ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេគយធំៗក្នុងខេត្តស្វាយរៀងសហការគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ.!

ភ្នំពេញ៖ប្រភពពីមន្រ្តីគយនៅខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជា ប្រ ធានសាខាគយខេត្តស្វាយរៀង កាលពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតដល់បច្ចុប្បន្ននេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានការិយាល័យគយ តាមច្រកព្រំដែនច្រើនកន្លែងក្នុងខេត្តស្វាយរៀង ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បើកដៃឲ្យមេៗគយ តាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។

ប្រភពស្និទ្ធនឹងលោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ នោះទេ គឺលោកប្រធានការិយាល័យគយច្រកអន្តរជាតិបាវិត និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តបានឡើយ។ ទន្ទឹមនឹងនេះដែរដោយសារមានការ បើកដៃពីលោក ហេង សំបូរ ទើប ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងរលូន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក ហេង សំបូរ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង នោះទេ។

ប្រភពពីមន្រ្តីគយក្នុងខេត្ត ស្វាយរៀង​ បានបង្ហើបឲ្យដឹងទៀតថា ឈ្មួញធំៗរកស៊ីនាំ ចូលទំនិញតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង​ ហើយដឹក ជញ្ជូនចូលទៅកាន់រាជធានីភ្នំពេញ សុទ្ធតែសុំការយោគ យល់ពីលោក ហេង សំបូរ ដើម្បីឲ្យអាជីវកម្មពួកគេប្រព្រឹត្តទៅដោយរលូន។ លោក ហេង សំបូរ បានយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងសុខ សាន្ត។

បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងទៀត ថាលោក ហេង សំបូរ ចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ទើបខំប្រឹងប្រមូលស្រង់ដើមយ៉ាងពេញបន្ទុក៕បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!