.លក ដែលបានប្រេីជនសុីវិល ទារលុយតាមទំនើងចិត្តធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍និងចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តកំពតនិងលោក ជួប ចំរេីន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពតជួយពិនិត្យនិងដោះស្រាយធ្វើយ៉ាងណាឱ្យគយចល័ត.លក បន្ធូរបន្ថយការទារលុយដល់ពួក គាត់ ផង។

ប្រជាពលរដ្ឋរស់នៅឃុំឫស្សីស្រុកខាង លិច ស្រុកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលរស់ នៅក្បែរតំបន់ព្រំដែនសេដ្ឋកិច្ចគ្រួសារត្រូវពឹងផ្អែកទាំងស្រុងទៅលើការងារ ដឹកទំនិញលក់ដូរទំនិញបន្តិចបន្តួចពីប្រទេសវៀតណាម មានដូចជា ដឹកអយ ស្ទ័រ បង្គារ និងមឹក ជាដើម យកទៅលក់នៅខេត្តកែបនិងខេត្តកំពតហើយអ្នកខ្លះទៀតពឹងលើការងារស៊ីឈ្នួលដឹកជញ្ជូនទំនិញឱ្យគេប៉ុណ្ណោះ។

ជាទូទៅមួយថ្ងៃអាចដឹកបាន ១ ជើង ឬ ២ជើងទៅតាមការគុម្មង់របស់ម៉ូយតិច ឬច្រើន កាលពីមុន ការដឹកទំនិញពីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មេគយចល័ត.លក ជំនាន់មុន មិនបានយកពន្ធ លើទំនិញដឹកតាមម៉ូតូនោះទេ? ប៉ុន្តែមក ដល់ពេលផ្លាស់ប្តូរ មេនាយកដ្ឋានគយបង្ការនិងបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា ពេល នោះតម្រូវអោយបង់ពន្ធហើយដាក់ជន សុីវិលគាបយកលុយដោយសេរី! ក្នុងនោះមួយថ្ងៃពលរដ្ឋស៊ីឈ្នួលដឹកទំនិញតាមម៉ូតូអាចរកកម្រៃឈ្នួលបានចន្លោះពី ៥ម៉ឺនរៀល ទៅ ៧ម៉ឺនរៀល ខណៈដែលអ្នកដឹក ទំនិញយកមកលក់បន្តបានចំណេញច្រើនជាងនេះ។ ប៉ុន្តែរយៈពេលពីរបីខែកន្លងមកនេះ ក្រោយពេលមានការផ្លាស់ប្តូរមេគយចល័ត មន្ត្រីគយចល័ត.លក បានចាប់ផ្តើមយកលុយខ្ពស់តែម្តង ដោយរាប់កេសយកលុយ ក្នុង១កេសធំ ១ម៉ឺនរៀល កេសតូច ៥ ពាន់រៀល ដែលបានធ្វើឱ្យចំណូលពួកគាត់បានធ្លាក់ចុះ សល់ត្រឹមតែ២ ទៅ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលបង្កផលពិបាកដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចំណាយទៅលើការសិក្សារៀនសូត្ររបស់កូនៗពួកគាត់។

ប្រជាពលរដ្ឋបានធ្វើស្នើដល់អាជ្ញាធរខេត្ត ពិសេសប្រធានសាខាគយ និងរដ្ឋករខេត្តកំពត ជួយពិនិត្យ និងដោះស្រាយធ្វើយ៉ាងណាឱ្យគយចល័ត.លក បន្ធូរបន្ថយការយកពន្ធ កុំឱ្យខ្ពស់ហួស ហេតុពេក។បច្ចុប្បន្ន អ្នកដឹកទំនិញតាមម៉ូតូ ទាំងយកទៅលក់បន្ត និងស៊ីឈ្នួល ដឹកឱ្យគេ ពេលដឹកមួយជើងតម្រូវអោយ បង់ពន្ធឱ្យគយចល័ត.លក ប៉ុន្តែការបង់ពន្ធនោះមិនមានចេញលិខិតស្នាមឬ វិក្ក័យបត្របញ្ជាក់ណាមួយអោយបានច្បាស់លាស់នោះឡើយ ហើយក៏គ្មានការកត់ត្រាបរិមាណទំនិញជាក់លាក់នោះដែរ។ ប្រជាពលរដ្ឋដែលដឹកទំទិញតាមម៉ូតូបានបញ្ជាក់ថា ចំពោះនគរបាលនិងសមត្ថកិច្ចគយដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រែកចាក ពុំដែលទាម ទារឱ្យបង់ពន្ធទេសម្រាប់ពួកគាត់ដែល ដឹកតាមម៉ូតូមានតែការជួយសម្រួល ហើយអ្វីដែលពិបាកជាងគេ គឺ គយចល័ត. លក ដែលប្រើជនសុីវិលគាប យកលុយ។
ពាក់ព័ន្ធព័ត៌មាននឹងការលើក ឡើងរបស់ប្រជាពលរដ្ឋខាងលើ អំពីការយកពន្ធរបស់មន្ត្រីគយចល័យ.លក ប្រើជនស៊ីវិលយកលុយតាមទំនើងចិត្តនេះគេហទំព័រ (www.enn- tv.com)យើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយពីលោកមេគយចល័ត.លក បាននៅឡើយទេ!ព្រោះគ្មានលេខទូរស័ព្ទ។បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!