ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គភាពប្រឆាំងអំពេីពុករលួយ គួរដាក់មន្ត្រីជំនាញ ចុះស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅលោកប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយទាំង​យប់​ទាំង​ថ្ងៃ.!

កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ និងអាជីវករដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរថយន្ដផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល បានបញ្ជាក់អោយយេីងដឹងថា សព្វថ្ងៃនេះប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល កំពុង​សប្បាយចិត្តប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ បើទោះ​បីរថយន្ត​ធំៗ​ទាំងនោះផ្ទុក​លើស​ទម្ងន់​ឬមិនលើសទម្ងន់នៅតែ​ជៀសមិនផុតនៃការបង់លុយអោយក្រុមមន្រ្តីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួលខេត្តកណ្តាលទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ និងលោក សេង ឈួន មេស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបែរជា​ធ្វើ​មិន ដឹងមិនឮ អ្វី​ទាំងអស់​។​

​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន ដែក.ខ្សាច់.ថ្ម និងទំនិញផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល បានឲ្យដឹងថា ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាង ណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការ កំណត់របស់​ប្រធានក្រុមមន្ត្រី​ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចតវ៉ាបាន។​ មេឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកអង្គស្នួល ខេត្តកណ្ដាលដោយគោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនៅទីនោះដែរ ។​

​ហេតុនេះហើយ​ទើប​ឈ្មួញនិងអាជីវករស្នើដល់លោក គួច ចំរើន អភិបាលខេត្ត​កណ្ដាល​ ទើបតែងតាំងថ្មីៗនិងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណ ការនិង​ដឹកជញ្ជូនគួរមានវិធានការ​ទប់ស្កាត់​និងបង្ក្រាបអំពើពុករលួយរបស់ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួលខេត្តកណ្តាលនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរថយន្តខាងលើជាបន្ទាន់ផង ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៤ស្រុកអង្គស្នួល គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តដោយ មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ ធំៗ នៅ​ខាងលើ​ផងដែរ​។​ ជាការពិតអាជីវករនិងពួកឈ្មួញមួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ដោយ​គ្មាន​ការព្រួយ បារម្ភនៃការផ្ទុកនោះទេ។ផ្ទុយទៅ​វិញ​មន្ត្រី​ទាំងនោះគ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយតាម​ការកំណត់ របស់លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចនោះជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ ពី​រឿង​រថយន្ត​ទាំងនោះធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាននោះឡើយ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​អង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល ខេត្តកណ្តាល គេតែ​ងសង្កេត ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​ រត់​ឆ្លងថ្នល់យ៉ាង​ប្រសេចប្រសាច​ទៅ​បបង់លុយអោយប្រធាន​ក្រុមស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តនឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​នោះទេ​។​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជាត្រូវក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​៤ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើតាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ឡើយ ។​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៤ យ៉ាង​គគ្រឹកគគ្រេង បណ្ដោលឲ្យ​ខូច​ផ្លូវខូច​ស្ពានជា​បន្តបន្ទាប់ ។​

បញ្ហានេះដែលលោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹងទូទាំង​ប្រទេស និងលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ ព្រោះ​ថាក្រុម​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​៤ស្រុកអង្គស្នួល កំពុង​ប្រែក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ៕បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!