ព្រៃវែង៖ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង កំពុង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ មិនញញើតអង្គភាពប្រឆាំងអំពើ ពុករលួយនោះទេ។ក្រុមឈ្មួញនិងអាជីវ កររកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃ វែងប្រព្រឹត្តអំពើពុករលួយ! បើទោះបីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងរថយន្តនៅទីនោះ សុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរវាខ្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមតើពួកមន្ត្រីទាំងនោះមកធ្វើការមិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?
ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បាន ឱ្យដឹងថា លោក ជា ម៉ូ អនុ ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចា និយាយបានថា ជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយកន្លែង នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង នេះ។
ប្រភពពីក្រុមមន្ត្រីនៅមន្ទីរបាននិយាយថា ដោយ មានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅ រកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ ជញ្ជីងថ្លឹងផងនិងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។
ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក ឡា សំអាត កាន់តំណែងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រព្រឹត្តពុក រលូយសម្បូរទ្រព្យសម្បត្តិលុយឡានវីឡាសេរីទំនើបៗបង្អួតស្រុកកំណើត។ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើនៗ!បើទោះបីជាមាន ការលើសទម្ងន់បន្តិចបន្តួចក៏ដោយ ។
ជាងនេះទៅទៀតបើទោះបីមិនលើស ទម្ងន់ក៏មិនត្រូវមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះហាមាត់លូកដៃសុំ លុយថ្លៃបាយទឹកកាហ្វេជា ប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើស ទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់ តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ព្រៃព្នៅបន់ឲ្យតែមានរថយន្ត ដឹកលើស ទម្ងន់ដើម្បីសង្កត់ក យកលុយច្រើនៗតែប៉ុណ្ណោះ។រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រៃព្នៅពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញជា ពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូច ខាតចំណែកឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចអ្វីដែលសំខាន់នៅពេលដែលពួកគេរក លុយបានច្រើនៗគឺជាមោទន ភាពដោយមិនដឹងថាលុយដែលបានច្រើននោះគឺជាការបំផ្លិចបំផ្លាញផ្លូវឡើយ។
រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស. លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់! បណ្ដោយអោយលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨និងបក្សពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។
ហេតុនេះហើយសូមលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកស្ថិតនៅផ្លូវជាតិ លេខ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃ វែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹង លុយទាំងបយ់ទាំងថ្ងៃ ប្រព្រឹត្តអំពើពុករលួយហើយទាន៕មានត