ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវម្ចាស់ “កាសុីណូភ្នំដិន”ស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ ៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់បានអោយដឹងថា “កាសុីណូភ្នំដិន” នៅតែបន្តបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងដោយសេរី មិនទាន់ឃើញសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកអនុវត្តច្បាប់នៅឡើយទេ!ធ្វើអោយពលរដ្ឋដាក់ការសង័្សយថាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយហេតុ ថាបុគ្គលម្ចាស់ “កាសុីណូភ្នំដិន”ហ៊ានបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុញ្ញត ផ្គើននឹងបទបញ្ជានាយករដ្ឋមន្រ្តី។

ប្រភពពីក្រុមអ្នកញៀនល្បែងចេញចូលលេងក្នុង “កាស៊ីណូភ្នំដិន” បានបង្ហើប ថា បុគ្គលម្ចាស់ទីតាំងបនល្បែងសុីសងមួយកន្លែងនេះហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយបុគ្គលម្ចាស់ កាស៊ីណូភ្នំដិន បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងផ្គើននឹងបទបញ្ជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភ:ឆ្នាំ ២០២៤ កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងគ្មានការលើកលែង។ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុក.ខេត្តាកែវបណ្តោយអោយបុគ្គលម្ចាស់”កាស៊ីណូភ្នំដិន “បើកអោយពលរដ្ឋខ្មែរចូលល្បែងស៊ីសងយ៉ាងពេញបន្ទុកកៀងគរប្រមូលប្ដុំពលរដ្ឋខ្មែរអោយចូលលេងល្បែងនៅក្នុងកាសុីណូយ៉ាងគគ្រឹកគគ្រេងចំណែកអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ។

ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈ កម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែង សុីសងទូទាំងប្រទេស គួរដាក់មន្ត្រីជំនាញចុះពិនិត្យ ម្ចាស់”កាសុីណូភ្នំដិន” ដែលស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងយ៉ាងគគ្រឹក គគ្រេងភាពទាក់ទាញត្រូវរង្វាន់ម៉ូតូនោះបានពង្វក់ពលរដ្ឋខ្មែរអោយវង្វេងចូលលេងល្បែងសុីសងដែលផ្ទុយពីច្បាប់អនុញ្ញាតនោះ ។ ហេតុនេះហើយលោក វុី សំណាង អភិបាលខេត្តតាកែវ ទើបតែង តាំងថ្មី.លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នឹងឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរដាក់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប បុគ្គលម្ចាស់ “កាសុីណូភ្នំដិន” ប្រព្រឹត្តបំពានលើអាជ្ញាប័ណ្ណ “កាសុីណូ” កំសាន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតហើយទាន ។

ប្រភពបន្តថា ម្ចាស់”កាស៊ីណូ ភ្នំដិន”មួយកន្លែងនេះប្រហែលមានខ្នងបង្អែករឹងមាំ ទើបហ៊ានបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃដោយមិនខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបឡើយ ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ល្បែងជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់. រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗ ហើយក្រុម ញៀនល្បែងទាំងនោះមកពីបណ្តាខេត្តនានាជិះម៉ូតូនិងរថយន្តសេរីទំនើបៗប្រមូលផ្តុំគ្នាចូលលេងល្បែងក្នុង “កាសុី ណូភ្នំដិន”យ៉ាងសប្បាយស្រែកហ៊ោក ញ្រ្ចៀវកងរំពងមិនខ្លាចញញើតអ្វីទាំង អស់! ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានអនុវត្តតាមបទបញ្ជានាយករដ្ឋមន្រ្តីនោះទេ។

ប្រភពខ្លះបន្តថា បើគ្មានការឃុបឃិតបើកដៃជាប្រព័ន្ធពីរអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន ស្រុក.ខេត្ត.គឺម្ចាស់ “កាស៊ីណូភ្នំដិន”មិនហ៊ានបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងបានដូចសព្វថ្ងៃបានឡើយ។ ធ្វើអោយប្រជា ពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម. ឆក់. ប្លន់. លូច. គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។

ដែលបញ្ហានេះលោក វុី សំណាង អភិបាលខេត្តតាកែវទើបតែងតាំងថ្មី. លោក ឈាង ផាន់ណារ៉ា ស្នងការនគរ បាលខេត្តតាកែវ និងឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជារការកងរាជអាវុធហត្ថខេត្តតាកែវ អាណត្តិទី៧ គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់ “កាសុីណូភ្នំដិន”ស្ថិតនៅភូមិក្នុងសាស្ត្រខាងលើអោយមានប្រសិទ្ធិភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!