ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តតាកែវ បាន​ច្រាល​ចោល​ការចោទប្រកាន់​របស់​មន្ត្រី​

​តាកែវ​ ៖ លោក មឹង វីរិ​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​វិជ្ជាជីវៈ​ខេត្ត បាន​ច្រាល​ចោល​ការចោទប្រកាន់​របស់​មន្ត្រី​ក្រោម​ឱវាទ​។ លោក មឹង វីរិ​យ៉ា បានបញ្ជាក់​ថា ការចោទប្រកាន់​ទាំងអស់ គឺជា​ការ​មិន​ពិត​ទេ​។​

​លោក មឹង វី​រី​យ៉ា មិន​បាន​បកស្រាយ​អោយបាន​ច្បាស់​នៅឡើយ​ទេ ដោយ​លោក អះអាងថា រង់ចាំ​ខាង​ក្រសួង ចុះ​មក​ពិនិត្យ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៥ នេះ​។​

​គួរំលឹកថា កាលពី​ពេល​ថ្មី​នេះ មាន​មន្ត្រី​ជាង ២០​នាក់ ក្នុងចំណោម​ជាង ៣០​នាក់ នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តតាកែវ បាននាំគ្នា​ផ្តិតមេដៃ ស្នើ​សុំ​ដក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុបណ្តាល​វិជ្ជាជីវៈ លោក មឹង វីរិ​យ៉ា​។ ញត្តិ​នោះ ដាក់ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុបណ្តាល​វិជ្ជាជីវៈ ដោយ​ចោទប្រកាន់​ថា ប្រធាន​មន្ទីរ​រូបនោះ ប្រើ​អំណាច​គំរាម បំបែក​បាក់​សាមគ្គី និង​ញុះញុង​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ឈ្លោះ​គ្នា រហូត​មាន​ការប្តឹង​ផ្តល់​ដល់​តុលាការ​ទៀត​ផង​។​

​ក្នុង​លិខិត​របស់​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តតាកែវ ដែល​ផ្ញើ​ជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​រៀបរាប់ ១០​ចំណុច ពី​ការដឹកនាំ​ដោយ​ប្រើ​អំណាច គំរាមកំហែង ប្រមាណ​មន្ត្រី​ថ្នាក់ក្រោម របស់ លោក មឹង វីរិ​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូចជា​៖
១- ការ​ញុះញុង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ឈ្លោះ​គ្នា មិន​ទុកចិត្ត​គ្នា បំបែកបំបាក់​សាមគ្គី​របស់​មន្ត្រី រហូត ដល់​មាន​មន្ត្រី​ខ្លះ​បាន​ប្តឹងផ្តល់​គ្នា ទៅ​តុលាការ ហើយ​លោក មឹង វីរិ​យ៉ា ប្រធាន​មន្ទីរ បាន​តាំងខ្លួន​ធ្វើជា សាក្សី​ឲ្យ​មន្ត្រី​ដើមបណ្តឹង​។​
២- បាន​គំរាម​មន្ត្រី​ក្នុង​អង្គប្រជុំ​ថា គាត់​មាន​លុយ​ចំនួន ៥.០០០ $ (​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​) សម្រាប់​ប្តឹង​មន្ត្រី​ណា​ម្នាក់ ហ៊ាន​និយាយ​រឿង​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់ គាត់​នឹង​ប្តឹង​ឲ្យ​ជាប់គុក​រយៈពេល ០២​ខែ ទៅ ០៣ ខែ មិនតែប៉ុណ្ណោះ ថែម​ទាំង​និយាយ​គំរាមថា គាត់ មាន​បងប្អូន​ជា​អ្នកធ្វើការ​ធំ និង​ជា​តុលាការ សម្រាប់​ជួយ​គាត់​ផង​។​
៣- បាន​ហៅ​មន្ត្រី​ថ្នាក់ក្រោម​ទៅ​គំរាមថា ក្នុង​មន្ទីរ​ការងារ​មាន​បី​បក្ស បក្ស​ដែល​មាន​អំណាច​គឺ បក្សពួក​របស់​គាត់ ដូច្នេះ​បើ​មន្ត្រី​ណា​ចង់​រស់​បាន​យូរ ឬ​ចង់​មាន​លុយ​ចាយ ត្រូវ​ចូល​ជា​បក្សពួក​គាត់ បើ​មន្ត្រី​ណា​មាន​បក្ស​ផ្សេងៗ​ពី​គាត់ គាត​ឲ្យា​ងាប់​គឺ​ត្រូវ​តែ​ងាប់​។​
៤- គាត់​បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ថា គាត់​បាន​ជ្រើសរើស​មនុស្ស​ជំនិត​របស់គាត់ ដែល​ហៅថា សេនា​ដៃស្តាំ និង​សេនា​ដៃ​ឆ្វេង និង​មាន​គិញ​ដាក់​គ្រប់​ការិយាល័យ​ទាំងអស់ ដូច្នេះ​បើ​មន្ត្រី​ម្នាក់​ណា​ធ្វើ​អ្វី​ក៏​គាត់​ដឹង​ដែរ សូម្បី​តែ​ចាប់​មួយ​ក្បាល​ហើរ​ចូល​ក៏​គាត់​ដឹង​ដែរ​។​
៥- បាន​គម្រាម​ដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ថា បើ​អ្នកណា​ម្នាក់ ហ៊ាន​ប៉ះពាល់​មនុស្ស​របស់​គាត់ គឺ​គាត់​មិន​ឲ្យ​អ្នក​នោះ​មាន​សេចក្តីសុខ​ឡើយ តែ​បើ​ហ៊ាន​ត្រូវ​ឆ្លងកាត់​គាត់​សិន​។​
៦- ការងារ​បក្សពួកនិយម មន្ត្រី​ដែល​មិនមែន​ជា​បក្សពួក​របស់​ពួកគាត់ គាត់​ចង់​ដក ឬ​ដាក់ តាម​អំពើ​ចិត្ត ហើយ​ធ្វើ​អ្វី​តែងតែ​ត្រូវ​បាន​ស្តីបន្ទោស និង​មិន​ត្រូវបាន​យកចិត្តទុកដាក់​ឡើយ​។​
៧- បាន​ប្រាប់​ទៅ​មន្ត្រី​សរុប​របាយការណ៍​ថា បើ​ចង់បាន​របាយការណ៍​ពី​បក្ស​ពួកគាត់ ចាំ​គាត់​សរសេរ​ជំនួស​ឲ្យ​។​
៨- គាត់​នឹង​យក​មនុស្ស​ពី​ក្រៅ ឬ​ពី​ក្រសួង​មក​ធ្វើ​ជា​អនុប្រធាន​មន្ទីរ ឬ​ប្រធាន​ការិយាល័យ ៕​

 

2015_10_08ckr

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!