ភ្នំពេញ៖ ប្រភពបានរាយការណ៍មកថា ចាប់តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកក្រុមឈ្មួញនិងអាជីវករបានត្អូញត្អែរថា ពួកគាត់សព្វ ថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយ សារក្រុមមន្ត្រីក្រោមក្លៀករបស់លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំងមានទាំង ជនស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំដែនដើរប្រមូល លុយស្រស់ៗ ប្រសេកប្រសាចខ្លះមាន វិក័យប័ន និងខ្លះគ្មានវិក័យប័ត្រដោយ លេសថាប្រមូលពន្ធចូលរដ្ឋ។ បើទោះប្បីជាមានព័ត៌មានអំពីភាពមិនប្រក្រតីពុករលួយរបៀបដឹកនាំរបស់លោក នូ ស៊ីថា បានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។
ប្រភពផ្ទៃក្នុងខ្សឹបខ្សៀវថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា ខណៈលោក នូ ស៊ី ថា ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ក៏ប៉ុន្តែ បន្ទាប់ពីឡើងកាន់តំណែងភ្លាម លោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហក រួមទាំងតាមផ្លូវជាតិផងដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ តែធាតុពិតកំពុងតែឆក់ឱកាសរកចំណូលដាក់ហោប៉ៅខ្លួនឯង ស្រង់ដើមច្រើនជាងរកចំណូលចូលជាតិ។
លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែចាប់ជម្រឹត គោះឈ្មួញ អាជីវករ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះ ទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា,ប្រធាននាយកដ្ឋានគយចល័ត, ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់ និងរហូត ដល់ថ្នាក់លើចាត់ តាំងធ្វើជាប្រធានសាខាគយ ប្រចាំខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចរាល់ឡើងកាន់តំណែងប្រធាននាយកដ្ឋានគយចល័តដោយស្រួល។ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ថា គ្រាន់ តែបានចូលកាន់តំណែងភ្លាមលោក នូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិ៍តាមគោលដៅចាំគាបចាប់ជំរិតក្រុមឈ្មួញឲ្យបង់លុយតាមតែទំនើងចិត្ត។
ប្រភពបានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខា គយខេត្តបន្ទាយមានជ័យ លោក នូ ស៊ី ថា គេមានសមត្ថភាពជំនាញខ្ពស់ក្នុងការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពក្នុងការឃុបឃិតជាមួយឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននិងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ ដោយគ្មានមន្ត្រីណាហ៊ានអារ កាត់ជំទាស់ជា មួយគាត់បានទេកន្លងមក ។ ការខិតខំប្រឹងប្រែងលើ ការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូនជាតិឡើយ ធ្វើយ៉ាងណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តហ៊ឺហារ ដើម្បីទៅបង្អួតបង្ហាញសាច់ដុំថា ខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ ។
ដូច្នេះគួរតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីចាត់ការគយនិងរដ្ឋាករ មានវិធានការសើរើការប្រកាសតែងតាំង ប្រធាននាយកដ្ឋានគយចល័ត ឡើងវិញផង ដោយហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកឲ្យគេធ្វើការផង មិនគួរណាមកជ្រើសយកបុគ្គល ពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិឲ្យមកជិះជាន់កជាតិជាបន្តទៀតនោះទេ។បឋម