ខេត្តកំពង់ចាម៖ តាមប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ បឹងកុកបានអោយដឹងថា ទីតាំងល្បែង ជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ ច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រឹង រីឯអាជ្ញាធរនិងសមត្ថ កិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!ធ្វើអោយពល រដ្ឋដាក់ការសង្ស័យថាទីតាំងល្បែងសុីសងទាំងនោះប្រហែ លជាឆ្នាំងបាយរបស់អស់ លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៍មិនដឹង?។
ទីតាំងល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញដែលបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងរាល់ ថ្ងៃយ៉ាងពេញបន្ទុក គេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូល ដ្ឋាន ចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ!ឬមួយខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង?ទើបមិនហ៊ានបង្ក្រាប។
ប្រភពដដែលបានអោយដឹងទៀតថា ទីតាំងល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញដែលមានទីតាំងខាង លើ បើកអោយក្រុមញៀនល្បែងលេងបង្កភាពអនាធិបតេយ្យរញេរញ៉ៃធ្វើអោយពលរដ្ឋរស់នៅមូលដ្ឋានខាងលើមានការភ័យខ្លាច និងព្រួយបារម្ភបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច.ចោរឆក់ចោរប្លន់ ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម.លោកឧត្តមសេនីយ៍ទោ ហេង វុទី្ឋ ស្នងការនគរបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ចាម មេត្តាចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប់ទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើអោយមានប្រសិទ្ធ ភាពស្របតាមគោលនយោបាយ ភូមិ.ឃុំ. សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីដាក់អោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្ក្រាប រាល់ល្បែងស៊ីសងអោយមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា កាលនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លង ទៅថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាល រាជធានី ខេត្តទាំង អស់នូវទូទាំងប្រទេសត្រួត ពិនិត្យជាបន្ទាន់ទីតាំងបន ល្បែងស៊ីសងផ្សងសំណាង គ្រប់ប្រភេទគ្មានការលើកលែង ។
ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមបណ្ដោយអោយមានល្បែងសុី សងមាន់ជល់ខុសច្បាប់តាមប្រពន្ធ័ អន ឡាញបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់និងបង្រ្កាបនោះទេហ៊ានផ្គើនទៅនឹងបទបញ្ជានាយករដ្ឋមន្រ្តី៕មានត