ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

លោកវរសេនីយ៍ឯក នេត សុីថុន អធិការខណ្ឌ៧មករានិងលោក ថេង សុថុល ចៅហ្វាយ ខណ្ឌ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀតណាម ខុសច្បាប់ឈ្មោះ”ចែលីហៅអាលី” ឬ? អាសយដ្ឋាន:ផ្ទះលេខ ៣៤ ផ្លូវ១៦៤សង្កាត់អូរឬស្សីទី៣ ដែលបើកអោយក្រុមញៀនល្បែងលេងយ៉ាងពេញបន្ទុក.!

ភ្នំពេញ​ ៖​ ទីតាំងមេឆ្នោតវៀត​ណាមខុសច្បាប់មួយកន្លែងនេះ បើកដំណើរការលេងដុះស្លែជ្រកក្រោមស្លាក”លីហួរ” វេលុយ.ដាក់លុយ.ដកលុយ អាសយ ដ្ឋាន:ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ​៧មករា បើកអោយក្រុមញៀនល្បែងឆ្នោតវៀតណាមចេញចូលចាក់កត់ភ្នាល់យ៉ាងគគ្រឹក គគ្រេង មិនទាន់ឃើញអាជ្ញាធរនិងសមត្ថ កិច្ច​មូលដ្ឋានចាត់កម្លាំងក្រោមឱវាទចុះធ្វើការទប់ស្កាត់និងបង្រ្កាបនៅឡើយទេ!។ពលរដ្ឋរងចាំមើលកណ្ដាប់ដៃលោក ថេង សុថុល ចៅហ្វាយ ខណ្ឌ៧មករានិងលោកវរសេនីយ៍ឯក នេត សុីថុន អធិការខណ្ឌ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀតណាមឈ្មោះ”ចែលីហៅអាលី” អាស័យដ្ឋាន:ផ្ទះលេខ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ដែរឬ? ជៀសវាងពលរដ្ឋរិះគន់ដាក់ការ សង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានមានហ៊ុន ហយ ជាមួយមេឆ្នោត វៀតណាម មួយនេះទេដឹង? បានជាមិនព្រមបង្រ្កាប តាមបទបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ប្រភពបានបន្តអោយដឹងថា មេឆ្នោត វៀតណាម ខុសច្បាប់ ជ្រកក្រោមស្លាក “លីហួរ”វេលុយ.ដាក់លុយ.ដកលុយ. ឈ្មោះ (ចែលីហៅអាលី) បើកឆ្នោតវៀត ណាមដុះស្លែប្រចាំ អូរឬស្សីឌឿងហែម បើកអោយក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដោយសេរី គ្មានការ​លាក់ លៀមអ្វីនោះទេ។ ប្រភពពីក្រុមញៀនល្បែងចេញចូលចាក់កត់ឆ្នោតវៀត ណាមបានបង្ហើបអោយដឹងថា បុគ្គលឈ្មោះ (ចែលីហៅអាលី) បានអួតអាងប្រាប់ក្រុមញៀនល្បែង ខ្លួនរត់ការបង់ សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានពាក់​ព័ន្ធរួចរាល់អស់ហើយ ? ទើបហ៊ានបើកឆ្នោតវៀតណាម និងឆ្នោតផ្សេងៗទៀតដំណើរការបានដោយរលូន មកដល់សព្វថ្ងៃនេះ!។

បើទោះបីមានបទបញ្ជាថ្នាក់ព្រះឥន្រ្ទក៍ទីតាំងមួយឆ្នោតវៀតណាមមួយកន្លែងនេះនៅតែបន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងដោយរលូនដដែល រីឯអាជ្ញាធរ​និងសមត្ថកិច្ច​មូល ដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនអើពើហាក់ត្រូវថ្នាំសណ្ដំបុគ្គលឈ្មោះ (ចែលី ហៅអាលី) ម្ចាស់ទីតាំងមេឆ្នោតវៀត ណាមដ៍ធំ ដុះស្លែប្រចាំ សង្កាត់អូរឬស្សី ទី៣ ខណ្ឌ៧មករា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកមេឆ្នោត វៀតណាមឈ្មោះ(ចែលីហៅអាលី) អាស័យដ្ឋាន:ផ្ទះ ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣.ខណ្ឌ៧មករា នៅតែបន្តបើកដំណើរការអោយក្រុម ញៀនល្បែងចេញចូលលេងចាក់កត់ភ្នាល់យ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ! រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់! មិនព្រមទប់ស្កាត់និងបង្ក្រាបអោយស្របតាមពាក្យស្លោក គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហា ផៃ្ទ ដែលបានដាក់អោយថ្នាក់ក្រោមជាតិអនុវត្តដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ នោះទេ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងមេឆ្នោត វៀតណាមបានស្នើដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្ត្រីក្រោមចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងភូមិសាស្រ្តខាង លើនេះផងទានដើម្បីអោយស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច។ ជាហេតុថាល្បែងសុីសងបង្កភាពអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច​.ចោរឆក់.ចោរ ប្លន់​.ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហឹង្សាក្នុងគ្រួសារដើមចមកើតចេញ​ពីល្បែងសុីសងនេះឯង​ ។

ដូច្នេះទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាប មេល្បែងសុីសងឆ្នោត វៀតណាមឈ្មោះ(ចែលីហៅអាលី)ដែលមានអាសយដ្ឋាន:ផ្ទះលេខ ៣៤ ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា អោយមានប្រសិទ្ធភាពផងទាន!៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!